Connect with us

សេដ្ឋកិច្ច

កសិដ្ឋានចិញ្ចឹមជ្រូកខ្នាតមធ្យមក្នុងស្រុកមួយ ផ្គត់ផ្គង់សាច់បានជាង៥តោន ក្នុងមួយថ្ងៃ

បានផុស

នៅ

កសិដ្ឋានចិញ្ចឹមជ្រូកខ្នាតមធ្យមក្នុងស្រុក​ដែលបានបង្កើតឡើងដោយស្នាដៃកូ​នខ្មែរ ​បន្តពីជំនាន់ឪពុករហូតមកដល់កូន អាចមានសមត្ថភាពផ្គត់ផ្គង់សាច់ទៅកាន់ទីផ្សារក្នុងស្រុកបានជាង៥តោន ក្នុងមួយថ្ងៃ និងបានចូលរួមចំណែករក្សាលំនឹងថ្លៃលើទីផ្សារផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាស្ថាបនិកក្រុមហ៊ុន​ សាច់ជ្រូកជាតិ (អ អេស ហ្វាម) លោក ហួត រ៉ាដេត បានប្រាប់ កម្ពុជាថ្មី ថា កសិដ្ឋានចិញ្ចឹមជ្រូករបស់លោកបានបង្កើតឡើងតាំងពីជំនាន់ដូនតាមកម្ល៉េះ  ចំណែកក្រុមហ៊ុនផ្គត់ផ្គង់សាច់ជ្រូកនេះ ទើបតែបានចាប់ផ្តើមកាលពីឆ្នាំ២០២៤កន្លងទៅ ពោលគឺទើបតែថ្មីៗនេះ តែប៉ុណ្ណោះ។​

លោក បន្តថា មូលហេតុដែលក្រុមហ៊ុនបង្កើតកសិដ្ឋានចិញ្ចឹមជ្រូកនេះឡើងមក ដោយសារតែមើលឃើញថា បច្ចុប្បន្នមានឈ្មួញគៀបសង្កត់តម្លៃរបស់កសិករចិញ្ចឹមជ្រូក និងកសិដ្ឋានខ្នាតតូច ឬមធ្យម ខ្លាំងហួសហេតុពេក ទើបលោក បាននឹកឃើញគំនិតមួយ ដោយបង្កើតកសិដ្ឋានចិញ្ចឹម​ជ្រូក និងនិងក្រុមហ៊ុនផ្គត់ផ្គង់សាច់ជ្រូកទៅកាន់ទៅផ្សារក្នុងស្រុកដោយខ្លួនឯងតែម្ដង។

លោក ហួត រ៉ាដេត បានឱ្យដឹងទៀតថា សម្រាប់ពេលបច្ចុប្បន្ននេះ កសិដ្ឋាន អាចផលិតមេពូជ និងចិញ្ចឹមជ្រូកសាច់ សម្រាប់ផ្គត់ផ្គង់ទីផ្សារបានជាង៥តោន ក្នុងមួយថ្ងៃ។ រីឯទីផ្សារនាំចេញ មានដូចជា៖ រាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទៀតក្នុងប្រទេសកម្ពុជា។

បេសកកម្ម និងជាចក្ខុវិស័យទៅថ្ងៃអនាគត លោក​ ហួត រ៉ាដេត ឱ្យបង្ហើបឱ្យដឹងដែរថា គោលបំណងរបស់លោកចង់នាំយកសាច់ជ្រូកស្រស់ៗដែលមានគុណភាព និងសុវត្ថិភាពខ្ពស់ ដែលបរិភោគទៅមិនប៉ះពាល់ដល់សុខភាពប្រជាជនខ្មែរ។

ក្រៅពីនេះទៅទៀត លោកក៏មានបំណងចង់ពង្រីកកសិដ្ឋាននេះឱ្យកាន់តែធំជាងមុន រួមទាំងចែករំលែកបទពិសោធន៍អំពីការចិញ្ចឹមជ្រូកតាមស្ដង់ដាមួយ ទៅកាន់កសិករដទៃទៀត​ មិនថាជាលក្ខណៈគ្រួសារ ឬកសិដ្ឋានខ្នាតតូច និងមធ្យម។

គួរជម្រាបថា កសិដ្ឋានចិញ្ចឹមជ្រូកសាច់ (អ អេស ហ្វាម) មានទីតាំងស្ថិតនៅ៖ ភូមិដំណាក់កី ឃុំជើងគ្រវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នកសិដ្ឋានអាចផ្គត់ផ្គង់សាច់ជ្រូក ទៅកាន់ទីផ្សារក្នុងស្រុកបានចំនួនជាង៥តោន​ ក្នុងមួយថ្ងៃ៕

អត្ថបទ ៖​ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ១១ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

Sokha Hotels

ព័ត៌មានពេញនិយម