Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ថា​ ​Microsoft កំពុង​ចរចាទិញ TikTok

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​អាមេរិក​ Microsoft​ កំពុងចរចាដើម្បី​ទិញ​ប្រតិបត្តិការ​ TikTok នៅអាមេរិក​ ហើយ​ថា​ លោក​ចង់​ឃើញ​សង្រ្គាម​ដេញថ្លៃគ្នា​លើវេទិកា​បណ្ដាញ​សង្គម​មួយ​នេះ​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Microsoft ​ឬ TikTok ក៏ដូចជា​ក្រុមហ៊ុន​មេ​ ByteDance មិនទាន់​បក​ស្រាយ​យ៉ាងណាជុំវិញ​បញ្ហា​នេះ​។

ការ​អះអាង​របស់​លោក ត្រាំ បែប​នេះ​ បន្ទាប់​ពី​ TikTok របស់​ខ្លួន​រយៈពេល​ប៉ុន្មាន​ម៉ោងកាល​ពី​ថ្ងៃអាទិត្យ ទី ១៩ មករា ក្រោយ​ច្បាប់​ហាមឃាត់សហព័ន្ធចូល​ជាធរមាន​។ ច្បាប់​នោះ​កំណត់មិន​ឱ្យ​ក្រុមហ៊ុនលក់កម្មវិធីទូរស័ព្ទ​ លក់​កម្មវិធី TikTok ក្នុង​បណ្ដាញ​របស់​ខ្លួន ជុំវិញ​កង្វល់សន្តិសុខជាតិ​​ ហើយ​បើចង់បញ្រ្ចាស​ច្បាប់នេះ​ លុះ​ត្រា​តែ​ ByteDance លក់ប្រតិបត្តិការ​ TikTok ក្នុងស្រុក​របស់​ខ្លួន​ទៅឱ្យ​ក្រុមហ៊ុន​ ឬ​បុគ្គលអាមេរិក​។

យ៉ាងណា​មិញ​ TikTok ដែល​មាន​អ្នក​ប្រើ​ប្រាស់​នៅអាមេរិកជាង ១៧០ លាន​នាក់ បាន​បើក​ដំណើរការ​របស់​ខ្លួន​វិញ​ ​មុន​ពេល​ លោក​ ត្រាំ ឡើង​កាន់អំណាចនៅថ្ងៃបន្ទាប់​​ ដោយ​លោក​បាន​ចុះអធិបញ្ជា​ផ្អាក​ការ​ហាមឃាត់​ជា​បណ្ដោះ​អាសន្ន​រយៈពេល​ ៧៥ ថ្ងៃ។

​ជុំវិញ​បញ្ហា​នេះ​ផងដែរ​ លោក ត្រាំ បាននិយាយកាលពីសប្តាហ៍មុនថា ​លោក​កំពុងចារចាជាមួយមនុស្សជាច្រើនលើការទិញ TikTok ហើយទំនងជានឹងមានការសម្រេចចិត្តលើអនាគតរបស់កម្មវិធីដ៏ពេញនិយមនេះ ក្នុងរយៈពេល ៣០ ថ្ងៃ។

លោក​ធ្លាប់​និយាយផងដែរ​ថា​ ​លោក​​បើក​ចំហ​ឱ្យ​មហាសេដ្ឋី លោក អេឡុន ម៉ាស់ក៍ ​ទិញ​​ TikTok ប្រសិនបើនាយកប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះ​ ចង់​ធ្វើ​ដូច្នេះ។ ទោះ​ជា​យ៉ាង​ណា ​លោក ម៉ាស់ក៍ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជា​សាធារណៈ​លើ​សំណើ​របស់ ​ត្រាំ យ៉ាងណា​នោះ​ទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម