Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ទាមទារ​​ឱ្យ​បញ្ចុះអត្រាការប្រាក់​ តម្លៃប្រេង​ នៅ​វេទិកាសេដ្ឋកិច្ចពិភពលោក ក្រុងដាវូស

បានផុស

នៅ

ក្នុងសុន្ទរកថាទៅកាន់មេដឹកនាំពាណិជ្ជកម្ម និងនយោបាយពិភពលោក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​បានទាមទារឱ្យអង្គការនៃប្រទេស​នាំចេញ​ប្រេង​កាត (OPEC) បញ្ចុះតម្លៃប្រេង ហើយរដ្ឋាភិបាល​នានា​ទូទាំងពិភពលោកទម្លាក់អត្រាការប្រាក់ ​ខណៈ​ព្រមាន​យកពន្ធ​ចំពោះ​ក្រុមហ៊ុនផ្សេង​ៗ​ប្រសិន​បើ​ពួកគេ​មិន​វិនិយោគក្នុងស្រុក​អាមេរិក​។ ​នេះបើតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ត្រាំ បាន​លើកឡើង​ពី​ការណ៍​ទាំង​នេះ​តាម​រយៈប្រព័ន្ធ​វិដេអូទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង ដាវូស នា​ប្រទេសស្វីស កាលពីថ្ងៃព្រហស្បតិ៍​។ លោក​និយាយ​ថា​៖ «ខ្ញុំនឹងទាមទារឱ្យមានការទម្លាក់អត្រាការប្រាក់ភ្លាមៗ ហើយដូចគ្នានេះដែរ វា​គួរតែធ្លាក់ចុះទូទាំងពិភពលោក។ ខ្ញុំក៏នឹងស្នើឱ្យអារ៉ាប៊ីសាអូឌីត និងអង្គការ OPEC បញ្ចុះថ្លៃប្រេង»។

​ជាមួយ​គ្នានោះ​ លោក ត្រាំ ក៏​បាន​ព្រមាន​ផងដែរអំពី​ការយកពន្ធគយថ្មីរបស់​សហរដ្ឋអាមេរិកក្នុងអត្រាខុសគ្នា លើ​គ្រប់ប្រទេ​សទាំង​អស់​។ បន្ថែម​ពី​នេះ​ លោក​បាន​ប្រាប់​ទៅ​ក្រុមនាយកប្រតិបត្តិអាជីវកម្មពិភព​លោក​ថា៖ «សាររបស់ខ្ញុំទៅកាន់គ្រប់អាជីវកម្មទាំងអស់ក្នុងពិភពលោក គឺសាមញ្ញណាស់៖ មកផលិតផលិតផលរបស់អ្នកនៅអាមេរិក ​នោះ​យើងនឹងផ្តល់ឱ្យអ្នកនូវអត្រាពន្ធទាបបំផុត​ជាង​ប្រទេស​ណាៗ​ទាំង​អស់​លើផែនដី»។

លោក ត្រាំ បាននិយាយថា៖ «ប៉ុន្តែប្រសិនបើ​មិនផលិតផលិតផលរបស់អ្នកនៅអាមេរិកទេ​នោះ​ ​នោះវា​ជា​ការ​សាមញ្ញបំផុត គឺអ្នកនឹងត្រូវបង់ពន្ធ។ បរិមាណខុសគ្នា ប៉ុន្តែពន្ធនោះ ​នឹង​បង្ហូរ​ប្រាក់រាប់រយពាន់លានដុល្លារ និងសូម្បីតែរាប់​ទ្រីលានដុល្លារទៅក្នុងរតនាគាររបស់យើង ដើម្បីពង្រឹងសេដ្ឋកិច្ចរបស់យើង និងទូទាត់បំណុល» ។

គួរ​គូស​បញ្ជាក់ថា លោក ត្រាំ បាន​ស្នើ​ការកាត់បន្ថយ​ពន្ធ​សារជីវកម្ម​មក​ត្រឹម​ ១៥ ភាគរយ ប៉ុន្តែ​ត្រូវការការអនុម័ត​ពី​សភាអាមេរិកជាមុនសិន។

លោក ត្រាំ បានស្បថចូល​កាន់តំណែង​ប្រធានាធិបតីនៃអាណត្តិទី២របស់​ខ្លួន​កាលពីថ្ងៃចន្ទ ដោយមិនដាក់ពន្ធភ្លាមៗ​តាម​ការ​សន្យាក្នុងអំឡុង​យុទ្ធនាការបោះឆ្នោត​នោះ​ទេ​ ដែល​ក្នុង​នោះ​រួមទាំងពន្ធ ១០ ភាគរយ​ លើទំនិញ​នាំចូល​ពី​គ្រប់ប្រទេ​សទាំង​អស់ និង ៦០ ភាគរយ​ លើ​ទំនិញ​ចិន​។ ​

យ៉ាងណាមិញ​ លោកបាន​ថ្លែង​ក្រោយស្បថចូល​កាន់តំណែង​ថា​ សហរដ្ឋ​អាមេរិក​ប្រហែល​ជាង​អាច​ចាប់​ផ្ដើម​យក​ពន្ធ​គយ ២៥ ភាគរយ​ លើ​កាណាដា និងម៉ិកស៊ិក ចាប់ពី​ដើមខែ​កុម្ភៈតទៅ​ ចំពោះ​តួនាទីប្រទេស​​ទាំង​២​លើ​អន្តោប្រវេសន៍ខុសច្បាប់ និងលំហូរ​ថ្នាំញៀនហ្វេនតានីល។ លោក​ក៏​គំរាម​យក​ពន្ធ ១០ ភាគរយ លើ​ចិន​ចាប់ពី​ថ្ងៃ​ទី​ ១ កុម្ភៈ ផងដែរ ដោយ​សំអាង​លើ​តួនាទីរបស់​ចិន​ លើ​ចង្វាក់ផ្គត់ផ្គង់​ហ្វេនតានីល៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ត្រាំ ទាមទារ​​ឱ្យ​បញ្ចុះអត្រាការប្រាក់​ តម្លៃប្រេង​ នៅ​វេទិកាសេដ្ឋកិច្ចពិភពលោក ក្រុងដាវូស

ជីវិតកម្សាន្ដ៣ នាទីutes មុន

តារាកំប្លែងនាយ ផ្លក់ ចយ មានជំងឺច្រើនមុខ ចូលសង្គ្រោះនៅមន្ទីរពេទ្យ

ព័ត៌មានជាតិ៨ នាទីutes មុន

ផែ​កំពង់​កណ្តាល​​កណ្តាល​ក្រុង​កំពត​ ជា​ទីតាំង​បោះ​ដុំ​និង​ចែកចាយ​គ្រឿង​សមុទ្រ​ដ៏​ធំ​បំផុត​នៅ​ខេត្ត​កំពត

ព័ត៌មានជាតិ៩ នាទីutes មុន

ស្ថាប័នហិរញ្ញវត្ថុពីរសហការគ្នា​ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

មេ​ណាតូ៖ បើ​សមាជិក​នៅ​តែ​កំណត់ ២% លើ​វិស័យ​ការពារ ណាតូ​នឹង​មិន​អាច​ការពារខ្លួន​បាន​ទេ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ១៧ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម