Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងធ្លាក់ចុះ​ក្នុងអត្រាប្រចាំសប្ដាហ៍ ជុំវិញគោលនយោបាយថាមពល ត្រាំ

បានផុស

នៅ

តម្លៃប្រេង​បាន​កើន​ឡើងតិចតួច​ពេល​បញ្ចប់ការជួញដូរ​កាល​ពីថ្ងៃ​សុក្រ ប៉ុន្តែ​បាន​ធ្លាក់ចុះ​នៅក្នុងអត្រាប្រចាំសប្ដាហ៍ ក្រោយ​ពេល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាស​ពី​គម្រោង​ជំរុញ​ផលិតកម្ម​ក្នុងស្រុក​ និង​ទាមទារ​ឱ្យ​អង្គការ​នៃ​ប្រទេស​នាំចេញ​ប្រេង​កាត (OPEC) ទម្លាក់តម្លៃប្រេង​។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេង​ឆៅនា​ពេល​អនាគត ម៉ាក Brent បាន​កើន​ឡើង ២១ សេន ឬ ០,២៧ ភាគរយ ដោយ​បញ្ចប់ការជួញដូរ​នៅ​តម្លៃ​ ៧៨,៥០ ដុល្លារ/បារ៉ែល។ ចំណែក​ឯប្រេង​ឆៅម៉ាក ប្រេងឆៅអាមេរិក​ ម៉ាក​ West Texas Intermediate (WTI) វិញ បានកើន​ឡើង​ ៤ សេន ឬ​ ០,០៥ ភាគរយ​ ដោយ​បញ្ចប់​ការ​ជួញដូរ​នៅតម្លៃ ៧៤,៦៦ ដុល្លារ​/បារ៉ែល។

យ៉ាងណា​មិញ តម្លៃប្រេង​ម៉ាក Brent បាន​ធ្លាក់ចុះ ២,៨ ភាគរយ ខណៈតម្លៃ WTI ធ្លាក់ចុះ​ ៤,១ ភាគរយ នៅសប្ដាហ៍នេះ​។

នៅពេល​ស្បថចូល​កាន់តំណែងកាល​ពី​ដើម​សប្ដាហ៍​ លោក ត្រាំ បាន​ប្រកាស​ពី «អាសន្នថាមពល» និង​ដក​ហូតគោលនយោបាយបៃតង​ ដែល​ដាក់ចេញ​ដោយ​រដ្ឋបាល​របស់អតីតប្រធានាធិបតី ចូ បៃដិន​ ផ្សេង​ៗ​។ នេះ​គឺ​ជា​ការបោះជំហាន​ក្នុងការឆ្ពោះទៅរក​ការ​បង្កើន​ផលិតកម្ម​ប្រេង​ក្នុងស្រុក​អាមេរិក ដែល​ធ្វើ​ប្រេង​ធ្លាក់ចុះ​ ជុំវិញ​ក្ដី​បារម្ភ​ពី​ការផ្គត់ផ្គង់​លើស​តម្រូវ​ការ​។

ទន្ទឹម​នឹង​នេះ​ នៅពេល​ថ្លែង​ទៅកាន់កិច្ចប្រជុំនៅ​វេទិកាសេដ្ឋកិច្ចពិភព​លោក​កាល​ពី​ថ្ងៃសុក្រ លោក ត្រាំ បាន​ទាមទារ​ឱ្យ​ OPEC ក៏ដូចជា​អារ៉ាប៊ីសាអ៊ូឌីត ដែល​ជា​ប្រទេស​ផ្គត់​ផ្គង់​ប្រេង​ដ៏ធំ​មួយ​របស់​ពិភព​លោក ទម្លាក់តម្លៃប្រេង​ឆៅ​។

ទោះ​បីជា​យ៉ាង​ណា​ក៏ដោយ​ អ្នកវិភាគ​លើក​ឡើងថា​ ការធ្លាក់ចុះ​នៃតម្លៃ​ប្រេង​នៅ​តែ​មាន​កម្រិត​ ដោយសារតែ​ទណ្ឌកម្ម​របស់​អាមេរិកលើ​វិស័យប្រេង​រុស្ស៊ី ដែលជា​អ្នក​ផ្គត់​ផ្គង់ប្រេង​ដ៏ធំមួយ​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម