Connect with us

សេដ្ឋកិច្ច

តម្លៃផ្លែមៀនប៉ៃលិនកើនឡើងបន្តិច នៅដើមឆ្នាំនេះ

បានផុស

នៅ

លោក ឆន សុខជា ម្ចាស់ចម្ការមៀនប៉ៃលិន នៅឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យបាន​ឱ្យដឹងថា កសិករអ្នកប្រមូល​ផលផ្លែមៀនប៉ៃលិនចាប់ពីខែសីហា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ តម្លៃផ្លែ​មៀន​លក់​ឱ្យ​ក្រុម​ហ៊ុន​​ចិនដែលនាំចេញបាន ៣០០០ រៀល ក្នុងមួយគីឡូក្រាម បន្ទាប់​មកចាប់ពីខែ ១២ រហូតដល់មុនពេល​ចូលឆ្នាំ​ចិន​ ២០២៥ តម្លៃ ៣ ៥០០ រៀល ក្នុងមួយគីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិនបានលើកឡើងថា តម្លៃ ៣០០០ រៀល ក្នុងមួយ​គីឡូ​ក្រាម អាចទទួល​យកបាន ប្រសិនបើកសិករចេះថែទាំមៀនត្រូវតាមក្បួនខ្នាត​បច្ចេកទេសនោះ​គឺ​កសិករ​នឹងអាចចំណេញ។

ពលរដ្ឋអ្នកបេះមៀនប៉ៃលិននៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យបានលើក​ឡើង​ថា ពួកគាត់​ធ្វើការនៅក្នុងចម្ការមៀនប៉ៃលិននេះ តាំងពីរោងចក្រចិន បើកមកម្លេះ ហើយការធ្វើ​ការនៅ​ក្នុង​ស្រុក គឺមានភាពងាយស្រួលជាងធ្វើការ​នៅស្រុកថៃ​ឆ្ងាយ រីឯប្រាក់កម្រៃវិញ​ក៏មិនចាញ់នៅស្រុក​ថៃដែរ អាស្រ័យលើការខិតខំប្រឹងធ្វើ ធ្វើច្រើនបានកម្រៃច្រើនទៅតាមនឹងដែរ។

យោងតាមក្រសួងពាណិជ្ជកម្ម គិតត្រឹមរយៈពេល ១១ ខែ ឆ្នាំ ២០២៤ កម្ពុជារកចំណូលបានជាង ២៧ លានដុល្លារ ពីការនាំចេញផ្លែមៀនប៉ៃលិន កើនឡើងជាង ៥០%។

នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានចំណូលជាង ៥ ពាន់លានដុល្លារ (៥,៣) ពីការនាំចេញកសិផលប្រមាណ ១២ លាន​តោន ទៅកាន់ ៩៥ ប្រទេស កើនឡើងជាង ៣ លានតោន ធៀប​នឹងឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

ក្រុមហ៊ុនពីរសហការគ្នាពង្រីកការនាំចេញផលិត ផល​កសិកម្មជាច្រើនមុខទៅកាន់ទីផ្សារបារាំង

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

របប​សឹក​មីយ៉ាន់ម៉ា បដិសេធ​បទ​ឈប់បាញ់ ទោះ​មាន​គ្រោះ​រញ្ជួយ​ដី​ស្លាប់​មនុស្ស​ជិត ៤ ០០០​នាក់​

ព័ត៌មានជាតិ១៦ នាទីutes មុន

គម្រោងវិនិយោគប្រព័ន្ធរំដោះទឹកបញ្ចៀសជន់លិច​ខាង​លិច​រាជធានីភ្នំពេញ សម្រេចបាន ៨៨%

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ទោះកំពុងកាន់ទុក្ខអ្នកស្លាប់ដោយរញ្ជួយដី តែ មីយ៉ាន់ម៉ា បន្តការវាយប្រហារអាកាស ស្លាប់​ជនស៊ីវិលជាង៤០នាក់ទៀត 

កីឡា៤១ នាទីutes មុន

Cristian បង្ហាញ​ឆន្ទៈ​លេង​នៅ​កម្ពុជា​ច្រើន​ឆ្នាំ​ទៀត​​​ដើម្បីគោល​ដៅ​សំខាន់​ពីរ

Sokha Hotels

ព័ត៌មានពេញនិយម