Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ប្ដូរឈ្មោះដាក់ទៅជា «អាកាសចរណ៍ជាតិកម្ពុជា»

បានផុស

នៅ

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ប្ដូរឈ្មោះទៅជាក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា ជាផ្លូវការនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ ដើម្បីធ្វើឱ្យប្រសើរ​ឡើង​នូវ​ម៉ាកសញ្ញា និងយុទ្ធសាស្ត្រឱ្យកាន់តែមានភាពស៊ីសង្វាក់គ្នាជាមួយ​នឹងឋានៈជាក្រុមហ៊ុន​អាកាស​ចរណ៍​​ជាតិរបស់រាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុក្រឹត្យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាសម្រេចប្ដូរឈ្មោះ ក្រុមហ៊ុន អាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ទៅជាក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា (Air Cambodia)។

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (AIR) មានផែនការពង្រីកបណ្ដាញផ្លូវហោះហើរក្នុងស្រុក និងអន្តរ​ជាតិ​ ដោយគ្រោងតភ្ជាប់​បើក​ជើង​ហោះហើរទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងកន្លែងផ្សេងទៀត​ឱ្យបាន​ឆាប់ ហើយគ្រោងនឹងបើកជើង​ហោះ​ហើរឆ្ពោះទៅទ្វីបអឺរ៉ុបនៅឆ្នាំ ២០២៦ ខាងមុខ ស្របពេលដែល​វិស័យអាកាសចរណ៍កម្ពុជាកំពុងមានការីកចម្រើន ដែល​ជំរុញដោយកំណើននៃ​តម្រូវ​​​ការធ្វើដំណើរតាមផ្លូវអាកាស។

សម្រាប់​ការ​តភ្ជាប់​​គោល​ដៅហោះ​ហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា រវាងទីក្រុង​ភ្នំ​ពេញ​ និងទីក្រុងបាង​កក​នឹងចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយហោះ​ហើរ​មួយ​ជើង​​រៀងរាល់ថ្ងៃ។

លោកបណ្ឌិត Zhan David នាយកប្រតិបត្តិ នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា មាន​ប្រ​សាស​ន៍​ថា ក្រុមហ៊ុនអា​កាសចរណ៍ជាតិកម្ពុជាប្ដេជ្ញា​បំពេញបេសកម្មក្នុង​នាមជា​អាកាស​ចរណ៍​ជាតិ តាំង​ពី​ការបង្កើមក ដោយមានមោនភាពក្នុងការបម្រើប្រជាជនកម្ពុជា។

លោក Zhan David បញ្ជាក់ថា ក្រុមហ៊ុន តែង​តែ​ផ្ដល់​​សេវាកម្មអាកាសចរណ៍ប្រកបដោយសុវត្ថិភាព និងមាន​ភាព​ងាយស្រួល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ វិនាទី មុន

ក្រសួងមុខងារសាធារណៈ និងក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ »

ព័ត៌មានជាតិ១៦ នាទីutes មុន

ជេអេស លែនទទួលកម្ចីរយៈពេលវែង​ជាង ២,៥៧ លានដុល្លារពីធនាគារក្នុងស្រុក​

ព័ត៌មានជាតិ២៣ នាទីutes មុន

២០២៤ កម្ពុជា មានរោងចក្រសហគ្រាសជាង ៤ ម៉ឺន ៤ ពាន់ កើនឡើងជិត ៤ ពាន់រោងចក្រ

ព័ត៌មានជាតិ២៦ នាទីutes មុន

ទំនប់គូតាវ៉ា ដែលស្ថិតនៅខេត្តរតនគិរី អាចធ្វើស្រែបានទាំងរដូវវស្សា និងរដូវប្រាំង

ព័ត៌មានជាតិ២៨ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន ឱ្យមន្ទីរព័ត៌មានខេត្តសៀមរាបទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងខិតខំផ្សាយពីសក្ដានុពលខេត្តឱ្យបានច្រើន

Sokha Hotels

ព័ត៌មានពេញនិយម