Connect with us

ព័ត៌មានអន្ដរជាតិ

​Rho Motion៖ ការលក់រថយន្តអគ្គិសនីនឹង​កើន​ដល់ ២០ លានគ្រឿងឆ្នាំ ២០២៥

បានផុស

នៅ

ក្រុមហ៊ុនស្រាវជ្រាវ Rho Motion បានព្យាករក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃអង្គារ​ ថា ​ការលក់ជាសាកលនៃរថយន្តកូនកាត់អគ្គិសនី និងរថយន្ត​អគ្គិសនីសុទ្ធ ​នឹងកើនឡើងយ៉ាងហោចណាស់ ១៧ ភាគរយ នៅឆ្នាំនេះ ​ដល់ជាង ២០ លានគ្រឿង ដែល​ជំរុញដោយ​ការលក់នៅចិន​។ នេះបើតាម​ការចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានផ្នែកស្រាវជ្រាវ Rho Motion លោក Iola Hughes បាន​និយាយថា​ អឺរ៉ុប ដែលជាទីផ្សារ​រថយន្តអគ្គិសនី​ធំជាងគេទី២របស់ពិភពលោក នឹងត្រឡប់ទៅរកកំណើននៃការលក់វិញ ​ពេល​​បទប្បញ្ញត្តិនានាស្ដីពីការកាត់បន្ថយការ​បំភាយឧស្ម័នកាបូនឌីអុកស៊ីតនានា​ ​ចូលជាធរមាន ហើយ​រថយន្តអគ្គិសនី​កាន់តែថោកៗ​មាន​លក់​នៅលើទីផ្សារ។ យ៉ាងណាមិញ​ កំណើន​នៃការ​លក់​អាច​នៅតែយឺត​ជាង​ឆ្នាំ ២០២៣។​

ការលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសចិន ទំនងជានឹងកើនឡើងច្រើនជាងការព្យាករ​ពីមុន​​ ១៧ ភាគរយ​ ក្នុងឆ្នាំ ២០២៥​ ដោយ​​ពង្រឹងទីផ្សាររបស់ខ្លួន​ ដោយសារតែការបន្ត​ឧបត្ថម្ភធន​របស់​រដ្ឋាភិបាល​ចិន​លើ​ការជួញដូរ​រថយន្តប្រភេទ​នេះ​។ នៅឆ្នាំ ២០២៤ ការលក់ក្នុងស្រុកចិន​បានកើនឡើង ៤០ ភាគរយ​ ​ដល់ ១១ លានគ្រឿង​។

Rho Motion ព្យាករថា​ ការលក់រថយន្តរថយន្ត​អគ្គិសនី​ផលិតនៅ​ចិន នឹងបន្ត​និន្នាការឆ្នាំ ២០២៤ ​ដោយ​រួម​ចំណែក​លើ​ទីផ្សារនៅ​អាមេរិកឡាទីន ​ជាង ៨០ ភាគរយ​ ​ខណៈ​នឹង​បន្ត​កើនឡើងនៅ​អាស៊ីប៉ាស៊ីហ្វិក និងប្រទេស​មាន​ទីផ្សារ​កំពុងរីកចម្រើនផ្សេង​ទៀត​។

សម្រាប់អឺរ៉ុប ក្រុមហ៊ុនព្យាករ​ពីកំណើននៃការលក់សរុប ១៥ ភាគរយ​ ពី ៣ លានគ្រឿង​ក្នុងឆ្នាំមុន​ ខណៈ​នៅ​សហរដ្ឋ​អាមេរិក​វិញ​ ការលក់រថយន្តអគ្គិសនីនឹង​កើន​ឡើង ១៦ ភាគរយ នៅឆ្នាំ ២០២៥ ដោយ​ការប៉ះពាល់ពី​ការផ្លាស់ប្ដូរ​នៃគោលនយោបាយ​របស់លោក​​ប្រធានាធិបតី​ ​ដូណាល់ ត្រាំ​ នៅមាន​កម្រិត​នៅ​ឡើយ​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ទីផ្សារ​រថយន្ត​អគ្គិសនីនៅអាមេរិក​​មានភាព​មិន​ប្រាកដប្រជា​ច្រើន​ ខណៈ​អ្នកជំនាញ​ព្រួយបារម្ភ​ពី​​គោលនយោបាយ​​របស់​លោក ត្រាំ ដែល​ដក​គោលដៅរថយន្តអគ្គិសនីរបស់​អតីតប្រធានាធិបតី ចូ បៃដិន និងបទប្បញ្ញត្តិបៃតង​ជាដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ នាទីutes មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១៥ នាទីutes មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ការរញ្ជួយដីបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចថៃ​ធ្ងន់ធ្ងរ ជាពិសេស​វិស័យ​អចលនទ្រព្យ​​

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ការលក់ EV របស់ Tesla បន្តធ្លាក់ចុះធ្ងន់ធ្ងរ នៅបណ្ដាប្រទេសអឺរ៉ុប

សន្តិសុខសង្គម១៨ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១០ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ៤៥ នាទីutes មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

Sokha Hotels

ព័ត៌មានពេញនិយម