សេដ្ឋកិច្ច
កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត តម្លៃជាង ១៨ លានដុល្លារ សម្ពោធជាផ្លូវការនៅដើមខែមេសា
កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ស្ថិតនៅជាប់នឹងដងព្រែក ដែលមានចម្ងាយ ៦ គីឡូម៉ែត្រពីក្រុងកំពត តម្លៃជាង ១៨ លានដុល្លារ នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៥ ខណៈបច្ចុប្បន្នកំពុងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន។

កំពង់ផែទេសចរណ៍ខេត្តកំពតបានបញ្ចប់ការសាងសង់នៅឆ្នាំ ២០២២ តែមិនអាចដាក់ឲ្យប្រើប្រាស់ដោយសារផ្លូវនាវាចរណ៍មានជម្រៅទឹករាក់ មិនអាចឲ្យនាវាបើកចេញចូលបាន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ នេះថា៖ «កំពង់ផែទេសចរណ៍កំពតជា សហថាមពលដ៏សំខាន់សម្រាប់តភ្ជាប់ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាសនេះ ចាំបាច់ ដរាបណាទំនិញនៅតែបញ្ជូនតាមរថយន្ត កប៉ាល់ ប្រព័ន្ធនេះនឹងនៅរាប់រយឆ្នាំទៀត»។

កំពង់ផែទេសចរណ៍ខេត្តកំពត បានអភិវឌ្ឍឡើងក្រោមកម្ចីថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ជាង ១៨ លានដុល្លារ ស្ថិតនៅជាប់ដងព្រែកចម្ងាយប្រមាណ ៦ គីឡូម៉ែត្រ ពីក្រុងកំពត។
កំពង់ផែនេះបានចាប់ផ្តើមសាងសង់កាលពីឆ្នាំ ២០១៨ ហើយបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងខែមិថុនា ឆ្នាំ២០២២ លើផ្ទៃដីទំហំជាង ៤ ហិកតា។
តាមរយៈកំពង់ផែទេសចរណ៍ខេត្តកំពត អាចភ្ជាប់ទៅនឹងកំពង់ផែក្នុងខេត្តព្រះសីហនុ ខេត្តកោះកុង កោះរ៉ុង ហើយក៏ភ្ជាប់ទៅកំពង់ផែកោះត្រល់ និងកំពង់ផែដទៃទៀតនៅប្រទេសវៀតណាម និងប្រទេសថៃផងដែរ៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ