Connect with us

ព័ត៌មានជាតិ

IMF៖ កំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបានក្នុងអត្រា៥,៥ ភាគរយក្នុង ២០២៤ និងកើនដល់ ៥,៨ ភាគរយនៅឆ្នាំ២០២៥

បានផុស

នៅ

ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចេញការវាយតម្លៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២៤កន្លងមកនេះសម្រេចបានសម្រេចបានក្នុងអត្រា៥,៥ ភាគរយនៅឆ្នាំ ២០២៤ និងកើនដល់ ៥,៨ ភាគរយនៅឆ្នាំ២០២៥ ខណៈអតិផរណានឹងកើនឡើងពី ០,៥ ភាគរយនៅឆ្នាំ ២០២៤ ដល់ ២ ភាគរយនៅឆ្នាំ ២០២៥ ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការវាយតម្លៃរបស់ក្រុមប្រឹក្សាប្រតិបត្តិនៃ​IMF​ បានបញ្ចប់ការពិគ្រោះលើមាត្រា IV ជាមួយកម្ពុជាចេញផ្សាយកាលពីថ្ងៃទី២៧ ​ខែមករា៖«សេដ្ឋកិច្ច​កម្ពុជា​បាន​បន្ត​ស្ទុះ​ងើប​ឡើង​វិញ បើ​ទោះ​បី​ជា​មាន​ល្បឿន​តិចតួច​ក៏​ដោយ។ យើងព្យាករណ៍ថាកំណើនសេដ្ឋកិច្ច​(GDP) ពិតប្រាកដសម្រេចបានក្នុងអត្រា៥,៥ ភាគរយនៅឆ្នាំ ២០២៤ និងកើនដល់ ៥,៨ ភាគរយនៅឆ្នាំ២០២៥ ខណៈអតិផរណានឹងកើនឡើងពី ០,៥ ភាគរយនៅឆ្នាំ ២០២៤ ដល់ ២ ភាគរយនៅឆ្នាំ ២០២៥» ​។

ទោះជាយ៉ាងណាក៏ដោយ  ​IMF ថា៖«ហានិភ័យចំពោះទស្សនវិស័យនេះមានទំនោរធ្លាក់ចុះដោយសារតែពីកត្តាខាងក្រៅ និងភាពងាយរងគ្រោះក្នុងស្រុក រួមទាំងពីការផ្លាស់ប្តូរគោលនយោបាយដោយដៃគូពាណិជ្ជកម្មសំខាន់ៗ ការបែងចែកភូមិសាស្ត្រសេដ្ឋកិច្ច​ និងភាពទន់ខ្សោយបន្តនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ»។

​ជាមួយគ្នានេះដែរ IMF បានមើលឃើញថាការងើបឡើងវិញនៅតែមិនស្មើគ្នា។ កំណើន GDP ពិតប្រាកដត្រូវបានជំរុញជាចម្បងដោយតម្រូវការខាងក្រៅ ជាមួយនឹងការកើនឡើងយ៉ាងខ្លាំងនៃការនាំចេញសម្លៀកបំពាក់ និងកំណើនខ្ពស់នៃការនាំចេញកសិផល។ វិស័យទេសចរណ៍បានជួបប្រទះការផ្លាស់ប្តូររចនាសម្ព័ន្ធនៅក្នុងសមាសភាពរបស់ខ្លួន ដែលបណ្តាលឱ្យមានការងើបឡើងវិញហាក់មានសភាពយឺត ជាពិសេសគឺចំណូលក្នុងវិស័យនេះ។ ចំពោះកំណើនក្នុងវិស័យដែលមិនអាចជួញដូរបាននៅតែខ្សោយ។ បន្ទាប់ពីកំណើនឥណទានប្រកបដោយនិរន្តរភាពដែលបានលើកអនុបាតឥណទានធៀបទៅ GDP ពីអត្រា២៤ ភាគរយក្នុងឆ្នាំ ២០១០ ដល់ ១៣៥ភាគរយក្នុងឆ្នាំ ២០២៣ ហើយកំណើនឥណទានបានដល់ដំណាក់កាលនៅទ្រឹង។ វិស័យសំណង់ និងអចលនវត្ថុកំពុងស្ថិតក្នុងដំណាក់កាលកែរតម្រូវ ជាមួយនឹងការកើនឡើងនៃប្រាក់កម្ចីមិនដំណើរការ និងសញ្ញាលេចឡើងនៃបំណុលរបស់វិស័យឯកជនកើនឡើង។

IMF ក៏បានព្យាករណ៍ថាឱនភាពសារពើពន្ធមានអត្រា ២,៥ ភាគរយធៀបនឹងផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២៥ ធ្លាក់ចុះពី ៣ ភាគរយក្នុងឆ្នាំ ២០២៤ ជាមួយនឹងការបង្រួប​នៃសារពើពន្ធបន្តិចម្តងៗស្របតាមការរំពឹងទុកនៅក្នុងក្របខ័ណ្ឌសារពើពន្ធរយៈពេលមធ្យម។ បំណុលសាធារណៈនៅតែរក្សាបានល្អ ដោយស្ថិតក្រោមអត្រា៣០ ភាគរយនៃ GDP ​។​

ខណៈសមតុល្យគណនីចរន្តត្រូវបានព្យាករណ៍ថានឹងវិលត្រលប់ទៅឱនភាព ១,៨ ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២៤ ដោយសារតម្រូវការ​ខ្លាំងលើការនាំចូលលើសពីការងើបឡើងវិញនៃការនាំចេញ និងវិស័យទេសចរណ៍។ ឱនភាព​នេះ​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​កើន​ឡើង​បន្តិច​ក្នុង​ឆ្នាំ ២០២៥ ឡើង​ដល់អត្រា ២,៥ ភាគរយ​នៃ GDP ដោយ​កំណើន​ការ​នាំ​ចេញ​រំពឹង​ថា​នឹង​មាន​កម្រិត​មធ្យម។

នាយកប្រតិបត្តិរបស់ IMF បានស្វាគមន៍ចំពោះការបន្តស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ដែលជំរុញដោយកំណើនដ៏រឹងមាំក្នុងវិស័យកាត់ដេរ និងការនាំចេញកសិកម្ម និងការធ្វើឱ្យសកម្មភាពទេសចរណ៍ប្រសើរឡើង។ ទោះជាយ៉ាងណាក៏ដោយ ការស្ទុះងើបឡើងវិញមិនស្មើគ្នា  ខណៈពេលដែលកំណើនត្រូវបានគេរំពឹងថានឹងបន្ត ហានិភ័យចំពោះទស្សនវិស័យមានទំនោរទៅរកការធ្លាក់ចុះ។ នាយកប្រតិបត្តិក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃគោលនយោបាយដើម្បីការពារស្ថិរភាពហិរញ្ញវត្ថុម៉ាក្រូសេដ្ឋកិច្ច ​។

លោក​បណ្ឌិត ហុង វណ្ណៈ អ្នកវិភាគនិង​ជា​អ្នកជំនាញ​សេដ្ឋកិច្ចនៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា​បានថ្លែងមកកាន់កម្ពុជាថ្មីថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ ស្ថានភាពសេដ្ឋកិច្ច​សកលនិងតំបន់ហាក់មានភាពល្អប្រសើរ ដែលផ្តល់ឱកាសល្អដល់ការនាំចេញរបស់កម្ពុជា។ លើសពីនោះទៅទៀត ការអនុវត្តនូវកិច្ច​ព្រមព្រៀងពាណិជ្ជក​ម្ម​សេរីទាំងទ្វេភាគី និងពហុភាគីក៏បានចូលរួមចំណែកដល់ការផ្តល់លទ្ធភាពបន្ថែមដល់កម្ពុជាបង្កើនការនាំចេញដែរ។​

លោកបានលើកឡើងថា៖«ខ្ញុំយល់ឃើញថា ចំពោះកំណើនសេដ្ឋកិច្ចរបស់យើងកាលពីឆ្នាំ​២០២៤គឺអាចសម្រេចបានក្នុងអត្រា៦%ដូចដែលអ្វីដែលរដ្ឋាភិបាលបានព្យាករណ៍កន្លងមក។​ ជាមួយគ្នា ភាពអំណោយផលនៃទីផ្សារនាំចេញដូចជានៅអឺរ៉ុប​និងអាមេរិកក៏បាន​ចូលរួម​ចំណែក​ដ៏សំខាន់មកលើផលិតផលរបស់កម្ពុជាយើងផងដែរ។ អ្វីដែលគួរឱ្យ​កត់​សម្គាល់នោះ យើងក៏បាននាំចេញច្រើនទៅកាន់ដៃគូរនាំចេញនៅក្នុងតំបន់ដែលមានដូចជាចិន ជប៉ុន និងប្រទេសដៃគូរនៅអាស៊ានផងដែរ»។

ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា សម្រេចបាននូវទំហំទឹកប្រាក់ជាង ៥៤,៧៤ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៤ មានការកើនឡើង ១៦,៩% ធៀបនឹងឆ្នាំ ២០២៣ ដែលសម្រេចបាន ៤៦,៨២ ពាន់លានដុល្លារ។ នេះ​បើយោង​តាម​​ទិន្ន​​ន័យ​របស់អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥។

ទិន្នន័យរបស់ GDCE បង្ហាញថា ការនាំចេញទំនិញ​របស់​កម្ពុជា ​​មានទំហំទឹកប្រាក់ ២៦,១៩ ពាន់លានដុល្លារ កើនឡើង ១៥,៧% ចំណែកឯការនាំទំនិញចូល​មកវិញមាន​ទំហំ​ទឹកប្រាក់ ២៨,៥៤ ពាន់លានដុល្លារ កើន ១៨%។ ទិន្នន័យរបស់ GDCE បង្ហាញថា កម្ពុជាមានឱនភាពពាណិជ្ជកម្មជាង ២,៣៤ ពាន់លានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម