Connect with us

សេដ្ឋកិច្ច

ធនាគារ ABA និងក្រុមហ៊ុន Charge+ Cambodia បានសហការដើម្បីសម្រួលការទូទាត់ប្រាក់ និងជំរុញកំណើនស្ថានីយសាកថ្មរថយន្តអគ្គិសនី

បានផុស

នៅ

នៅថ្ងៃទី22 ខែមករា ធនាគារ ABA និងក្រុមហ៊ុន Charge+ Cambodia បានចុះហត្ថលេខាលើអនុស្សរណៈនៅការិយាល័យកណ្តាលរបស់ធនាគារផ្ទាល់ ដែលជាព្រឹត្តិការណ៍ ដ៏សំខាន់សម្រាប់វិស័យរថយន្តអគ្គិសនី (Electric Vehicles-EV) ក្នុងប្រទេសកម្ពុជា។ កិច្ចសហការនេះ បានភ្ជាប់ប្រព័ន្ធសេវាទូទាត់ប្រាក់ដ៏រលូន និងជម្រើសហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាប សម្រាប់តម្រូវការដំឡើងស្ថានីយសាករថយន្តអគ្គិសនី ដែលពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនទាំងពីរ ក្នុងការជំរុញការធ្វើដំណើរដោយនិរន្តរភាពក្នុងតំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចុះហត្ថលេខានេះ មានការចូលរួមដោយភាគីពាក់ព័ន្ធសំខាន់ៗ មកពីគ្រឹះស្ថានទាំងសងខាង ដែលបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាទៅលើនិរន្តរភាព និងនវានុវត្តន៍។ ភាពជាដៃគូសហការនេះដែរ ក៏ស្របទៅនឹងគោលនយោបាយរបស់ប្រទេសកម្ពុជា ក្នុងការកាត់បន្ថយឧស្ម័នបំពុល និងអនុវត្តបច្ចេកវិទ្យាស្អាត ដែលជាផ្នែកមួយនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ការផ្លាស់ប្តូរនៃការទូទាត់ប្រាក់របស់រថយន្តអគ្គិសនី

ក្រុមហ៊ុន Charge+ Cambodia ជាក្រុមហ៊ុនផ្តល់ដំណោះស្រាយឧបករណ៍សាកថ្មរថយន្តអគ្គិសនី (EV) ឈានមុខគេក្នុងប្រទេសកម្ពុជា សិង្ហបុរី និងបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានបណ្ដាញស្ថានីយសាកថ្មជាច្រើនកន្លែង កំពុងដំណើរការភ្ជាប់ក្នុងអេប Charge+។ អេបនេះ នឹងកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីន POS ឬ QR កូដនៅនឹងកន្លែង ហើយអនុញ្ញាតឲ្យអ្នកប្រើប្រាស់ គ្រប់គ្រងការទូទាត់របស់ពួកគេតាមអេបទាំងស្រុង។ ជាមួយការភ្ជាប់ផ្លេតហ្វមសេវាទូទាត់ ABA PayWay អតិថិជនអាចបញ្ចូលលុយទៅក្នុងវ៉លឡេតកម្មវិធី Charge+ តាមរយៈ កូដ KHQR ឬកាតធនាគារដោយផ្ទាល់នៅក្នុងអេប ដែលបង្កើនភាពងាយស្រួលដល់ដំណើរការសាកថ្មរបស់អ្នកប្រើប្រាស់ រថយន្តអគ្គិសនី។

លោក Peter Ng Meng Cheng ប្រធានក្រុមហ៊ុន Charge+ Cambodia មានប្រសាសន៍ថា៖ “ស្របទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនការប្រើប្រាស់រថយន្តអគ្គិសនីនៅប្រទេសកម្ពុជា ក្នុងឆ្នាំ 2030 យើងខ្ញុំត្រៀមខ្លួនរួចជាស្រេច ដើម្បីអភិវឌ្ឍរោងចក្រផលិត និងដំឡើងស្ថានីយសាកថ្មរថយន្តអគ្គិសនីដំបូងគេបង្អស់ក្នុងប្រទេសតាមរយៈសហគ្រាស។”

លោកក៏បានបន្ថែមថា៖ “យើងខ្ញុំតែងតែសហការយ៉ាងសកម្មជាមួយបណ្តាក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាប់ផ្តើមដំណើរការនេះ។ ជាមួយនឹងការទូទាត់តាមរយៈកូដ KHQR របស់ ABA យើងខ្ញុំជឿជាក់ថាកិច្ចសហការនេះនឹងពន្លឿនការប្រើប្រាស់រថយន្តអគ្គិសនី និងលើកកម្ពស់ការធ្វើដំណើរប្រកបដោយចីរភាពក្នុងប្រទេស។”

ពង្រីកហេដ្ឋារចនាសម្ព័ន្ធរថយន្តអគ្គិសនី ជាមួយនឹងជំនួយហិរញ្ញវត្ថុ

បន្ថែមពីលើការភ្ជាប់សេវាទូទាត់ ភាពជាដៃគូសហការនេះនឹងមានគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធស្ថានីយសាកថ្មរថយន្តអគ្គិសនីក្នុងប្រទេសកម្ពុជា ដោយផ្តល់នូវហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាបដល់ក្រុមហ៊ុន Charge+ ក្នុងការដំឡើងស្ថានីយសាកថ្ម មិនថាសម្រាប់ឯកជន ឬអាជីវកម្ម។ កម្មវិធីហិរញ្ញប្បទានដែលសម្របសម្រួលដោយធនាគារ ABA ត្រូវបានរំពឹងថានឹងលើកកម្ពស់ការបង្កើតស្ថានីយសាកថ្មជាច្រើនទៀតនៅក្នុងប្រទេស និងដោះស្រាយបញ្ហាចំបងដល់អ្នកប្រើប្រាស់រថយន្តអគ្គិសនី។

លោក Zhiger Atchabarov នាយកប្រតិបត្តិការនៃធនាគារ ABA មានប្រសាសន៍ថា៖ “ភាពជាដៃគូសហការនេះ បានគូសបញ្ជាក់អំពីចក្ខុវិស័យរួមរបស់យើងខ្ញុំ ក្នុងការជំរុញការប្រើប្រាស់រថយន្តអគ្គិសនី និងរួមចំណែកដល់ការផ្លាស់ប្តូររបស់ប្រទេសកម្ពុជា ឆ្ពោះទៅកាន់អនាគតបៃតង។ តាមរយៈការរួមបញ្ជូលគ្នានូវជំនាញរបស់ក្រុមហ៊ុន Charge+ Cambodia ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរថយន្តអគ្គិសនី ជាមួយដំណោះស្រាយទូទាត់ប្រាក់ដ៏សុវត្ថិភាព និងមានទំនុកចិត្តរបស់ធនាគារ យើងខ្ញុំនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងបង្កើនស្ថានីយសាកថ្មរថយន្តអគ្គិសនី ឲ្យកាន់តែទូលំទូលាយ។”

ការកើនឡើងនៃទីផ្សាររថយន្តអគ្គិសនីក្នុងប្រទេសកម្ពុជា

ភាពជាដៃគូនេះ បានបង្កើតឡើងក្នុងរយៈពេលដ៏សំខាន់សម្រាប់វិស័យរថយន្តអគ្គិសនីក្នុងប្រទេសកម្ពុជា ដែលកំពុងរីកចម្រើនយ៉ាងថេរ។ ក្នុងអំឡុងពេល 2 ឆ្នាំកន្លងមកនេះ ចំនួននៃការចុះបញ្ជីរថយន្តអគ្គិសនី បានកើនឡើងទ្វេរដង តាមរយៈកំណើនចំណេះដឹងអំពីបរិស្ថាន និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាលទៅលើបច្ចេកវិទ្យាបៃតង។ រាជរដ្ឋាភិបាល ក៏បានកំណត់គោលដៅ ឆ្នាំ 2030 ឲ្យសម្រេចបាននូវការចុះបញ្ជីរថយន្តអគ្គិសនីសុទ្ធសរុបចំនួន 770,000 គ្រឿង ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងក្តាប់យកឱកាសថ្មីៗក្នុងការជំរុញភាពចម្រុះមូលដ្ឋានសេដ្ឋកិច្ច។ យ៉ាងណាមិញ ហេដ្ឋារចនាសម្ព័ន្ធស្ថានីយសាកថ្មរថយន្តអគ្គិសនីនៅមានកំណត់ ដែលនៅតែជាបញ្ហាប្រឈម។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ខេត្ត​កែប​ត្រៀម​តំបន់​ត្រជាក់​៣​កន្លែង ដើម្បី​បង្កភាព​សប្បាយរីករាយជូនពលរដ្ឋ និង​អ្នកទេសចរណ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម៨ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម៩ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

សន្តិសុខសង្គម៨ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៦ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម