Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ីពិន័យ Google ជាង ១២ លាន​ដុល្លារ ដោយ​ចោទពីបទ «អនុវត្តអាជីវកម្មមិន​ស្មើភាពគ្នា»

បានផុស

នៅ

ទីភ្នាក់ងារប្រឆាំងការ​ប្រកួត​ប្រជែង​មិនស្មើភាព​គ្មា​របស់ប្រទេស​​ឥណ្ឌូណេស៊ី កាលពីថ្ងៃអង្គារ បានចេញ​ការផាក​ពិន័យ​ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ​Google ​ប្រហែល ២០២ ​ប៊ីលានរូពី (១២,៤ លាន​ដុល្លារ) ​ដោយចោទ​ប្រកាន់​ពី​បទ​ «អនុវត្តអាជីវកម្ម​ដោយ​មិនស្មើភាពគ្នា»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ចុះ​ផ្សាយ​របស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ បទ​ចោទ​ប្រកាន់នេះ​ គឺទាក់ទងនឹងសេវាកម្មប្រព័ន្ធទូទាត់របស់​ក្រុមហ៊ុនសម្រាប់ ​Play Store ដែលជាវេទិកាចែកចាយកម្មវិធីរបស់​ Google។

ការ​ផាក​ពិន័យដដែល​ ធ្វើ​ឡើង​ក្រោយ​ទីភ្នាក់ងារឥណ្ឌូណេស៊ី បានបើកការស៊ើបអង្កេតលើ Google ដែល​ជា​ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alphabet Inc.​ ក្នុងឆ្នាំ ២០២២ ជុំវិញការសង្ស័យដែល​ថា Google បាន​ប្រើ​អំណាច​របស់ខ្លួន​ដើម្បី​បង្ខំអ្នកបង្កើតកម្មវិធីឥណ្ឌូណេស៊ីឱ្យប្រើ​ប្រាស់​ប្រព័ន្ធ​ទូទាត់​​​ Google Play ក្នុងអត្រាខ្ពស់ជាងជម្រើសបង់ប្រាក់ផ្សេងទៀត ​បើ​មិនដូច្នោះទេ ពួកគេ​ត្រូវប្រឈមមុខ​នឹង​ការដកចេញ​ពី Play Store។

ទីភ្នាក់ងារឥណ្ឌូណេស៊ី ​និយាយ​ក្នុងសវនាការថា ប្រព័ន្ធទូទាត់របស់​ Google បាន​កាត់បន្ថយប្រាក់ចំណូលរបស់អ្នកបង្កើតកម្មវិធីឥណ្ឌូណេស៊ី ដោយ​វា​នាំឱ្យមាន​ការ​កាត់បន្ថយអ្នកប្រើប្រាស់។ ភ្នាក់ងារ​បន្ថែម​ថា​ ​ក្រុមហ៊ុន​ Google ​បាន​រំលោភបំពានច្បាប់​ប្រឆាំងនឹងការផ្តាច់មុខរបស់​ឥណ្ឌូណេស៊ី​ ​ខណៈ​​ប្រព័ន្ធ​ទូទាត់របស់​ Google ​បាន​គិត​ថ្លៃរហូតដល់ ៣០ ភាគរយ តាមរយៈប្រព័ន្ធ​ទូទាត់​​ Google Play។



បើតាម​ទីភ្នាក់ងារ​ Google បានគ្រប់គ្រងចំណែកទីផ្សាររហូតដល់ ៩៣ ភាគរយ នៅ​ក្នុងប្រទេស​ឥណ្ឌូណេស៊ី​ ដែល​មាន​ប្រជាជន ២៨០ លាន​នាក់​។

ប្រតិកម្មទៅនឹង​ការណ៍នេះ អ្នកនាំពាក្យរបស់ Google បាននិយាយកាលពីថ្ងៃពុធថា ក្រុមហ៊ុននឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ។ ខណៈប្តេជ្ញាគោរពតាមច្បាប់ឥណ្ឌូណេស៊ី អ្នកនាំពាក្យ​បាន​លើកឡើង​ថា៖ «ការអនុវត្តបច្ចុប្បន្នរបស់យើង ជំរុញឱ្យមាន​ប្រព័ន្ធអេកូកម្មវិធីឥណ្ឌូណេស៊ីដែលមានសុខភាពល្អ និងប្រកបដោយ​ការប្រកួតប្រជែង»។ ​

គួរ​គូស​បញ្ជាក់ថា នេះ​មិន​មែន​ជាលើក​ទី១ទេ ដែល​ក្រុមហ៊ុន Google រង​ការ​ប្រកួត​ប្រជែងពីការអនុវត្តអាជីវកម្មមិនស្មើភាព​គ្នា​។ ក្នុងរយៈពេលមួយ​ទសវត្សរ៍ចុង​ក្រោយនេះ​ Google ​បាន​រង​ការ​ផាក​ពិន័យជាទឹកប្រាក់ជាង ៨,៣ ប៊ីលា​ន​ដុល្លារ ពីសហភាព​អឺរ៉ុប​លើបញ្ហា​នេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ត្រាំ គំរាមដាក់ពន្ធលើសហភាពអឺរ៉ុប និងចិន​ជាថ្មី ខណៈម៉ិកស៊ិក និងកាណាដា ត្រៀមចាត់វិធានការឆ្លើយតប

ព័ត៌មានជាតិ៤ នាទីutes មុន

សហជីពនៅកម្ពុជា៖ ការស្លាប់របស់លោក លិម​​ គិមយ៉ា ជាឈ្នាន់ដើម្បីក្រុមប្រឆាំងប្រមូលកម្លាំងតវ៉ាករណីកោះគុត

សេដ្ឋកិច្ច៦ នាទីutes មុន

កម្ពុជារកចំណូលបានជាង $៦៧១ លាន ពីការនាំចេញជ័រកៅស៊ូ ខណៈតម្លៃបានកើនជាង ៦០០ ដុល្លារ ក្នុងមួយតោន

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

លោក ស៊ី និង​លោក ពូទីន ពិភាក្សា​គ្នា​ពី​ទំនាក់ទំនង​ជាមួយ ត្រាំ អ៊ុយក្រែន និង​តៃវ៉ាន់

Sokha Hotels

ព័ត៌មានពេញនិយម