សេដ្ឋកិច្ច
ហាងឆេងមាសបានហក់ឡើងជាថ្មី ក្រោយការឡើងកាន់តំណែងរបស់លោក ដូណាល់ ត្រាំ
អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុបានអះអាងថា តម្លៃហាងឆេងមាសមាននិន្នាការកើនឡើង បន្ទាប់ពីការកាន់តំណែងរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ នេះថា តម្លៃហាងឆេងមាសបានហក់ឡើងជាង ៥០ ដុល្លារ ក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ បន្ទាប់ពីពិធីឡើងកាន់ដំណែងជាប្រធានាធិបតី លោក ដូណាល់ ត្រាំ ដោយឡើងពីតម្លៃ ២ ៧០២ ដុល្លារ ក្នុងមួយអោន ដល់ ២៧៥២ ដុល្លារ។ ហាងឆេងមាសកំពុងជួញដូរនៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥នេះក្នុងតម្លៃ ២ ៧៥២ ដុល្លារ ក្នុងមួយអោន នៅក្នុងទីផ្សារអន្តរជាតិ ឬស្មើនឹង ៣ ៣១៥ ដុល្លារ ក្នុងមួយតម្លឹងនៅកម្ពុជា។
សម្រាប់តម្លៃមាសនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញក្នុងតម្លៃ ៣២៨ ដុល្លារ ក្នុងមួយជី នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥។

លោក ឡុង សំណាង បានថ្លែងបញ្ជាក់ថា តម្លៃមាសនឹងបន្តកើនឡើងទៀត ដោយសារភាពមិនច្បាស់លាស់ក្នុងការផ្លាស់ប្ដូរថ្នាក់ដឹកនាំរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមការចាត់ចែងរបស់ប្រធានាធិបតីថ្មី លោក ដូណាល់ ត្រាំ។
ម្យ៉ាងទៀត ការដាក់សម្ពាធពន្ធរបស់លោក ដូណាល់ ត្រាំ ទៅលើប្រទេស ក៏ដូចជាវិនិយោគិនធំៗមួយចំនួន ដែលនាំចូលទៅអាមេរិក កត្តានេះនាំឱ្យថ្លៃទំនិញ និងអតិផរណាកើនឡើងផងដែរ។
លោក ឡុង សំណាង បញ្ជាក់ថា៖ «គោលនយោបាយហិរញ្ញវត្ថុធនាគារកណ្ដាលអាមេរិក កំពុងស្ថិតក្នុងអត្រាការប្រាក់មួយខ្ពស់ ២០២៥ នេះ ធនាគារកណ្ដាលអាមេរិក ក៏នឹងអាចបន្ធូរបន្ថយនូវអត្រាការប្រាក់បន្ថែមតៀត ដែលរុញច្រានឱ្យរូបិយបណ្ណដុល្លារធ្លាក់ចុះ ហើយតម្លៃហាងឆេងមាសនឹងកើនឡើងដោយស្វ័យប្រវត្តិ»។
បើតាមលោក ឡុង សំណាង ភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ សង្គ្រាម ឬវិវាទរបស់ប្រទេសមួយចំនួន អាចនឹងកើតឡើងនៅក្នុងឆ្នាំ ២០២៥ បន្តទៀត ដែលរុញច្រានឱ្យមាសកើនឡើងដែរ៕
អត្ថបទ៖ ឡេង ដេត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ