Connect with us

សេដ្ឋកិច្ច

អ្នកជំនាញអះអាង វិស័យធនាគារចាប់ផ្ដើមមានភាពល្អប្រសើរនៅឆ្នាំ ២០២៥

បានផុស

នៅ

អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុ បានអះអាងថា វិស័យធនាគារទំនងនឹងចាប់ផ្ដើមមានភាព​ល្អ​ប្រសើរឡើងវិញចាប់ពីឆ្នាំ ២០២៥ បន្ទាប់ពីមានការកើនឡើងនូវឥណទានមិនដំណើរការ ក្រោយ​​វិបត្តិជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមធនាគារនៅកម្ពុជា និងជាប្រធាន​នា​យក​ប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា មានប្រសាសន៍ថា ឥណទានមិន​ដំណើរការចាប់​ផ្ដើម​កើន​​ឡើងនៅឆ្នាំ ២០២២ រហូតដល់បច្ចុប្បន្ន។ ប៉ុន្តែនៅដំណាច់ឆ្នាំ ២០២៤ ឥណទានមិន​ដំណើរ​ការធ្លាក់ចុះបន្តិច ហើយទំនងវិស័យនេះ នឹងមានភាពល្អប្រសើរចាប់ពីឆ្នាំ ២០២៥ នេះ។

បើតាមលោក តូច ចៅចេក វិស័យធនាគារនៅក្នុងឆ្នាំ ២០២៤ ជាពិសេសប្រាក់សន្សំធនា​គាររីកចម្រើនច្រើន បើតាមរបាយការណ៍របស់ធនាគារជាតិ កាលពីពាក់កណ្ដាលឆ្នាំ ២០២៤ រីកចម្រើនរហូតដល់ ១៣% ហើយសម្រាប់ឥណទាន គឺរីកចម្រើនជាង ២%។

លោក តូច ចៅចេក បានប្រាប់ថា ប្រាក់កម្ចី និងបញ្ញើ មិនមានហានិភ័យក្នុងវិស័យធនាគារ​នោះទេ ពោលគឺជាសញ្ញាវិជ្ជមានសម្រាប់វិស័យធនាគារទាំងមូល ខណៈ​សមតុល្យប្រាក់​សន្សំ​ទើបតែបាន ៥២ ពាន់លានដុល្លារ រីឯសមតុល្យប្រាក់កម្ចីចំនួន ៥៩ ពាន់លានដុល្លារ។

លោក តូច ចៅចេក៖ «កាលណាសមតុល្យប្រាក់សន្សំកាន់តែច្រើន នៅក្នុងធនាគារគាត់​អាចនឹងទម្លាក់ការប្រាក់សមតុល្យប្រាក់សន្សំ កាលណាអត្រាការប្រាក់សន្សំហ្នឹងទាប អញ្ចឹងធនា​គារមានឱកាសច្រើននៅក្នុងការផ្ដល់ឥណទានកាន់តែច្រើនក្នុងអត្រាការប្រាក់ទាប»។

យោងតាមធនាគារ​ជាតិ​នៃកម្ពុជា (NBC) គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៤ ប្រាក់​បញ្ញើ​អតិថិជន​ក្នុង​វិស័យ​ធនាគា និងហិរញ្ញវត្ថុ មានចំនួន ៤៩,៩ ប៊ីលានដុល្លារ ដែលមានការកើនឡើងដល់ ២២,៤%​ ធៀបនឹងឆ្នាំមុន។

គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៤ មានអតិ​ថិជន​ប្រមាណ ៥ លាននាក់ កំពុងប្រើប្រាស់កម្ចី​ពីប្រ​ព័ន្ធ​ធនាគារ និងហិរញ្ញវត្ថុ ក្នុងនោះ​ឥណទាន​អតិថិជនបានកើន ២,៦% ដែលមានទំហំទឹក​ប្រាក់​ប្រមាណ ៥៨,៩ ប៊ីលានដុល្លារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤២ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម