Connect with us

ព័ត៌មានជាតិ

ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបសម្រេចបានជាង៤,​៤ពាន់លាន​ដុល្លារក្នុងឆ្នាំ២០២៤​

បានផុស

នៅ

​​កម្ពុជា​បាន​នាំចេញ​ទៅកាន់​សហភាព​អឺរ៉ុប​ ​​​មាន​ទំហំ​ទឹកប្រាក់​ ៤​,​៤១ ​ពាន់លាន​ដុល្លារកាលពីឆ្នាំ២០២៤ ​កើន​ឡើងជាង២០​​ ​ភាគរយ​ធៀប​នឹង​ឆ្នាំ២០២៣ ​ទោះបីជាបញ្ហាប្រឈមនានាជាពិសេសការប្រកួតប្រជែងនៃភូមិសាស្រ្តនយោបាយ និងការបន្តអូសបន្លាយពេលនៃសង្រ្គាមរុស៊្សី-អ៊ុយក្រែនក្តី ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​ការនាំចូល​របស់​កម្ពុជា​ពី​សហភាព​អឺរ៉ុប​ជិត ៩១៨​លាន​ដុល្លារក្នុង​ឆ្នាំមុនថយចុះជាង៣ភាគរយ ខណៈដែរពាណិជ្ជកម្ម​ទ្វេភាគី​សម្រេចបានទឹកប្រាក់ជាង៥,៣២៩ ពាន់​​លាន​ដុល្លារ​បាន​កើន​ឡើងជាង១៥​ ​ភាគរយ​​​ ​។​ ប្រទេស​អាល្លឺម៉ង់ និង​អេស្បាញ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កម្ពុជា​នៅ​សហភាព​អឺរ៉ុប​។

​លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្មធ្លាប់​បាន​ថ្លែងប្រាប់កម្ពុជាថ្មីកាលពីពេលថ្មីៗនេះថា តួលេខ​ទាំងនេះ​បង្ហាញ​ពី​សារៈសំខាន់​របស់​សហភាព​អឺរ៉ុប​ជា​ទិសដៅ​នាំចេញ​​សម្រាប់​កម្ពុជា​។

លោក​បន្ត​ថា សហភាព​អឺរ៉ុប​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​ដៃគូ​ពាណិជ្ជកម្ម​កំពូល​របស់​កម្ពុជា ដោយ​ផ្តល់​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​ទំនិញ​កម្ពុជា។ លោកថា «កំណើន​ការ​នាំ​ចេញ​នេះ​បង្ហាញ​ពី​ការ​បង្កើន​ភាព​ប្រកួតប្រជែង​របស់​ទំនិញ​កម្ពុជា​នៅ​ក្នុង​ទីផ្សារ​អឺរ៉ុប»។

លោកបានមានប្រសាសន៍ថា គុណភាពនៃផលិតផលកម្ពុជាមានភាពប្រសើរឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិ។ ការណ៍នេះបានបង្កើនទំនុកចិត្តក្នុងចំណោមអ្នកប្រើប្រាស់អឺរ៉ុប ដែលធ្វើឲ្យការនាំចេញរបស់ព្រះរាជាណាចក្រកម្ពុជាកាន់តែមានភាពទាក់ទាញ។

លោកបានថ្លែងបញ្ជាក់ថា៖«ទោះបីជាការស្ទុះងើបសេដ្ឋកិច្ចដែលកំពុងបន្តរបស់ប្លុកសហភាពអឺរ៉ុបមិនឈានដល់កម្រិតមុនជំងឺកូវីដ១៩ក៏ដោយ ការនាំចេញរបស់យើងទៅកាន់ប្លុកនេះបានកើនឡើងជាលំដាប់។ យើង​នៅ​តែ​ទទួល​បាន​ការ​បញ្ជា​ទិញ​សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​កសិកម្ម​ពីអឺរ៉ុប»។

​គួររំលឹកផងដែរនៅ​ឆ្នាំ​២​០​២​០​ ​សហភាព​អឺរ៉ុប​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​E​B​A​ ​ប្រហែល​ ​២​០​ភាគរយពី​កម្ពុជា។ ការណ៍នេះ​​មានន័យ​ថា​ផលិតផល​នាំចេញ​ចម្បង​របស់​កម្ពុជា​មួយ​ចំនួនមាន​ដូចជា  ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​ ​ពេលនេះ​ត្រូវ​​​ជាប់​កាតព្វកិច្ច​ពន្ធគយ​របស់​សហភាព​អឺរ៉ុប​។​

ភាគច្រើន​កម្ពុជា​នាំចេញ​ ​ផលិតផល​វាយនភណ្ឌ​ ​ស្បែកជើង​ ​កង់​ ​គ្រឿងឧបភោគបរិភោគ​ ​អង្ករ​ ​និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​ទៅកាន់​សហភាព​អឺរ៉ុប​ ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​ (​E​B​A​)​។​

​ពាណិជ្ជកម្ម​សរុប​កម្ពុជា​-​សហភាព​អឺរ៉ុប​មាន​តម្លៃ​៤​,​៦​១​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​៣​ ​ធ្លាក់ចុះ​ជិត​៥​ភាគរយ​ពី​៤​,​៨​៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​២។​ ​នេះ​បើ​តាម​ក្រសួង​ពាណិជ្ជកម្ម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីមានវិវាទជាមួយ ប.ស.ស.មិនអាចដោះស្រាយបាន ពលរដ្ឋអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករសន្តិសុខសង្គម

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ចិន ចេញមុខនិយាយអំពីដំណោះស្រាយ អាមេរិក-រុស្ស៊ី ចំពោះសង្គ្រាមនៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម