Connect with us

ព័ត៌មានអន្ដរជាតិ

ការស្ទង់មតិ៖ ពាក់កណ្ដាលនៃក្រុមហ៊ុនអាមេរិកនៅចិន​ ព្រួយបារម្ភពីជម្លោះពាណិជ្ជកម្ម ​ខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំ

បានផុស

នៅ

ជាង​ពាក់កណ្ដាល​នៃ​ក្រុមហ៊ុនអាមេរិក​នៅ​ក្នុងប្រទេសចិន​ ដែល​ជា​កម្រិតខ្ពស់​បំផុត​ក្នុងរយៈពេល​ ៥ ឆ្នាំ​ បាន​ព្រួយបាម្ភកាន់តែខ្លាំង​អំពី​ភាព​កាន់តែតាន​តឹង​នៃ​ជម្លោះ​ពាណិជ្ជកម្ម​ទ្វេភាគីរវាងចិន​ និងសហរដ្ឋ​អាមេរិក​។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ដែលស្រង់ទិន្នន័យស្ទង់មតិ​របស់សភាពាណិជ្ជកម្មអាមេរិកប្រចាំប្រទេសចិន​ (AmCham)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្ទង់មតិដែលចេញ​ផ្សាយ​នា​ថ្ងៃព្រហស្បតិ៍នេះ​ បាន​បង្ហាញ​ថា​ ៥១ ភាគរយ នៃ​ក្រុមហ៊ុនអាមេរិក​ដែល​បាន​ឆ្លើយតប​នៃ​ការ​ស្ទង់មតិ​ មាន​​មានការព្រួយបារម្ភអំពីការកាន់តែធ្លាក់ចុះ​នៃ​ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន នា​ពេល​អនាគត​។

របាយការណ៍ស្ទង់មតិនេះ ចុះ​ផ្សេង​ក្រោយ​លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឡើងកាន់ស្បថចូលកាន់តំណែង​កាលពីថ្ងៃចន្ទ ជាមួយ​នឹង​ការគំរាមកំហែង​កាន់តែខ្លាំង​លើ​ការដាក់ពន្ធគយលើប្រទេសផ្សេង​ៗ​ រួមទាំង​ចិន​។

ប្រធាន AmCham ​ប្រចាំចិន​ លោក Alvin Liu បាន​លើកឡើង​ថា៖ «ទំនាក់ទំនងដែល​ប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនា ​គឺ​ជា​មូលដ្ឋាននៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែល​មានសារៈសំខាន់មិនត្រឹមតែសម្រាប់ភាពរុងរឿងនៃប្រទេសទាំង២របស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ស្ថិរភាពសេដ្ឋកិច្ចពិភពលោកផងដែរ»។

ការ​ស្ទង់មតិរបស់​ AmCham China ​រកឃើញ​ថា​ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ភាពមិនច្បាស់លាស់នៃគោលនយោបាយផ្សេង​ៗ និងជម្លោះពាណិជ្ជកម្ម គឺជាក្តីកង្វល់ដ៏ធំរបស់ធុរកិច្ចអាមេរិកនៅក្នុងប្រទេសចិន។

គួរ​គូស​បញ្ជាក់ថា​ អាណត្តិមុនរបស់​លោក ត្រាំ​ ត្រូវ​បាន​គេ​កំណត់ថាជា ​ការផ្ទុះឡើងនៃ​សង្រ្គាមពាណិជ្ជកម្ម​រវាងសហរដ្ឋអាមេរិក និងចិន និងការធ្លាក់ចុះជាទូទៅនៃសុច្ឆន្ទៈការទូតរវាងប្រទេសទាំង២។ ហើយ​បញ្ហា​នេះ​ មិន​សូវជា​មាន​ភាព​ប្រសើរឡើងនោះទេ ក្រោយ​អតីតប្រធានាធិបតី លោក​ ចូ បៃដិន ឡើងកាន់តំណែង​បន្ទាប់​ក្នុងខែមករា ឆ្នាំ ២០២១។ ​

កាលពីថ្ងៃអង្គារ លោក ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោកកំពុងពិភាក្សាអំពីពន្ធគយ ១០ ភាគរយ ​លើ​ទំនិញ​នាំចូលរបស់ចិន ដែលអាចនឹងត្រូវ​អនុវត្តចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ​ដោយសារតែ​តួនាទីរបស់ចិន​លើ​ខ្សែចង្វាក់ផ្គត់ផ្គង់​ហ្វេនតានីល ដែល​ជា​ថ្នាំញៀនសម្លាប់ពលរដ្ឋអាមេរិក​ជាច្រើន​នាក់ក្នុងមួយឆ្នាំៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម