ព័ត៌មានអន្ដរជាតិ
Meta គ្រោងចំណាយប្រមាណ ៦៥ ប៊ីលានដុល្លារ ឆ្នាំនេះ ដើម្បីជំរុញគោលដៅ AI
Meta ដែលជាក្រុមហ៊ុនមេរបស់បណ្ដាញសង្គម Facebook និង Instagram គ្រោងចំណាយប្រាក់រហូតដល់ ៦៥ ប៊ីលានដុល្លារ នៅឆ្នាំ ២០២៥ ដើម្បីជំរុញគោលដៅហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) ក្នុងបំណងពង្រឹងជំហររបស់ក្រុមហ៊ុនប្រកួតនឹងគូប្រជែងដូចជា OpenAI និង Google លើវិស័យបច្ចេកវិទ្យាប្រភេទនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

នាយកប្រតិបត្តិរបស់ Meta លោក Mark Zuckerberg បានឱ្យដឹងពីការវិនិយោគនេះកាលពីសប្ដាហ៍មុន ដោយនិយាយថា ជាផ្នែកមួយនៃការវិនិយោគ Meta នឹងបង្កើនការជួលមនុស្សឱ្យធ្វើការផ្នែកបញ្ញាសិប្បនិមិត្ត និងសាងសង់មជ្ឈមណ្ឌលទិន្នន័យលើសពី ២ ជីហ្គាវ៉ាត់។
លោក Zuckerberg បាននិយាយក្នុងសារបង្ហោះលើ Facebook ថា៖ «នេះនឹងជាឆ្នាំដ៏សំខាន់សម្រាប់ AI ។ នេះគឺជាការខិតខំប្រឹងប្រែងដ៏ធំមួយ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ វានឹងជំរុញផលិតផល និងអាជីវកម្មស្នូលរបស់យើង»។

គួរគូសបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បាន និងកំពុងវិនិយោគរាប់សិបពាន់លានដុល្លារដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ AI បន្ទាប់ពីភាពជោគជ័យនៃ ChatGPT របស់ក្រុមហ៊ុន OpenAI ។
ការប្រកាសរបស់ Meta ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត OpenAI ក្រុមហ៊ុនវិនិយោគ SoftBank និងក្រុមហ៊ុនស៊ុសវែរកុំព្យូទ័រ Oracle នឹងបង្កើតក្រុមហ៊ុនបណ្តាក់ទុនដែលមានឈ្មោះថា Stargate និងវិនិយោគប្រាក់ ៥០០ ប៊ីលានដុល្លារ ក្នុងហេដ្ឋារចនាសម្ព័ន្ធ AI ទូទាំងសហរដ្ឋអាមេរិក។
កាលពីដើមខែនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បាននិយាយថា ខ្លួនគ្រោងនឹងវិនិយោគប្រាក់ប្រហែល ៨០ ប៊ីលានដុល្លារនៅក្នុងសារពើពន្ធឆ្នាំ ២០២៥ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យ ខណៈAmazon.com បាននិយាយថា ការចំណាយប្រចាំឆ្នាំ ២០២៥ របស់ខ្លួន នឹងខ្ពស់ជាង ការចំណាយ ៧៥ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២៤៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី