ព័ត៌មានអន្ដរជាតិ
ត្រាំ ចុះហត្ថលេខាលើបញ្ជាផ្អាកការបិទ TikTok នៅអាមេរិកជាបណ្ដោះអាសន្ន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលស្បថចូលកាន់តំណែងកាលពីថ្ងៃម្សិលមិញ បានចុះហត្ថលេខាលើអធិបញ្ជាផ្អាកការបិទវេទិកាបណ្ដាញសង្គម TikTok នៅអាមេរិក ជាបណ្ដោះអាសន្ន ប្រមាណរយៈពេល ៧៥ ថ្ងៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិផ្សេងៗ។

បញ្ជារបស់លោក ត្រាំ ណែនាំភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធឱ្យ «បន្តដំណោះស្រាយដែលការពារសន្តិសុខជាតិ» ខណៈបន្តឱ្យ TikTok ដំណើរការ។ តាមរយៈបទបញ្ជា លោក ត្រាំ ណែនាំដល់អគ្គមេធាវីរបស់សហរដ្ឋអាមេរិកកុំឱ្យចាត់វិធានការណាមួយប្រឆាំងនឹង TikTok ក្នុងរយៈពេល ៧៥ ថ្ងៃ ពោលគឺមិនត្រូវអនុវត្តច្បាប់ស្ដីពី «ការការពារជនជាតិអាមេរិកពីកម្មវិធីដែលគ្រប់គ្រងដោយគូប្រជែងបរទេស» (PAFACA) ដែលចូលជាធរមានកាលពីថ្ងៃទី ១៩ ខែ មករា។
ទោះយ៉ាងណាក៏ដោយ លោក ត្រាំ ដែលធ្លាប់គាំទ្រពេញទំហឹងលើការបិទ TikTok បានលើកឡើងថា សហរដ្ឋអាមេរិកគួរតែកាន់កម្មសិទ្ធិ TikTok នៅអាមេរិក ៥០ ភាគរយ។ ក្រុមហ៊ុន TikTok មិនទាន់និយាយយ៉ាងណាទេ ជុំវិញបញ្ហានេះ ប៉ុន្តែកន្លងមក បានប្រកែកចំពោះការមិនលក់ប្រតិបត្តិការរបស់ខ្លួន។
លោក ត្រាំ បាននិយាយថា អធិបញ្ជា TikTok ផ្តល់ឱ្យលោកនូវអំណាច «ដើម្បីលក់ ឬបិទវា» ប៉ុន្តែលោកមិនទាន់សម្រេចចិត្តថាតើត្រូវបន្តជម្រើសមួយណានោះទេ។
គួរគូសបញ្ជាក់ថា ច្បាប់ PAFACA ហាមឃាត់មិនឱ្យក្រុមហ៊ុនលក់កម្មវិធីទូរស័ព្ទ លក់កម្មវិធី TikTok នៅសហរដ្ឋអាមេរិក លុះត្រាតែក្រុមហ៊ុន ByteDance លក់ប្រតិបត្តិការ TikTok នៅអាមេរិករបស់ខ្លួនទៅឱ្យក្រុមហ៊ុន ឬបុគ្គលអាមេរិក។ ច្បាប់នេះលើកឡើងពីការព្រួយបារម្ភសន្តិសុខជាតិ ដែលថា រដ្ឋាភិបាលចិនអាចចូលប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើប្រាស់អាមេរិកជាង ១៧០ លាននាក់ ជាអ្វីដែលក្រុមហ៊ុន TikTok បានបដិសេធ។

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា