Connect with us

ព័ត៌មានអន្ដរជាតិ

ថៃរំពឹងពីកំណើននៃការចំណាយសាធារណៈ​ខ្ពស់បំផុតក្នុងរយៈពេល​៥ឆ្នាំ នៅបុណ្យចូលឆ្នាំថ្មីចិន​

បានផុស

នៅ

ការ​ចំណាយ​សាធារណៈថៃ​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ចិន​​ ​​រំពឹង​ថា​នឹង​កើន​ឡើង​ដល់ ៥១,៧៨ ​ប៊ី​លាន​បាត ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល ៥ ឆ្នាំ។ នេះ​បើ​តាមការចុះ​ផ្សាយរបស់​កាសែតបាងកកប៉ុស្តិ៍ ដែល​ស្រង់ព័ត៌មាន​ពី​ការ​ព្យាករ​ចុងក្រោយ​របស់​រដ្ឋាភិបាល នា​ថ្ងៃអង្គារ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ​ លោកស្រី Sasikan Wattanachan បាននិយាយថា តួលេខនេះតំណាងឱ្យការកើនឡើង ៤,៥ ភាគរយ​ ធៀបនឹងឆ្នាំមុន។ លោកស្រីបាននិយាយថា ឆ្នាំនេះក៏ជាលើកទី១ផងដែរ ចាប់តាំង​ពី​វិបត្តិកូវីដ១៩ផ្ទុះឡើង ដែល​ការចំណាយសាធារណៈសម្រាប់បុណ្យចូលឆ្នាំចិន ​កើន​លើសពី ៥០ ​ប៊ីលានបាត។

បើតាម​បាងកកប៉ុស្តិ៍ ហាងដែលលក់គ្រឿងតុបតែងលម្អ និងអំណោយសម្រាប់បុណ្យចូលឆ្នាំចិននៅខេត្តសង់ក្លា ​បាន​រាយការណ៍ពីតម្រូវការកើនឡើង ខណៈ​ជនជាតិថៃ​ជាប់ខ្សែស្រឡាយចិនចាប់ផ្តើមទិញ​អីវ៉ាន់ទុកមុនថ្ងៃបុណ្យ។

យ៉ាង​ណា​មិញ​ ដោយសារ​តែសេដ្ឋកិច្ចថៃមិន​ទាន់​ងើប​ឡើង​វិញ​ស្រួលបួល ​ជុំវិញ​ផល​ប៉ះពាល់ពីភាព​ស្រពិចស្រពិលសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំមុន ​កន្លែង​លក់​អីវ៉ាន់ដូចគ្នាមួយ​ចំនួន​បាន​រាយការណ៍​ពី​ការ​លក់ធ្លាក់ចុះ​។ តួយ៉ាង​ដូចជា​នៅ​ផ្សារ​លក់ធំ​បំផុត​ក្នុងខេត្តរ៉ាក់យ៉ង ជាដើម​។ នេះបើតាម​បាងកកប៉ុស្តិ៍ដដែល។

​ងាកចេញ​ពី​បញ្ហា​នេះ ​នាយករដ្ឋមន្រ្តីថៃ អ្នកស្រី ផែតងតាន​ ស៊ីណាវ៉ាត្រា ​ឯណោះវិញ បានជូនពរដល់ប្រជាជនថៃ​ជាប់ខ្សែចិនទាំង​អស់ ក៏ដូចជាប្រជាជន​​ខ្សែចិនផ្សេង​ៗទៀត ​ឱ្យជួបតែសេចក្តីសុខក្នុងថ្ងៃបុណ្យចូលឆ្នាំចិន។ ​អ្នកស្រីបានលើកឡើងពីទំនាក់ទំនងវប្បធម៌ដ៏យូរអង្វែងរវាងប្រទេសថៃ និងចិន មុនពេលបង្ហាញក្តីសង្ឃឹមរបស់​អ្នក​ស្រីសម្រាប់ការបន្តមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិទាំង២។

គេ​មើលឃើញថា រដ្ឋាភិបាលថៃកំពុងលើកកម្ពស់សកម្មភាពវប្បធម៌ផ្សេងៗក្នុងអំឡុងពេលចូលឆ្នាំចិន ដោយ​សង្ឃឹមថានឹងទាក់ទាញប្រជាជនថៃ និងភ្ញៀវបរទេសជាង ២,២ លាននាក់ និងបង្កើតចំណូលពីទេសចរណ៍ប្រមាណ ៦,៣ ប៊ីលាន​បាត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម