ព័ត៌មានជាតិ
ស្ថាប័នហិរញ្ញវត្ថុពីរសហការគ្នាដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ជាពិសេសដើម្បីគាំទ្រសហគ្រាសធុនមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) តាមរយៈការអភិវឌ្ឍសមត្ថភាព សេវាហិរញ្ញវត្ថុឌីជីថល និងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុស្ថាប័នហិរញ្ញវត្ថុ។
ស្ថាប័នទាំងពីរបានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅថ្ងៃទី២៤ខែមករានេះ នៅក្នុងសន្និបាតប្រចាំឆ្នាំរបស់ CGCC ស្តីពី «ការធ្វើនវានុវត្តន៍យន្តការធានាឥណទាន ដើម្បីគាំទ្រហិរញ្ញប្បទានបៃតង»។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ CMA និង CGCC នឹងធ្វើការរួមគ្នា ដើម្បីពង្រឹង និងអភិវឌ្ឍសមត្ថភាព MSMEs BFIs និងភាគីពាក់ព័ន្ធនានា ដោយ រៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងធ្វើការសិក្សាស្រាវជ្រាវនានា ក្នុងគោលដៅលើកកំពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជម្រុញសេវា
ហិញ្ញវត្ថុឌីជីថល និងការគាំទ្រគំនិតផ្តួចផ្តើមវិស័យបៃតងនៅកម្ពុជា ។ ហើយអនុស្សរណៈនៃការយោគយល់គ្នានេះនឹងមានប្រសិទ្ធភាពរយៈពេលបីឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
លោក ហួត អៀងតុង តំណាង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ គឺជាជំហ៊ានដ៏សំខាន់មួយក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ លោកថា៖«តាមរយៈការរួមបញ្ចូលគ្នាទាំងធនធាន និងជំនាញ យើងអាចបង្កើតនូវប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំ ដែលគាំទ្រការលូតលាស់នៃអាជីវកម្មធុនមីក្រូ តូច និងមធ្យម (MSMEs) ព្រមទាំងចូលរួមក្នុងការអភិវឌ្ឍនៅប្រទេសកម្ពុជាប្រកបដោយនិរន្តរភាព»។
ជាមួយគ្នានោះដែរ លោក ណូ លីដា អគ្គនាយក CGCC បានលើកឡើងថាCGCC នឹងសហការជាមួយ CMA ដើម្បីពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងផ្តល់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុកាន់តែប្រសើរឡើង។
លោកថា៖«CGCC និង CMA ក៏ដូចជាសមាជិករបស់ CMA នឹងមានឱកាសជាច្រើន ក្នុងការប្រើប្រាស់ការធានាឥណទាន ដើម្បីបង្កើនការផ្តល់ប្រាក់កម្ចីចាំបាច់ដល់អាជីវកម្ម ដែលមិនមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុនៅទូទាំងប្រទេស។ អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាសក្ខីភាពមួយ ចំពោះការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពនៅកម្ពុជា»៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ