Connect with us

សេដ្ឋកិច្ច

ធនាគារជាតិ ហាមស្ថាប័នផ្ដល់កម្ចី ទទួលប្លង់ដី​សហគមន៍ជនជាតិដើមភាគតិចធ្វើជាទ្រព្យធានា

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជា បានហាមឃាត់ការប្រើប្រាស់បណ្ណកម្មសិទ្ធិដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិចជាទ្រព្យធានា និងការទប់ស្កាត់ការលក់ដោយបង្ខំនូវបណ្ណកម្មសិទ្ធិទាំងនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីថ្លែងការណ៍រួមរវាងធនាគារជាតិ នៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំកម្ពុជាស្ដីពីបច្ចុប្បន្នភាព នៃដំណើរការពិគ្រោះយោបល់ជាមួយពហុភាគី ពាក់ព័ន្ធ មីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីតាមដានវឌ្ឍនភាពសកម្មភាពអាទិភាពចំនួន ២២ ដែលត្រូវបានអនុម័តក្នុងកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធលើកទី១ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។

ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភចំពោះកំណើនយ៉ាងឆាប់រហ័សនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងភាពប្រទាក់ក្រឡាគ្នា​ជាមួយបញ្ហាប្រឈមផ្សេងទៀត ដូចជាការជំពាក់បំណុលលើសលប់ជាដើម ការផ្តួចផ្តើមឱ្យមានដំណើរការពិគ្រោះយោបល់បានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណង សម្របសម្រួលឱ្យមានការចូលរួមពិភាក្សាពីភាគីពាក់ព័ន្ធក្នុងន័យស្ថាបនា បង្កើតឱ្យមានការយល់ដឹងរួមគ្នា អំពីបញ្ហាប្រឈមនានា និងកំណត់សកម្មភាពអាទិភាព និងការប្តេជ្ញាចិត្តជាក់លាក់ ដែលអាចជួយគាំទ្រដល់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការដោះស្រាយបញ្ហាប្រឈម និងចាប់យកកាលានុវត្តភាពក្នុងការពង្រឹង វិស័យធនាគារ និងហិរញ្ញវត្ថុ។

កិច្ចសន្ទនាតាមក្រុមនីមួយៗ និងកិច្ចប្រជុំបច្ចេកទេសជាមួយពហុភាគីពាក់ព័ន្ធ ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដោយមានការចូលរួមពិគ្រោះយោបល់ពីតំណាងក្រុម និងស្ថាប័នចំនួនជាង ១០០ ផ្សេងគ្នា រួមមាន៖ តំណាងមកពីរាជរដ្ឋា​ភិ​បាល និយ័តករ ស្ថាប័ននិងសមាគមវិជ្ជាជីវៈធនាគារ និងហិរញ្ញវត្ថុ វិនិយោគិន សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ព្រមទាំងទីភ្នាក់ងារអង្គការ សហប្រជាជាតិ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។

ក្នុងចំណោមសកម្មភាពអាទិភាពចំនួន២២ សកម្មភាពអាទិភាពចំនួន៤ ត្រូវបានអនុវត្តបាន ទាំងស្រុង សកម្មភាពអាទិ​ភាពចំនួន១៥ កំពុងត្រូវបានអនុវត្ត និងសកម្មភាពអាទិភាពចំនួន៣ កំពុងត្រូវបានចាប់ផ្តើមអនុវត្ត។ ចំនុចសំខាន់ៗពាក់ព័ន្ធនឹងការអនុវត្តសកម្មភាពអាទិភាពរួមមាន៖

ការពង្រឹងការផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ៖ ការលើកកម្ពស់ស្តង់ដា ក្នុងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយរួមបញ្ចូលទាំងការពង្រឹងការអនុវត្តក្រមប្រតិបត្តិ និងការប្រើប្រាស់ឧបករណ៍វាយតម្លៃ និងតាមដានសុខដុមនីយកម្មនៃកិច្ចការពារអតិថិជន ដោយមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន ៣០ គ្រោងនឹងចូលរួមក្នុងការវាយតម្លៃដោយភាគីទីបីនាពេលខាងមុខ។ គោលការណ៍ណែនាំស្តីពីវិធានក្នុងការផ្តល់ឥណ ទានត្រូវបានពង្រឹង ដោយមានការហាមឃាត់ការប្រើប្រាស់បណ្ណកម្មសិទ្ធិដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិច ជាទ្រព្យធានា និងការទប់ស្កាត់ការលក់ដោយបង្ខំនូវបណ្ណកម្មសិទ្ធិទាំងនោះ។

បច្ចុប្បន្ន គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុអាចពិនិត្យមើលតាមប្រព័ន្ធអនឡាញនូវព័ត៌មានលើបណ្ណកម្មសិទ្ធិ ដែលត្រូវបានចុះបញ្ជីជាបណ្ណកម្មសិទ្ធិដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិច និងដី ដែលជាកម្មសិទ្ធិរដ្ឋ ដែលត្រូវបានហាមឃាត់ដោយច្បាប់ក្នុងការប្រើប្រាស់ជាទ្រព្យធានា។

ការធ្វើឱ្យប្រសើរឡើងនូវគោលការណ៍លើកទឹកចិត្តរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ៖ សូចនាករសមិទ្ធកម្មគន្លឹះរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុសម្រាប់វាយតម្លៃបុគ្គលិក កំពុងត្រូវបានពិនិត្យ និងកែសម្រួលឱ្យស្របតាមគោលការណ៍ដែលមានចែងក្នុងក្រម-ប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគោលការណ៍ណែនាំស្តីពីវិធានក្នុងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងគោលការណ៍ “មិនធ្វើឱ្យមានការ-លំបាក។

ការការពារផ្លូវច្បាប់៖ សេចក្តីថ្លែងការណ៍រួមត្រូវបានរៀបចំឡើង ដើម្បីពង្រឹងបទប្បញ្ញត្តិ ដែលមានស្រាប់សម្រាប់ទប់ស្កាត់ការប្រើប្រាស់មិនត្រឹមត្រូវនូវឯកសារសម្គាល់អត្តសញ្ញាណដូចជា បណ្ណសមធម៌ អត្តសញ្ញាណបណ្ណ និងសៀវភៅគ្រួសារ ធ្វើជាទ្រព្យធានាសម្រាប់ឥណទានគ្រប់រូបភាព។

យន្តការការពារអ្នកប្រើប្រាស់ និងដោះស្រាយបណ្ដឹង៖ គំនិតផ្តួចផ្តើមដើម្បីពង្រឹងកិច្ចការពារអ្នកប្រើប្រាស់ និងពង្រឹងយន្តការដោះស្រាយបណ្តឹងកំពុងត្រូវបានអនុវត្ត។

ជាក់ស្តែង មជ្ឈមណ្ឌលអតិថិជនដែលប្រើប្រាស់សេវាហិរញ្ញវត្ថុកំពុងត្រូវបានរៀបចំបង្កើតឡើង ដោយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងការសិក្សាលើជម្រើសក្នុងការបង្កើតយន្តការប្រឹក្សា និងសន្ធានកម្មបំណុល​ឯករាជ្យ បន្ថែមពីលើយន្តការ ដែលកំពុងត្រូវបានអនុវត្តស្រាប់។

បន្ថែមពីនេះ យុទ្ធនាការ និងកម្មវិធីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការបង្កើនសិទ្ធិរបស់អតិថិជន ក៏ត្រូវបានអនុវត្តដើម្បីផ្តល់ព័ត៌មានដល់អតិថិជន ជាពិសេសអតិថិជនដែលកំពុងជួបភាពតានតឹងពាក់ព័ន្ធនឹងបំណុល។

ប្រព័ន្ធអេកូឡូស៊ីទិន្នន័យ និងការរៀបចំឥណទានឡើងវិញ៖ កិច្ចខិតខំប្រឹងប្រែងដើម្បី បង្កើតប្រព័ន្ធចែករំលែក វិភាគ និងរាយការណ៍ទិន្នន័យសម្រាប់វិស័យធនាគារនិងហិរញ្ញវត្ថុ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារកំពុងត្រូវបានពិនិត្យ។

វិធានការពាក់ព័ន្ធនឹងការ-រៀបចំឥណទានឡើងវិញត្រូវបានដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ ដោយផ្តល់អាទិភាពដល់អតិថិជនដែល​​ជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ រួមទាំងក្រុមងាយរងគ្រោះ និងក្រុមជនជាតិដើមភាគតិច។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជាបានរៀបចំសេចក្តីព្រាងនិយមន័យប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ នឹងត្រូវដាក់ជូនធនាគារជាតិនៃកម្ពុជា ដើម្បីពិនិត្យ និងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ៕

សេចក្ដីប្រកាសរួមខាងក្រោម៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម