ព័ត៌មានអន្ដរជាតិ
ប្រាក់ចំណេញឧស្សាហកម្មចិន បន្តធ្លាក់ចុះក្នុងឆ្នាំ២០២៤ ពោលគឺ ៣ ឆ្នាំជាប់ៗគ្នា
ទិន្នន័យផ្លូវការចេញផ្សាយនៅថ្ងៃចន្ទនេះ បានបង្ហាញថា ប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មចិន បានបន្តធ្លាក់ចុះក្នុងឆ្នាំ ២០២៤ និងជាការធ្លាក់ចុះ៣ឆ្នាំជាប់ៗគ្នា ដែលជាសញ្ញាសម្រាប់អ្នកបង្កើតគោលនយោបាយចិនឱ្យបង្កើនផែនការជំរុញសេដ្ឋកិច្ច ចំពេលមានការគំរាមកំហែងកាន់តែខ្លាំងពីវិធានការពន្ធរបស់អាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទិន្នន័យរបស់ការិយាល័យស្ថិតិជាតិចិន (NBS) បង្ហាញថា ប្រាក់ចំណេញឧស្សាហកម្មបានកើនឡើង ១១ ភាគរយ ក្នុងខែធ្នូ ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន បន្ទាប់ពីការធ្លាក់ ៧,៣ ភាគរយ នៅខែវិច្ឆិកា។ យ៉ាងណាមិញ ពេញមួយឆ្នាំ ២០២៤ ប្រាក់ចំណេញឧស្សាហកម្មចិន បានធ្លាក់ចុះ ៣,៣ ភាគរយ ដោយបន្តពីការធ្លាក់ចុះ ២,៣ ភាគរយ ក្នុងឆ្នាំ ២០២៣។
ការធ្លាក់ចុះនៃប្រាក់ចំណេញប្រចាំឆ្នាំនេះ ត្រូវបានកត់ត្រាឡើង ទោះបីជារដ្ឋាភិបាលចិនមើលឃើញពីការសម្រេចបាននូវកំណើនសេដ្ឋកិច្ចគោលដៅ ៥ ភាគរយ ក្នុងឆ្នាំ ២០២៤ ក៏ដោយ។ គេមើលឃើញថា នៅឆ្នាំមុន រដ្ឋាភិបាលចិនបានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីជំរុញសេដ្ឋកិច្ច ដែលញំញីទៅដោយការជាប់គាំងនៃវិបត្តិអចលនទ្រព្យ កម្សោយតម្រូវការក្នុងស្រុក និងកម្សោយនៃទំនុកចិត្តអាជីវកម្មជាដើម។

ទិន្នន័យផ្លូវការបានបង្ហាញថា តម្លៃទំនិញនៅរោងចក្រក្នុងឆ្នាំ ២០២៤ បានបន្តធ្លាក់ចុះ ២ ឆ្នាំជាប់ៗគ្នា ដែលធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញសាជីវកម្ម និងប្រាក់ចំណូលរបស់កម្មករ។
នៅឆមាសទី២នៃឆ្នាំ ២០២៤ ចិនបានដាក់ចេញនូវវិធានការជំរុញសេដ្ឋកិច្ចជាច្រើនជុំ រួមទាំងការពង្រីកគ្រោងការណ៍ពាណិជ្ជកម្មទំនិញប្រើប្រាស់ដើម្បីជំរុញតម្រូវការ។
យ៉ាងណាមិញ គេនៅតែមើលឃើញពីភាពត្រដាបត្រដួស ដោយទិន្នន័យសេដ្ឋកិច្ចនៅខែធ្នូចេញផ្សាយនៅដើមខែនេះ បានបង្ហាញពីកំណើនអតុល្យភាព ដោយទិន្នផលឧស្សាហកម្មមានលើសពីការលក់រាយ ខណៈអត្រាគ្មានការងារធ្វើកើនឡើងខ្ពស់។ ជាមួយគ្នានោះ ចិនបានកត់ត្រាពីកំណើននៃការនាំចេញនៅខែធ្នូ ដោយសារតែការជំរុញរបស់អាជីវកម្ម ក្រោមក្ដីបារម្ភនៃគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលឡើងកាន់តំណែងកាលពីថ្ងៃចន្ទសប្ដាហ៍មុន៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ