ព័ត៌មានអន្ដរជាតិ
សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក
សហព័ន្ធឧស្សាហកម្មថៃ (FTI) បានឱ្យដឹងនៅថ្ងៃចន្ទនេះថា សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មនៅក្នុងប្រទេសថៃ បានធ្លាក់ចុះនៅក្នុងខែធ្នូ ដែលជាការធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល៣ខែ ជំរុញដោយកម្សោយតម្រូវការក្នុងស្រុក និងការប្រកួតប្រជែងពីផលិតផលនាំចូលពីចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

FTI បានបង្ហាញថា សន្ទស្សន៍ទំនុកចិត្តបានធ្លាក់ចុះដល់ ៩០,១ ពិន្ទ នៅខែធ្នូ ឆ្នាំ ២០២៤ ពី ៩១,៤ ពិន្ទុ នៅខែវិច្ឆិកា។ ការធ្លាក់ចុះនេះ គូសបញ្ជាក់អំពីបញ្ហាប្រឈមដែលកំពុងកើនឡើងនៅក្នុងវិស័យឧស្សាហកម្មថៃ ដោយបង្កើនការព្រួយបារម្ភអំពីទស្សនវិស័យសេដ្ឋកិច្ច ចំពេលការប្រកួតប្រជែងជាសកល។
កម្សោយនៃតម្រូវការក្នុងស្រុក គឺជាបញ្ហាដ៏ធំរួចទៅហើយ ដែលគំរាមកំហែងកំណើនសេដ្ឋកិច្ចដើរអូសជើងរបស់ថៃ។ ការចំណាយ និងការប្រើប្រាស់ឯកជនថៃ រំពឹងថានឹងបន្តធ្លាក់ចុះនៅឆ្នាំ ២០២៥ នេះ ដោយសារតែបំណុលគ្រួសារខ្ពស់ ទំនុកចិត្តអ្នកប្រើប្រាស់ខ្សោយ បទប្បញ្ញត្តិផ្ដល់កម្ចីរបស់ធនាគារកាន់តែតឹងរ៉ឹង និងការព្រួយបារម្ភអំពីការកើនឡើងនៃការបិទរោងចក្រ។

លើសពីនេះ លំហូរនៃទំនិញពីប្រទេសចិន ដែលជន់លេចទីផ្សារថៃ បានក្លាយជាក្ដីបារម្ភដ៏ធំ។ វាគឺជាប្រធានបទសេដ្ឋកិច្ចដ៏ធំមួយសម្រាប់អ្នកបង្កើននយោបាយ អ្នកឧហ្សាហកម្ម និងអ្នកពាក់ព័ន្ធថៃ ដោយសារតែផលប៉ះពាល់លើអាជីវកម្មខ្នាតតូច និងមធ្យមរបស់ថៃ។
ការព្រួយបារម្ភនេះ ក៏ត្រូវបានរំពឹងទុកសម្រាប់ឆ្នាំ ២០២៥ ផងដែរ នៅពេលភាពតានតឹងនៃជម្លោះពាណិជ្ជកម្មអាមេរិក-ចិន ធ្វើឱ្យចិនបង្កើនការនាំចេញទៅប្រទេសទីផ្សារជំនួស រួមទាំងប្រទេសថៃ ដោយសារតែការនាំចេញទៅអាមេរិករងការរឹតត្បឹត ក្រោមលទ្ធភាពនៃគោលនយោបាយពន្ធធ្ងន់ធ្ងរ របស់លោក ដូណាល់ ត្រាំ ដែលនឹងឡើងកាន់អំណាចអាមេរិកសម្រាប់អាណត្តិទី២ ជាផ្លូវការនៅថ្ងៃចន្ទនេះ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ