សេដ្ឋកិច្ច
កម្ពុជានាំចេញកសិផលប្រមាណ ១២ លានតោន រកចំណូលបានជាង ៥ ពាន់លានដុល្លារ នៅឆ្នាំ ២០២៤
នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានចំណូលជាង ៥ ពាន់លានដុល្លារ (៥,៣) ពីការនាំចេញកសិផលប្រមាណ ១២ លានតោន ទៅកាន់ ៩៥ ប្រទេស កើនឡើងជាង ៣ លានតោន ធៀបនឹងឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍នៅក្នុងពិធីសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ នេះថា អនុវិស័យដំណាំ បានចូលរួមធំជាងគេនៅក្នុងវិស័យកសិកម្មទាំងមូល រហូតដល់ ៦១% ក្នុងឆ្នាំ ២០២៤ សម្រេចបានផលិតកម្មចំនួន ៣៩,៤ លានតោន កើនឡើង ២,៥៩ លានតោន ធៀបនឹងឆ្នាំ ២០២៣។
ផលិតកម្មស្រូវសម្រេចបាន ១៣,៨៩ លានតោន ដែលធានាបានទាំងស្រុងនូវសន្តិសុខស្បៀងកម្ពុជា និងមានអតិរេក ៨,២ លានតោន សម្រាប់ការនាំចេញជាស្រូវ និងអង្ករ។

បើតាមលោករដ្ឋមន្ត្រី ឌិត ទីណា៖ «ទោះបីជាមានការប៉ះពាល់ដោយគ្រោះធម្មជាតិ ដូចជាទឹកជំនន់ គ្រោះរាំងស្ងួត ការបំផ្លិចបំផ្លាញដោយរុយស មមាជត្នោត ដង្កូវហ្វូង ដង្កូវមូស្លឹកក៏ដោយ នេះសបញ្ជាក់ឱ្យឃើញថា យើងកាន់តែមានភាព ធន់ទៅនឹងបម្រែបម្រួលអាកាសធាតុក្នុងអនុវិស័យដំណាំ ហើយក៏ជាលទ្ធផលដែលបានបង្កើនការផ្សព្វផ្សារ និងចែក រំលែក បច្ចេកទេសដល់កសិករ ក្នុងការប្រើប្រាស់ ពូជ ជី ថ្នាំ កាន់តែប្រសើរឡើង ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យា និងគ្រឿងយន្តកសិកម្មកាន់តែទូលំទូលាយនៅក្នុងផលិតកម្មកសិកម្មកម្ពុជា»។
ផលិតផលកសិកម្មសំខាន់ៗ ដែលនាំចេញពីកម្ពុជារួមមាន ស្រូវ អង្ករ ចេក ដំឡូងមី ស្វាយចន្ទី ផ្លែមៀន ម្រេច និងកសិផលប្រមាណ ១០០ មុខទៀត។
យោងតាមក្រសួងពាណិជ្ជកម្ម ការនាំចេញទំនិញរបស់កម្ពុជាក្នុងឆ្នាំ២០២៤ មានទំហំទឹកប្រាក់សរុបជាង ២៦,១៩ ពាន់លានដុល្លារ កើនឡើង ១៥,៧% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២៨,៥៤ ពាន់លានដុល្លារ កើន ១៨%។
ទីផ្សារសំខាន់ៗ ដែលកម្ពុជាបាននាំចេញទំនិញទៅរួមមាន៖ ប្រទេសចិន សហរដ្ឋអាមេរិក វៀតណាម ជប៉ុន ថៃរួមនឹងទីផ្សារសំខាន់ៗមួយចំនួនទៀត៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ