ព័ត៌មានអន្ដរជាតិ
BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលានដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD គ្រោងនឹងបញ្ចប់ការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីតម្លៃ ១ ប៊ីលានដុល្លាររបស់ខ្លួន ក្នុងប្រទេសឥណ្ឌូណេស៊ី នាចុងឆ្នាំ ២០២៥ នេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់សម្ដីរបស់ប្រធានក្រុមហ៊ុនប្រចាំប្រទេស។
ប្រធានក្រុមហ៊ុន BYD ប្រចាំប្រទេសឥណ្ឌូណេស៊ី លោក Eagle Zhao បានថ្លែងប្រាប់កាលពីថ្ងៃចន្ទថា ផែនការរយៈពេលវែងសម្រាប់រោងចក្រនេះ គឺសម្រាប់ទីផ្សារនាំចេញ។ លោកបន្តថា៖ «រាល់ការវិវឌ្ឍនៃរោងចក្រនៅក្នុងតំបន់របស់ពួកយើង ប្រព្រឹត្តទៅដោយរលូនខ្លាំង និងឆ្ពោះទៅមុខ។ យើងនឹងរក្សាការប្ដេជ្ញាចិត្តរបស់យើង ដោយបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ ២០២៥»។
គួរគូសបញ្ជាក់ថា រោងចក្រផលិតរថយន្តអគ្គិសនី BYD ឥណ្ឌូណេស៊ី មានទីតាំងនៅខេត្ត ជ្វាខាងលិច និងមានសមត្ថភាពផលិតរថយន្តអគ្គិសនីប្រមាណ ១៥០ ០០០ គ្រឿង/ឆ្នាំ។
ជាមួយនឹងការវិនិយោគនេះ ក្រុមហ៊ុន BYD ទទួលបានការអនុញ្ញាតឱ្យនាំចូលរថយន្តរបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌូណេស៊ីជាបណ្ដោះអាសន្ន ដោយមិនជាប់ពន្ធនាំចូល ដែលជាគោលនយោបាយមានគោលបំណងជំរុញតម្រូវការរថយន្តអគ្គិសនី ខណៈទាក់ទាញការវិនិយោគដោយក្រុមហ៊ុនផលិតរថយន្តផ្សេងៗទៀត។ រដ្ឋាភិបាលមានគោលដៅផលិតរថយន្តអគ្គិសនីប្រមាណ ៦០០ ០០០ គ្រឿងក្នុងស្រុក ត្រឹមឆ្នាំ ២០៣០។
BYD ដែលសម្រេចបានលើសគោលដៅលក់រថយន្តរបស់ខ្លួនជាសាកលរហូតដល់ជាង ៤ លានគ្រឿងកាលពីឆ្នាំមុននោះ បាននិងកំពុងបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយប្រកួតប្រជែងទីផ្សាររថយន្តជាមួយនឹងក្រុមហ៊ុនជប៉ុន និងកូរ៉េ។
កាលពីឆ្នាំមុន BYD បានបើករោងចក្រអគ្គិសនីដំបូងរបស់ខ្លួនប្រចាំតំបន់ ក្នុងប្រទេសថៃ ដែលមានតម្លៃ ៤៩០ លានដុល្លារអាមេរិក ហើយមានសមត្ថភាពផលិតរថយន្ត ១៥០ ០០០ គ្រឿង/ឆ្នាំ រួមទាំងរថយន្តកូនកាត់ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២១ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ