Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ គំរាម​​ដាក់ទណ្ឌកម្មរុស្ស៊ី និង​ប្រទេស​ពាក់ព័ន្ធ ​ឱ្យធ្ងន់ធ្ងរ ​បើមិនបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​គំរាម​កាលពីថ្ងៃពុធ​ថា​ លោក​នឹង​បញ្ជូនពន្ធថ្មី​ទៅលើ​កញ្ចប់ទណ្ឌកម្ម​របស់​សហរដ្ឋ​​អាមេរិក​លើ​រុស្ស៊ី និង​ប្រទេស​​ពាក់ព័ន្ធ​ផ្សេងៗ​ ប្រសិន​បើ​មិន​សម្រេច​បាន​នូវកិច្ចព្រមព្រៀង​បញ្ចប់សង្រ្គាម​នៅ​អ៊ុយក្រែនទេនោះ​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ​ បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Truth Social របស់​ខ្លួន​ យ៉ាង​ដូច្នេះថា៖ «ដោះស្រាយឥឡូវនេះ ហើយ​បញ្ឈប់​សង្រ្គាម​ឆ្កួត​ឡប់ឥឡូវនេះ។ វា​គ្រាន់តែកាន់អាក្រក់ទៅៗ​ប៉ុណ្ណោះទេ»។ លោក​បន្តថា​៖ «បើ​យើង​មិន​សម្រេច​បាន​កិច្ចព្រមព្រៀង និងឱ្យ​បាន​ឆាប់ទេ​នោះ នោះ​ខ្ញុំ​គ្មាន​ជម្រើសអ្វីក្រៅតែពីការដាក់ពន្ធ ពន្ធគយ និង​ទណ្ឌកម្មកម្រិតខ្ពស់លើ​គ្រប់​អ្វីទាំង​អស់​ដែល​រុស្ស៊ី​លក់ឱ្យ​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​​ចូលរួម​ផ្សេងៗ​ទៀត​»។

លោក​ ត្រាំ​ មិន​បាន​បញ្ចាក់​ឱ្យច្បាស់​អំពី «ប្រទេសចូលរួម» នៅ​ក្នុងជម្លោះ​ ឬ​ថា​តើ​បែប​ណា​ដែល​ហៅ​ថា​ «ការ​ចូល​រួម» នោះទេ​។

គួរគត់​សម្គាល់ថា​ រដ្ឋបាល​អាណត្តិរបស់​លោកប្រធានាធិបតី​ ចូ បៃដិន បាន​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរផ្នែក​ធនាគារ ផលិតកម្ម ថាមពល បច្ចេកវិទ្យា ​ការពារជាតិ ក្នុងចំណោមវិស័យ​ផ្សេងៗ​ទៀត​ រួច​ហើយទៅលើ​រុស្ស៊ី​ ក្រោយ​មេដឹកនាំប្រទេស​នេះ​ លោក វ្ល៉ាឌីមៀរ ពូទីន បញ្ជាទ័ព​ឱ្យ​ឈ្លាន​ពាន​អ៊ុយក្រែនទ្រង់ទ្រាយធំ​នៅ​ខែ​កុម្ភៈ ឆ្នាំ​ ២០២២។ មកទល់ពេល​នេះ វា​មាន​រយៈពេល​ជិត ៣ ឆ្នាំ​ទៅហើយ ហើយ​ការ​ឈ្លានពាន​នៅ​តែបន្ត។ ​​

ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក ត្រាំ អគ្គរដ្ឋទូតរង​រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Dmitry Polyanskiy ​បាននិយាយថា ​រុស្ស៊ីនឹងត្រូវមើលឃើញនូវអ្វីដែលលោក ត្រាំ គិតថាជា «កិច្ចព្រមព្រៀង» ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ជាមុន​សិន​។ លោក​ប្រាប់​រ៉យទ័រ​ថា​៖ «វាមិនមែនគ្រាន់តែជាសំណួរនៃការបញ្ចប់សង្រ្គាមនោះទេ។ វាជាសំណួរដំបូង និង​ចម្បង​បំផុតក្នុងការដោះស្រាយបញ្ហាឫសគល់នៃវិបត្តិអ៊ុយក្រែន»។

គួរ​គូស​បញ្ជាក់ថា​ មុន​ឈ្នះ​ការ​បោះ​ឆ្នោត​នា​ថ្ងៃទី​ ៥ វិច្ឆិកា លោក ត្រាំ បាន​បញ្ចេញ​វោហាសាស្រ្ត​ជាច្រើន​ដង​ថា​ លោក​នឹង​បញ្ចប់​ «សង្រ្គាម​អ៊ុយក្រែន» នៅថ្ងៃដំបូងពេល​លោក​ឡើង​កាន់អំណាច​។ ​យ៉ាងណា​មិញ​ ក្រោយ​មក​ ជំនួយការរបស់លោក ​ត្រាំ បាន​លើក​ឡើងថា​ ​កិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាមអាចចំណាយពេលច្រើនខែ ឬយូរជាងនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ វិនាទី មុន

ប្រព័ន្ធ​គ្រប់គ្រងភាពជឿជាក់លើធុរជនជំនាន់ថ្មីរបស់គយនឹងដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការ​នៅដើមខែកុម្ភៈ

សន្តិសុខសង្គម៣០ នាទីutes មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានជាតិ១ ម៉ោង មុន

លោកជំទាវពេជ ចន្ទមុន្នី៖ ពេទ្យគន្ធបុប្ផា បានដណ្ដើមជីវិតកុមារពីមាត់មច្ចុរាជ  ក្រោយមកកុមារទាំងនោះក្លាយជាគ្រូពេទ្យ និងធនធានមនុស្សដ៏សំខាន់

សេដ្ឋកិច្ច១ ម៉ោង មុន

ស្ទះជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយសារកំណើនចេញ-ចូល មុនពេលបុណ្យចូលឆ្នាំចិន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហ្វីលីពី​ជួប​គ្រោះ​រញ្ជួយដីកម្រិត៥.៨ រ៉ិចទ័រ វាយប្រហារភាគកណ្តាល

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

Sokha Hotels

ព័ត៌មានពេញនិយម