Connect with us

សេដ្ឋកិច្ច

កម្ពុជា-ហ្វីលីពីន បង្ហាញជំហរលើកិច្ចសហប្រតិបត្តិការក្នុងការផ្ទេរបច្ចេកវិទ្យា

បានផុស

នៅ

កម្ពុជា-ហ្វីលីពីនបានបង្ហាញជំហរលើកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្ដូរបទពិសោធន៍ និងការផ្ទេរបច្ចេកវិទ្យានៃថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល veryfy.gov របស់កម្ពុជា និងកម្មវិធី eGov SuperAp របស់ហ្វីលីពីនជាមួយបណ្ដាប្រទេសផ្សេងទៀត ដែលចាប់អារម្មណ៍មកលើថ្នាលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក Ivan John. Uy រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានហ្វីលីពីន នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ បានរៀបចំធ្វើសន្និសីទស្ដីពី «វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍កម្ពុជា និងហ្វីលីពីន។

លោក ជា វ៉ាន់ដេត ថ្លែងថា អ្នកបច្ចេកទេសនៃប្រទេសទាំងពីរបានជួបគ្នាដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងធ្វើការផ្ទេរបច្ចេក​វិទ្យារវាងប្រទេសទាំងពីរនូវប្រព័ន្ធឌីជីថលចំនួន២ គឺថ្នាលផ្ទៀងផ្ទាត់ឯកសារ veryfy.gov របស់កម្ពុជា និងកម្មវិធី eGov SuperAp របស់ហ្វីលីពីន ដែលគ្រោងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ ២០២៥ នេះ។

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត លើកឡើងថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ហ្វីលីពីន ក្នុងការផ្ទេរបច្ចេកវិទ្យា និងបទពិសោ​ធន៍​គ្នាទៅវិញទៅមកគឺមានសារៈសំខាន់ណាស់ព្រោះកិច្ចសហប្រតិបត្តិការនេះនឹងធ្វើឱ្យល្បឿននៃការធ្វើបរិវត្តកម្មឌី​ជី​ថល​លឿនជាងមុន ហើយប្រទេសទាំងពីមានមូលដ្ឋានកាន់តែរឹងមាំក្នុងការសម្រេចចិត្តជ្រើរើសបច្ចេកវិទ្យា ដែលត្រឹមត្រូវដើម្បី​យកមកប្រើប្រាស់ក្នុងការអភិវឌ្ឍប្រព័ន្ធឌីជីថល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ភាគពាយព្យ ថៃ រញ្ជួយដី ១៣លើក, ពលរដ្ឋភ័យតាំងពីយប់ ដល់ព្រឹក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សេដ្ឋកិច្ច២៤ ម៉ោង មុន

ការកក់បន្ទប់ស្នាក់នៅ មុនពេលបុណ្យចូលឆ្នាំចិន មិនទាន់មាន ខណៈអ្នកជំនាញអះអាងថា ជាទម្លាប់ប្រជា​ជនមិនចូលចិត្តកក់ទុកមុន

Sokha Hotels

ព័ត៌មានពេញនិយម