Connect with us

ព័ត៌មានជាតិ

ស្ពានខ្ពស់ជាងគេ​តាម​ផ្លូវ​ជាតិលេខ ១០ សម្រេចបាន​ ៩៣% គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុង​ខែ​មីនានេះ

បានផុស

នៅ

គម្រោងស្ថាបនាផ្លូវជាតិលេខ ១០ ពីខេត្តបាត់ដំបង​ដល់​ទីរួមខេត្ត​​កោះកុងសម្រេចបាន ៩៦,១៦% ខណៈ​ដែល​ស្ពានខ្ពស់ជាងគេកម្ពស់​ ៩០ ម៉ែត្រ សាងសង់​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​ថ្មីនេះ ក៏​​សម្រេចបាន ៩៣% ហើយ​គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់​បណ្តោះអាសន្ន​នៅ​ចុង​ខែ​មីនា ឆ្នាំ ២០២៥។

ផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨,៥១គ.ម (PK000+000 – PK198+518) ចាប់ពីផ្លូវជាតិលេខ 57-7 ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨ (ចាស់) ត្រង់ PK1+700 ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បើតាម​មន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ការអនុវត្តគម្រោងសម្រេចបានលទ្ធផលជារួម ៩៦,១៦%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​មន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​បញ្ជាក់ថា ​ផ្លូវជាតិលេខ១០ បច្ចុប្បន្ន​អាច​ឲ្យ​ប្រជាពលរដ្ឋធ្វើដំណើរបាន តែត្រូវមានការប្រុងប្រយ័ត្នដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម មានសភាពហុយ ពិបាកក្នុងការមើលផ្លូវ។

មន្រ្តីក្រសួង​សាធារណការ​បានបង្ហាញពីស្ថានភាព​ផ្លូវ​ ពី PK0 (សំឡូត)-PK60 (ក្រពើពីរ) ក្រាល​កៅស៊ូDBST ,ពីPK 60-PK 85 ក្រួសក្រហម និងកំពុងចាក់ថ្មធ្វើស្រទាប់គ្រឹះ បាញ់កៅស៊ូ, ពីPK 85-PK112 (អូរសោម) ក្រាល​កៅស៊ូ DBST, ពីPK 112 -PK 175 កំពុងបាញ់កៅស៊ូ DBST( សូមបញ្ជាក់ដែរថា ពី PK 122 ដល់ PK129 ប្រើប្រាស់ផ្លូវចាស់ដែលជាផ្លូវក្រួសក្រហមវាងស្ពានខ្ពស់) និងពី PK 175-PK 198 (កោះកុង) ក្រាល​កៅស៊ូ DBST។

ផ្លូវជាតិលេខ១០ សាងសង់​ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប ១៩៨,៥១ គីឡូម៉ែត្រ និងទទឹង ៩ ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ ខែ ដោយបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕

default
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ វិនាទី មុន

ស្ពានខ្ពស់ជាងគេ​តាម​ផ្លូវ​ជាតិលេខ ១០ សម្រេចបាន​ ៩៣% គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុង​ខែ​មីនានេះ

ព័ត៌មានជាតិ១ នាទីute មុន

កម្ពុជារកចំណូលបានជាង៨៧៤លានដុល្លារពីការនាំចេញសំបកកង់រថយន្តកាលពីឆ្នាំមុន

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

មនុស្ស​រង​របួស​២៧​នាក់ ព្រោះ​រញ្ជួយដី​កម្រិត ៦,៤​រ៉ិចទ័រ​នៅ​តៃវ៉ាន់

សេចក្ដីជូនដំណឹង៨ នាទីutes មុន

លោក បណ្ឌិត អុិន ចាន់នី លើកទឹកចិត្តអតិថិជនប្រើ«អេស៊ី ស៊ូភើអេប» ដើម្បីទទួលបានសេវាកម្មថ្មីៗទំនើបទាន់សម័យ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

លោក​អូបាម៉ា​ ទម្លាក់សំណេរមួយ ក្រោយ​ធ្លាយដំណឹង​លែងលះជាមួយភរិយា

Sokha Hotels

ព័ត៌មានពេញនិយម