ព័ត៌មានអន្ដរជាតិ
វៀតណាមគ្រោងសាងសង់កំពង់ផែអន្តរជាតិតម្លៃ ២៣០ លានដុល្លារ នៅខេត្តភាគខាងត្បូង
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha កាលពីសប្ដាហ៍មុន បានអនុម័តលើកំណែសម្រួលនៃគោលនយោបាយវិនិយោគសម្រាប់គម្រោងកំពង់ផែអន្តរជាតិ Mỹ Xuân International General Port ក្នុងខេត្ត Bà Rịa-Vũng Tàu នាភាគខាងត្បូងនៃប្រទេស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម។

គម្រោងនេះ នឹងត្រូវអនុវត្តដោយក្រុមហ៊ុន QTM International Port Joint Stock Company ដោយរួមបញ្ចូលទាំងការសាងសង់កំពង់ផែអន្តរជាតិ Mỹ Xuân ដែលនឹងអាចផ្ទុកនាវាមានសមត្ថភាពផ្ទុកដល់ ៦០ ០០០ DWT ។
គម្រោងតម្លៃ ២៣០ លានដុល្លារនេះ នឹងអនុវត្តចន្លោះពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០៣០ ដោយគ្របដណ្ដប់លើផ្ទៃដី ៧១,២៣ ហិចតា។

កំពង់ផែ Mỹ Xuân International General Port ត្រូវបានចាត់ទុកថាជាគម្រោងសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅខេត្ត Bà Rịa-Vũng Tàu។ វាមានគោលបំណងពង្រឹងសមត្ថភាពភ័ស្តុភារ គាំទ្រពាណិជ្ជកម្មអន្តរជាតិ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។ នៅពេលបញ្ចប់ការសាងសង់ និងដំណើរការ វារំពឹងថានឹងក្លាយទៅជាកន្លែងយុទ្ធសាស្ត្រអភិវឌ្ឍន៍ដែនសមុទ្ររបស់វៀតណាម។
នៅឆ្នាំ ២០២៤ ខេត្ត Bà Rịa-Vũng Tàu បានបង្កើនឱកាសក្នុងស្រុក និងអន្តរជាតិ ដោយផ្តោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលកម្លាំងពលកម្មប្រកបដោយគុណភាពខ្ពស់។ ភាពខ្លាំងរបស់ខេត្តលើសេដ្ឋកិច្ចសមុទ្រ កំពង់ផែអន្តរជាតិ ឧស្សាហកម្មកែច្នៃ ថាមពលកកើតឡើងវិញ និងទេសចរណ៍បៃតង កាន់តែរឹងមាំទៅៗ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី