Connect with us

សេដ្ឋកិច្ច

កម្ពុជាទទួលបានអ្នកដំណើរចេញ-ចូល តាមជើង​ហោះ​ហើរជាង ៦ លាននាក់ កើន ២២% នៅឆ្នាំ ២០២៤

បានផុស

នៅ

គិត​​ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២៤ កម្ពុជាទទួលបានអ្នក​ដំណើរ​ចេញ-ចូលតាម​ជើង​ហោះ​ហើរ​ជាង ៦ លាននាក់​ កើនឡើង ២២% ធៀបនឹងឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល​ប្រាប់កម្ពុជាថ្មី​នៅ​ថ្ងៃ​ទី ២២ ខែមករា ឆ្នាំ ២០២៥ ថា នៅក្នុងឆ្នាំ ២០២៤ អាកាសយានដ្ឋានទាំង ៣ របស់​កម្ពុជា​រួម​មាន ភ្នំពេញ-សៀមរាបអង្គរ-ព្រះសីហនុ ទទួលបានជើងហោះហើរជិត ៦ ម៉ឺនជើង (៥៨,៣៥៤) កើន​ឡើង ១៤% ក្នុងនោះមានអ្នកដំណើរចេញ-ចូល (ទ្វេទិស) ចំនួន ៦ ២៤១ ៨៤២ នាក់ កើន​ឡើង​ ២២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

លោក ស៊ីន ចាន់សិរីវុត្ថា មានប្រសាសន៍ថា បន្ទាប់ពីការធូរស្រាលនៃជំងឺកូវីដ១៩ ការតភ្ជាប់​ជើង​ហោះហើរចាប់ផ្ដើមបណ្ដើរៗ ខណៈសន្ដិសុខ និងគោលនយោបាយក្នុងវិស័យទេសចរណ៍​មា​ន​ភាព​​​​​ទាក់ទាញ ដែលនាំឱ្យតម្រូវការ និងការតភ្ជាប់នោះជើងហោះហើរក៏កើនឡើងកាន់តែច្រើន។

លោក ​ស៊ីន ចាន់សិរីវុត្ថា រំពឹងថា នៅឆ្នាំ ២០២៥ ការតភ្ជាប់ជើងហើរហោះរំពឹងមានកំណើនបន្ថែមទៀត ខណៈ​បច្ចុប្បន្ន​​មានក្រុមហ៊ុនមួយចំនួនបានតភ្ជាប់រួចហើយ។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី ប៉ាស៊ីហ្វិក (PATA) បានថ្លែងសាទរចំ​ពោះ​កំណើនអ្នកដំណើរចេញ-ចូល ​តាមជើង​អាកាស ប៉ុន្តែរូបលោកបានផ្ដល់យោបល់ឱ្យរាជរដ្ឋា​ភិបាល និងវិស័យ​ឯកជន​​ត្រូវខិតខំ​ប្រឹង​ប្រែង​​បន្ថែម​ទៀត​នៅចំពេលដែលពិភពលោកកាន់តែរួម​តូចនៅក្នុងទីផ្សារ ដែល​មាន​ការ​ប្រកួត​​​ប្រ​ជែង​​​កាន់តែខ្លាំង។

ការអភិវឌ្ឍន៍​វិស័យ​​អាកាស​ចរណ៍នៅតែជារបៀបវារៈនៃគោលនយោបាយ​របស់រាជរដ្ឋា​ភិបាល​​​​​កម្ពុជា ដើម្បីជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ជំរុញវិស័យទេសចរណ៍ និង​ពាណិជ្ជ​កម្ម, ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការវិនិយោគបរទេស និងបង្កើតការងារ។

យោងតាមក្រសួងទេសចរណ៍ វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និង កើនឡើង១,៤% ធៀបនឹងឆ្នាំ២០១៩។ ភ្ញៀវទេស​ចរ​បរទេសមកលេងកម្ពុជា​​ច្រើនជាងគេរួមាន ភ្ញៀវទេសចរថៃ វៀតណាម ចិន ឡាវ និងអាមេរិក។

ដោយឡែកក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស​(អាកាសចរណ៍) ទើបតែងើបវិញជាលំដាប់បានប្រមាណជាង ៦៨% (២០២៤)តែប៉ុណ្ណោះ បើធៀបទៅនឹងស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ (២០១៩)៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម