Connect with us

សេដ្ឋកិច្ច

ស្ទះជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយសារកំណើនចេញ-ចូល មុនពេលបុណ្យចូលឆ្នាំចិន

បានផុស

នៅ

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការថា កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៥ មានការស្ទះជើងយន្តហោះជាខ្លាំងនៅអាកាសចរណ៍អន្តរជាតិភ្នំពេញ ដោយសារ​មានការ​ហោះហើរចេញ-ចូលច្រើន។

រូបភាពឯកសារ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល​ប្រាប់កម្ពុជាថ្មី​នៅមុនពេលបុណ្យចូលឆ្នាំចិនខាងមុខនេះ មានភ្ញៀវចេញ-ចូលច្រើន ដែលភាគច្រើនចេញ ច្រើនជាងចូលពីព្រោះ ប្រជាជនខ្មែរក៏ចេញដើរលេងក្រៅ ជនជាតិចិនក៏ទៅប្រទេសគាត់។

យោងតាមអាកាសចរស៊ីវិល នៅក្នុងឆ្នាំ ២០២៤ អាកាសយានដ្ឋានទាំង ៣ របស់​កម្ពុជា​រួម​មាន ភ្នំពេញ-សៀមរាបអង្គរ-ព្រះសីហនុ ទទួលបានជើងហោះហើរជិត ៦ ម៉ឺនជើង (៥៨,៣៥៤) កើន​ឡើង ១៤% ក្នុង​នោះមានអ្នកដំណើរចេញ-ចូល (ទ្វេទិស) ចំនួន ៦ ២៤១ ៨៤២ នាក់ កើន​ឡើង​ ២២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

យោងតាមក្រសួងទេសចរណ៍ វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ​២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និង កើនឡើង១,៤% ធៀបនឹងឆ្នាំ២០១៩។ ភ្ញៀវទេស​ចរ​បរទេសមកលេងកម្ពុជា​​ច្រើនជាងគេរួមាន ភ្ញៀវទេសចរថៃ វៀត​ណាម ចិន ឡាវ និងអាមេរិក។

ដោយឡែកក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស​(អាកាសចរណ៍) ទើបតែងើបវិញជាលំដាប់បានប្រមាណជាង ៦៨% (២០២៤)តែប៉ុណ្ណោះ បើធៀបទៅនឹងស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ (២០១៩)៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម