Connect with us

ព័ត៌មានជាតិ

កម្ពុជាគ្រោងនឹងបើកមជ្ឈមណ្ឌលពាណិជ្ជកម្ម​នៅ​ចក្រភពអង់គ្លេស និងឥណ្ឌា

បានផុស

នៅ

​ក្រុមហ៊ុន​ពីរចាប់ដៃគ្នាក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស និងទីក្រុងញ៊ូវដែលី នៃសាធារណរដ្ឋឥណ្ឌាដើម្បីធ្វើជាច្រកទ្វារក្នុងការផ្សព្វផ្សាយ និងជំរុញផលិតខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផែនការនៃការបង្កើតមជ្ឈ​មណ្ឌលពាណិជ្ជកម្ម​នេះត្រូវលើកឡើងដោយលោកលឹម ប៊ុនសួរ អគ្គនាយកក្រុមហ៊ុន AZ Group និងលោក Jas Sohl នាយកក្រុមហ៊ុន SOHL ស្នើទៅកាន់លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក្នុងជំនួបពិភាក្សាការងារពាក់ព័ន្ធនឹងសំណើរៀបចំបង្កើត កាលពីថ្ងៃទី២០ ខែមករានៅទីស្តីការក្រសួង។​

បើយោងតាមក្រសួងពាណិជ្ជកម្ម៖« ក្នុងជំនួបនេះ បានពិនិត្យ និងពិភាក្សាអំពីការរៀបចំបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅក្រៅប្រទេស ដែលមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ជាច្រកទ្វារដ៏សំខាន់ក្នុងការផ្សព្វផ្សាយ និងជំរុញផលិតខ្មែរទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការដាក់តាំងបង្ហាញផលិតសក្តានុពលកម្ពុជា និងឯកសារពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ដើម្បីទាក់ទាញពាណិជ្ជករ វិនិយោគិន និងភ្ញៀវទេសចរបរទេស មកកាន់ព្រះរាជាណាចក្រកម្ពុជា»។

បើតាមក្រសួង មជ្ឈ​មណ្ឌលនេះនឹងជួយជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជា ជាពិសេសស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារចក្រភពអង់គ្លេស និងសាធារណរដ្ឋឥណ្ឌា ក្រោយពេលដែលមជ្ឈមណ្ឌលនេះបានបង្កើតរួចរាល់ នៅទីក្រុងឡុងដ៍ និងទីក្រុងញ៊ូវដែលី។

បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

កម្ពុជាទទួលបានចំណូលជិត ៥ ពាន់លានដុល្លារ (៤,៨) ពីការនាំចេញកសិផលចំនួន ១១,៧ លាន​តោន ទៅក្រៅប្រទេស នៅក្នុងឆ្នាំ ២០២៤ កើនឡើងប្រមាណ ៣៩ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ ដែល​មាន​ចំនួន ៨,៤ លានតោន។

ផលិតផលកសិកម្មសំខាន់ៗ ដែលនាំចេញពីកម្ពុជារួមមាន ស្រូវ អង្ករ ចេក ដំឡូងមី ស្វាយចន្ទី ផ្លែមៀន ម្រេច និងកសិផលប្រមាណ ១០០ មុខទៀត។

នៅក្នុងឆ្នាំ ២០២៤ កំណើននៃការនាំចេញកសិផលសរុបកើនដល់ ១១,៧ លានតោន ទៅ​ ៩៤ ប្រទេស កើនឡើង ២០ ប្រទេស ក្នុងនោះមានស្រូវជាង ៥ លានតោន (៥១៨០ ១៥៥) និងអង្ករ ៦៥ ម៉ឺនតោន ទៅកាន់ ៧៥ ប្រទេស។

យោងតាមក្រសួងពាណិជ្ជកម្ម ការនាំចេញទំនិញសរុប​​របស់​កម្ពុជាក្នុងឆ្នាំ២០២៤កន្លងទៅនេះ ​​មានទំហំទឹកប្រាក់សរុបជាង ២៦,១៩ ពាន់​លាន​ដុល្លារ កើនឡើង ១៥,៧% ចំណែកឯការនាំទំនិញចូល​មកវិញមាន​ទំហំ​ទឹកប្រាក់ ២៨,៥៤ ពាន់លានដុល្លារ កើន ១៨%។

ទីផ្សារសំខាន់ៗ ដែលកម្ពុជាបាននាំចេញទំនិញទៅរួមមាន៖ ប្រទេសចិន សហរដ្ឋអាមេរិក វៀតណាម ជប៉ុន ថៃរួមនឹងទីផ្សារ​សំខាន់ៗមួយចំនួនទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច១ នាទីute មុន

តម្លៃហាងឆេងមាសដាំក្បាលចុះ ១០០ ដុល្លារ

ព័ត៌មានជាតិ៣ នាទីutes មុន

សម្តេចធិបតី អះអាងយ៉ាងម៉ឺងម៉ាត់ មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសផ្តាច់មុខនៅទឹកដីកម្ពុជា

ព័ត៌មានជាតិ៨ នាទីutes មុន

សម្តេច ម៉ែន សំអន បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនពលរដ្ឋកម្ពុជា ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ

វប្បធម៌ ជំនឿ១២ នាទីutes មុន

អាជ្ញាធរជាតិអប្សរា ក្រើនរម្លឹកដល់ភ្ញៀវទេសចរ ស្លៀកពាក់ឲ្យបានសមរម្យពេលចូលទស្សនាក្នុងរមណីយដ្ឋានអង្គរ

ព័ត៌មានជាតិ១៥ នាទីutes មុន

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចាត់តំណាងនាំយកអំណោយជូនកងកម្លាំង និងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ ក្នុងខេត្តកំពង់ស្ពឺ

Sokha Hotels

ព័ត៌មានពេញនិយម