Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនចិន​ជាប្រភពវិនិយោគធំបំផុតសម្រាប់ថៃនៅឆ្នាំ ២០២៤

បានផុស

នៅ

ក្រុមហ៊ុនចិន​បាន​រួមចំណែក​ប្រមាណ ៤២ ភាគរយ នៃការវិនិយោគ​បរទេស​ជាង ៩៨១ ប៊ីលាន​បាត នៅ​ក្នុងប្រទេស​ថៃ គិតត្រឹម​ថ្ងៃទី ៣១ ខែ​ធ្នូ ឆ្នាំ ២០២៤។ ​នេះបើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត The Nation ដែល​ស្រង់​ព័ត៌មាន​ពី​នាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មថៃ កាល​ពី​ថ្ងៃពុធ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនចិនបានវិនិយោគលើវិស័យជាច្រើនចាប់ពីអចលនទ្រព្យ សេវាកម្ម ភោជនីយដ្ឋាន និងការលក់រាយ។

គេ​មើលឃើញថា រដ្ឋាភិបាល​ថៃនា​ពេល​កន្លង​មក​បាន​ចេញ​នូវ​គោលនយោបាយ​ផ្សេង​ៗ​ ដើម្បី​ជំរុញ​ការ​វិនិយោគពី​បរទេស រួមមាន​ទាំង​ប្រទេសចិន​។

អចលនទ្រព្យគឺ​ជា​វិស័យ​ដ៏​ធំ​មួយ​ដែល​វិនិយោគិនចាប់អារម្មណ៍ជាង​គេ​។ អាជ្ញាធរអចលនទ្រព្យ​ឧស្សាហកម្មនៃប្រទេសថៃ (IEAT) បានរាយការណ៍កាលពីថ្ងៃពុធថា ​ថៃ​កត់ត្រាពី​កំណើន​នៃការវិនិយោគចំនួន ៤៣,១ ភាគរយ ឆ្នាំលើ​ឆ្នាំ ​ដល់ ១០៩ ប៊ីលានបាតពីក្រុមហ៊ុនចិន នៅលើអចលនទ្រព្យ​ឧស្សាហកម្មទូទាំងប្រទេសក្នុងឆ្នាំ ២០២៤។

ប្រធានស្ដីទី​របស់​ IEAT លោក Sumet Tangprasert បានប៉ាន់ស្មានថា ការកើនឡើងនៃចំនួនក្រុមហ៊ុនចិនដែលវិនិយោគនៅ​ថៃ គឺដោយសារតែបញ្ហាភូមិសាស្ត្រនយោបាយនៅក្នុងប្រទេសចិន ដែលជំរុញឱ្យក្រុមហ៊ុនទាំងនេះបន្ថែម​ការ​ស្វែងរកមូលដ្ឋានផលិតកម្មដែលមានស្ថេរភាព​ ខាងក្រៅស្រុកកំណើតរបស់ពួកគេ។

គួរគូស​បញ្ជាក់ថា ថៃ និងចិន​ ​កន្លង​មក​បាន​ព្រមព្រៀងគ្នា​លើ​ការ​​ជំរុញ​ទំនាក់ទំនងសេដ្ឋកិច្ចរវាងទាំង​២ ដែលបង្កើត​បាន​ជា​បរិយាកាសសមស្រប​សម្រាប់វិនិយោគិនចិន​។ ក្នុង​នោះ​ រួមមាន​ទាំង​គម្រោង «ប្រទេស២ សួនឧស្សាហកម្ម​ភ្លោះ (Two Countries, Twin Parks» ដែលសំដៅលើគំនិតផ្តួចផ្តើមសហប្រតិបត្តិការរវាង​ថៃ និងចិន ក្នុងគោលបំណងលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំង២​ ស្រប​តាម​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវ៉ាត់​ ផ្លូវ​ របស់​ប្រធានាធិបតី ស៊ី ជិនពីង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម