Connect with us

សេដ្ឋកិច្ច

សាច់ជ្រូកមាន់ទា នៅរក្សាតម្លៃដដែល ខណៈបុណ្យចូលឆ្នាំចិន-វៀតណាម នឹងឈានជិតមកដល់

បានផុស

នៅ

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា សម្រាប់ឱកាសបុណ្យចូលឆ្នាំចិន-វៀមណាម ដែលឈានចូលមកដល់ឆាប់ៗនេះ តម្លៃសាច់ជ្រូកមាន់ទា នៅតែរក្សាតម្លៃដដែល ខណៈឆ្នាំនេះ ការផ្គត់ផ្គង់សាច់ក្នុងទីផ្សារក៏គ្រប់គ្រាន់ និងអាចលើសពីថ្ងៃធម្មតាបន្ដិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ ថា សម្រាប់ថ្ងៃនេះ តម្លៃសាច់ជ្រូកមាន់ទា នៅតែរក្សាតម្លៃដដែល ខណៈការស្រូបទាញសាច់នៅក្នុងទីផ្សារអាចថាគ្រាប់គ្រាន់បានផងដែរ។

លោក បន្តថា សម្រាប់ថ្ងៃនេះ តម្លៃជ្រូករស់ អាចលក់ចេញបានក្នុង១គីឡូ ចាប់៨ ៥០០រៀល ទៅ ៩ ៥០០រៀល និងអាចស្រូបទាញបាន ៨ ០០០ក្បាល ទៅ ៩ ០០០ក្បាល ក្នុងមួយថ្ងៃ។ ចំណែកតម្រូវការ សាច់មាន់ និងទាវិញ លោក ស្រ៊ុន ពៅ ក៏បានបញ្ជាក់ថា សម្រាប់ថ្ងៃនេះ ហាក់មានតម្រូវការខ្ពស់ជាងថ្ងៃធម្មតាបន្ដិច ដោយមួយថ្ងៃអាចស្រូបចូលទៅក្នុងទីផ្សារបានចាប់ពី ១៨ ០០០ក្បាល ទៅ ២០ ០០០ក្បាល ក្នុងមួយថ្ងៃ។

ប្រធានសមាគមរូបនេះ បានប្រាប់ឱ្យដឹងទៀតថា ចំពោះតម្លៃនៅក្នុងទីផ្សារជាក់ស្ដែង ​អាចមានតម្លៃថ្លៃជាងថ្ងៃធម្មតាបន្ដិច នេះក៏ដោយសារតែអាជីវករអាចលក់តម្លើងថ្លៃទៅតាមថ្ងៃដែលមានតម្រូវការខ្ពស់ ជាធម្មតា មិនខុសពីឆ្នាំមុនៗ នោះឡើយ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នតម្លៃសាច់ជ្រូករស់ចន្លោះពី ៩.០០០ រៀល ទៅ ១០.​០០០ រៀល ក្នុងមួយគីឡូក្រាម។ ចំណែកសាច់ជ្រូកនៅលើទីផ្សារ ចន្លោះពី ១៦.០០០ រៀលក្នុងមួយគីឡូក្រាម ដល់ ២.៥០០០ រៀល ​​ទៅតាមប្រភេទសាច់។ ចំណែកឯសាច់មាន់មានតម្លៃ ១៥.០០០ រៀល ក្នុងមួយគីឡូ​ក្រាម។

យោងតាមសមាគមអ្នកចិញ្ចឹមសត្វ កម្ពុជាមានតម្រូវការសាច់ជ្រូកប្រមាណ ៨ ពាន់ក្បាល ទៅ ៩ ពាន់ក្បាលក្នុងមួយថ្ងៃនៅទូទាំងប្រទេស៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម