Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃមាសអន្តរជាតិកើនឡើង ដោយ​ ត្រាំ មិនសូវគឃ្លើនចំពោះគោលនយោ​បាយពន្ធ ពេលស្បថចូលកាន់តំណែង

បានផុស

នៅ

តម្លៃមាស​អន្តរជាតិ​បាន​កើនឡើង​សម្រាប់ការជួញដូរនៅលើទីផ្សារអាស៊ីនាព្រឹកថ្ងៃអង្គារ​នេះ ដោយសារ​តែ​លោក​ប្រធានាធិបតីអាមេរិក​ ដូណាល់ ត្រាំ មិនសូវ​បង្ហាញ​ពី​ភាពគឃ្លើនចំពោះគោលនយោបាយពន្ធគយលើទំនិញ​បរទេស​ ពេល​ស្បថចូលកាន់តំណែងកាលពីថ្ងៃចន្ទ​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃមាស​ជួញដូរ​ដោយ​ផ្ទាល់ បាន​កើន​ឡើងប្រមាណ​ ០,៦ ភាគរយ ដោយ​ជួញដូរ​នៅតម្លៃ​ ២ ៧២៤,៧៤ ដុល្លារ/អោន ខណៈតម្លៃមាស​អាមេរិក​សម្រាប់​កុងត្រានាពេល​អនាគត បានធ្លាក់ចុះ​ ០,២ ភាគរយ ដោយជួញដូរ​នៅ​ ២ ​៧៤២,៥ ដុល្លារ/អោន។ ​

តម្លៃមាសកើន​ឡើង​ ​ខណៈ​ប្រាក់ដុល្លារធ្លាក់ចុះ ១ ភាគរយ​​ កាល​ពី​ថ្ងៃចន្ទ​ ពេល​លោក ត្រាំ ​មិន​ផ្ដោត​ខ្លាំង​លើ​វិធានការ​ពន្ធគយ ដែល​ខុសពី​ការ​រំពឹង​ទុក​របស់​ពាណិជ្ជករដែល​ថា​ លោក ត្រាំ​ អាច​នឹង​ចុះ​ហត្ថលេខាលើ​អធិបញ្ជាលើ​គោលនយោបាយពាណិជ្ជកម្មបែប​គឃ្លើនរបស់​ខ្លួន​ពេល​ឡើង​កាន់អំណាច​ភ្លាមៗ។

ជាធម្មតា គោលនយោបាយគឃ្លើន​​ អាច​នឹង​បង្កើន​សម្ពាធ​អតិផរណា​ ដែលធ្វើ​ឱ្យធនាគារកណ្ដាលអាមេរិក​ត្រូវ​ដំឡើង​​អត្រាការប្រាក់ ហើយធ្វើ​ឱ្យប្រាក់ដុល្លារឡើងថ្លៃ។ ​ការធ្លាក់ចុះ​នៃ​ប្រាក់ដុល្លារ ​រួម​ចំណែក​ដល់​ការ​ឡើង​នៃ​តម្លៃមាស។

ពាក់ព័ន្ធ​នឹង​កំណើន​តម្លៃមាស​នាថ្ងៃអង្គារ​នេះ​ អ្នកជំនាញ​បាន​លើកឡើងថា​ មានការធូរស្រាលនៅក្នុងទីផ្សារដោយដឹងថា ពន្ធគយមិនមែនជាអាទិភាពកំពូលនៅពេលនេះទេ ដែល​វា​​កាត់បន្ថយការព្រួយបារម្ភអំពីភាពតានតឹងពាណិជ្ជកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម