Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី និងឥណ្ឌា សម្លឹងការប្រើ​ប្រាស់​រូបិយប័ណ្ណជាតិ សម្រាប់​ពាណិជ្ជកម្មទ្វេភាគី

បានផុស

នៅ

ប្រទេស​ឥណ្ឌូណេស៊ី និងឥណ្ឌា កំពុង​សម្លឹង​មើលការប្រើប្រាស់​រូបិយប័ណ្ណជាតិរបស់​ខ្លួន​រួមមានប្រាក់រូពៀ និងរូពី សម្រាប់​ពាណិជ្ជកម្មឆ្លងដែនទ្វេភាគី​ ដោយ​មិនចាំបាច់​ពឹង​ផ្អែក​លើ​ប្រាក់ដុល្លារ។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត Jakarta Globe កាល​ពី​ថ្ងៃចន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីឆ្នាំមុន ធនាគារឥណ្ឌូណេស៊ី និងធនាគារបម្រុងនៃប្រទេសឥណ្ឌា បានចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃការយោគយល់គ្នា (MoU) ស្តីពីការទូទាត់ដោយប្រើរូបិយប័ណ្ណក្នុងស្រុក។ កិច្ចព្រមព្រៀងនេះ អាចឱ្យអ្នកនាំចេញ និងអ្នកនាំចូល ​បង់ប្រាក់ជាប្រាក់រូពៀឥណ្ឌូណេស៊ី ឬប្រាក់រូពីឥណ្ឌា។ ប៉ុន្តែ​មិន​ទាន់​បាន​អនុវត្តនៅឡើយទេ​។ ​

ការ​ពិភាក្សាជុំវិញ​បញ្ហា​ចុងក្រោយ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ធ្វើ​ដំណើរទស្សនកិច្ចទៅទីក្រុង​ញូវដេលីកាលពីចុង​សប្ដាហ៍ ដោយ​ជួបជាមួយ​នាយករដ្ឋ​មន្រ្តីឥណ្ឌា​ លោក ណារិនដ្រា ម៉ូឌី។

សេចក្ដីថ្លែងការណ៍ក្រោយ​ជំនួបរវាង​មេដឹកនាំទាំង​២ បាន​បង្ហាញ​ពី​ ការប្រើប្រាស់​រូបិយប័ណ្ណជាតិសម្រាប់​ពាណិជ្ជកម្ម​ទ្វេភាគីយ៉ាង​ដូច្នេះថា​៖ «[មេដឹកនាំទាំង២] បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការ​ពន្លឿនការអនុវត្ត។ ពួកគេបានបង្ហាញទំនុកចិត្តថា ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ប្រតិបត្តិការទ្វេភាគី នឹងជំរុញពាណិជ្ជកម្មរវាង​ឥណ្ឌូណេស៊ី និងឥណ្ឌាបន្ថែមទៀត និងធ្វើឱ្យសមាហរណកម្មហិរញ្ញវត្ថុកាន់តែស៊ីជម្រៅរវាងសេដ្ឋកិច្ចទាំង២»។

ការណ៍គួរ​ឱ្យកត់​សម្គាល់​នោះ​គឺ​ថា​ ជំនួប​រវាង​លោក ប្រាបូវូ និង​លោក​ ម៉ូឌី ធ្វើ​ឡើងក្រោយ​ឥណ្ឌូណេស៊ី​ក្លាយជា​សមាជិកនៃប្លុកសេដ្ឋកិច្ច BRICS ដែល​ព្យាយាម​ធ្វើបដិដុល្លារូបនីយកម្ម។ ប្លុកនេះ​រួមមាន​ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ខណៈសមាជិក​ផ្សេង​ទៀត​​មាន​ដូចជា​អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួមជាដើម​។

លើ​បញ្ហា​នៃការ​ធ្វើ​បដិដុល្លារូបនីយកម្មជាមួយ​ប្លុក BRICS គេ​ឃើញ​មាន​ការ​ព្រួយបារម្ភ​មួយ​ចំនួន​សម្រាប់​ទំនាក់ទំនង​ពាណិជ្ជកម្មអាមេរិក និង​ឥណ្ឌូណេស៊ី ខណៈ​ប្រធានាធិបតី លោក ដូណាល់ ត្រាំ នាពេល​កន្លង​មក បាន​សន្យាដាក់ពន្ធ ១០០ ភាគរយ លើ​ទំនិញ​នាំចូល​ពី​ប្រទេស​ដែល​ព្យាយាមងាកចេញពីការប្រើប្រាស់ប្រាក់ដុល្លារ។

​យ៉ាងណាមិញ​ បច្ចុប្បន្ននេះ ឥណ្ឌូណេស៊ី​​មាន​​​ប្រតិបត្តិការទ្វេភាគី​សម្រាប់​ការ​ទូទាត់​រូបិយប័ណ្ណជាតិ ជាមួយ​ប្រទេស​​​ចិន ជប៉ុន ម៉ាឡេស៊ី និងថៃ រួច​ហើយ​។ កាលពីពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសឥណ្ឌូណេស៊ី លោក Sergei Tolchenov បានបង្ហើបថា សមាជិកស្ថាបនិក BRICS នៅទីក្រុងមូស្គូ បាន ​និង​កំពុងពិភាក្សាគ្នា ដើម្បីធ្វើកិច្ចព្រមព្រៀងប្រើ​ប្រាស់រូបិយប័ណ្ណក្នុងស្រុកជាមួយទីក្រុងហ្សាកាតាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម