Connect with us

សេដ្ឋកិច្ច

កម្ពុជាដាក់ឱ្យដំណើរការ កម្មវិធីទូទាត់បាគងទេសចរជាមួយប័ណ្ណវិសា សម្រួលដល់ការទូទាត់ភ្ញៀវទេសចរអន្តរ​ជាតិ

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរណ៍ជាមួយក្រុមហ៊ុនបណ្ដាញទូទាត់អន្តរ​ជាតិ “BAKONG Tourists App with VISA” ដើម្បីជួយសម្រួលការទូទាត់តាមឌីជីថលសម្រាប់ភ្ញៀវទេសចរអន្តរជាតិ និងអាជីវកម្មក្នុងស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ ជាមួយក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិនៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភ្ញៀវទេសចរអន្តរជាតិ នឹងទទួលបានបទពិសោធន៍ទូទាត់ ថ្លៃទំនិញនិងសេវាតាមប្រព័ន្ធឌីជីថលកាន់តែងាយស្រួល ដោយគ្រាន់តែទាញយកកម្មវិធីទូទាត់ បាគងទេសចរ រួចបញ្ចូលទឹកប្រាក់ក្នុងគណនីបាគងដោយភ្ជាប់ជាមួយប័ណ្ណទូទាត់ VISA ដែលមានស្រាប់ពីប្រទេសដើមរបស់ខ្លួន។

លោកស្រីបានបន្តថា មុខងារជឿនលឿននេះជួយបង្កើនប្រសិទ្ធភាព បំបាត់តម្រូវការសាច់ប្រាក់ និងបង្កើនបទពិសោធន៍ធ្វើដំណើរទូទាំងប្រទេសកម្ពុជាហើយតាមរយៈការធ្វើការរួមគ្នា យើងអាចធានាបាននូវការទទួលយកយ៉ាងទូលំទូលាយ និងផ្តល់អត្ថប្រយោជន៍ជាអតិបរមាសម្រាប់ភ្ញៀវទេសចរអន្តរជាតិ និងសេដ្ឋកិច្ចក្នុងស្រុក។

លោកស្រីបណ្ឌិតបានបន្ថែមថា ការដាក់ឱ្យដំណើរការកម្មវិធី BAKONG Tourists App with VISA ស្របតាម​គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងជំរុញរួមបញ្ចូលគ្នារវាងសេដ្ឋកិច្ចឌីជីថល និងសង្គម ក៏ដូចជាការពង្រឹងជំហររបស់កម្ពុជាជាប្រទេសឈានឆ្ពោះទៅមុខ ដែលផ្តល់ជូនភ្ញៀវទេសចរអន្តរជាតិនូវវិធីសុវត្ថិភាព និងប្រសិទ្ធភាពជាងមុន។

លោលស្រីបានបញ្ជាក់ថា ការសហការគ្នារវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិវីសា ក្នុងគោលបំណងកែលម្អសេវាទូទាត់ប្រាក់ និងគាំទ្រវិស័យទេសចរណ៍ សម្រាប់ភ្ញៀវទេសចរអន្តរជាតិ។

លក្ខណៈពិសេសនេះផ្តល់នូវការចូលប្រើភ្លាមៗទៅកាន់មូលនិធិ បើកការទិញ ការកក់ និងការគ្រប់គ្រងការចំណាយដោយមិនយកសាច់ប្រាក់ ឬប្រើបញ្ជរប្តូររូបិយប័ណ្ណ។

លោកស្រីបណ្ឌិតបានលើកទឹកចិត្តដល់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងអាជីវកម្មទាំងអស់ឱ្យគាំទ្រ និងផ្សព្វផ្សាយកម្មវិធីឱ្យបានសកម្មមនិងទូលំទូលាយហើយលោកស្រីបណ្ឌិតបានបញ្ជាក់បន្ថែមថាតាមរយៈការធ្វើការរួមគ្នា យើងអាចធានាបាននូវការទទួលយកយ៉ាងទូលំទូលាយ និងផ្តល់អត្ថប្រយោជន៍ជាអតិបរមាសម្រាប់ភ្ញៀវទេសចរអន្តរជាតិ និងសេដ្ឋកិច្ចក្នុងស្រុក។

គួរបញ្ជាក់ថាកម្មវិធី BAKONG Tourists App របស់ធនាកាតជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការនៅខែសីហា ឆ្នាំ២០២៤មានគោលបំណងសម្រួលការទូទាត់តាមឌីជីថលសម្រាប់ភ្ញៀវទេសចរអន្តរជាតិ និងអាជីវកម្មក្នុងស្រុក។ វាផ្តល់សិទ្ធិអំណាចដល់អ្នកប្រើប្រាស់ជាមួយនឹងការបញ្ចូលទឹកប្រាក់ក្នុងគណនីរហ័ស និងងាយស្រួល ការទូទាត់ឌីជីថលនិងមានភាពងាយស្រួលក្នុងការប្រើ។

កម្មវិធីនេះជំរុញឱ្យមានការចូលរួមកាន់តែស៊ីជម្រៅជាមួយនឹងមរតក និងបដិសណ្ឋារ​កិច្ចដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម