ព័ត៌មានជាតិ
អ្នកជំនាញលើកទឹកចិត្តដល់កម្ពុជាពិរចារណាលើ មូលបត្រដែលធានាដោយអចលនទ្រព្យ
ក្រុមអ្នកជំនាញពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB), លេខាធិការដ្ឋានអាស៊ាន (ASEC) និង ទីភ្នាក់ងារហិរញ្ញវត្ថុលំនៅឋានជប៉ុន (JHFA) បានជំរុញឱ្យកម្ពុជាពិចារណាលើឧបករណ៍មូលបត្រថ្មីមួយទៀតដែលផ្តោតលើលំនៅឋាននិងមូលបត្រដែលធានាដោយអចលនទ្រព្យ។

ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាកសាងសមត្ថភាពមួយដែលសហការរៀបចំរវាងនិយ័តករមូលបត្រកម្ពុជា ( SERC), ADB , ASEC និង JHFA កាលពីថ្ងៃទី២៧ខែមករាក្រោម អធិបតីភាពរបស់លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ SERC លោក Takahiro Yamakawa នាយករងការិយាល័យកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងតំបន់ នៃក្រសួងហិរញ្ញវត្ថុ ជប៉ុន និងលោក Satoru Yamadera ទីប្រឹក្សា នៃ ADB។
សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីតម្រូវការ និងគំរូហិរញ្ញវត្ថុលំនៅឋាន, ទស្សនទាននៃមូលបត្រដែលធានាដោយអចលនទ្រព្យ និងករណីសិក្សាពាក់ព័ន្ធនឹងហិរញ្ញវត្ថុលំនៅឋានប្រទេស ជប៉ុន និងមូលបត្រដែលធានាដោយអចលនទ្រព្យរបស់ប្រទេសក្នុងតំបន់អាស៊ានដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វី-លីពីន ថៃ និងវៀតណាម ដែលបានគូសបញ្ជាក់ពីឧត្តមានុវត្តន៍ និងកម្មវិធីក្នុងតំបន់សម្រាប់នវានុវត្តន៍ហិរញ្ញវត្ថុ។
លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា៖ “នៅពេលយើងឈានទៅមុខ យើងរំពឹងថា ទីផ្សារមូលបត្រដែលមិនត្រឹមតែមានថាមវន្ត និងភាពធន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាជំរុញដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅក្នុងវិស័យលំនៅដ្ឋានផងដែរ។ តាមរយៈការណែនាំអំពីឧបករណ៍ ប្រកបដោយនវានុវត្តន៍ ដូចជាមូលបត្រដែលធានាដោយអចលនទ្រព្យ យើងមានគោលបំណងពង្រឹងទំនុកចិត្ត វិនិយោគិន បង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានលំនៅដ្ឋានដែលមានតម្លៃសមរម្យ និងរួមចំណែកដល់ការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ជាតិយើងកាន់តែទូលំទូលាយ»។

លោក Takahiro Yamakawa បានបញ្ជាក់ថាតាមរយៈមូលនិធិជំនួយបច្ចេកទេស ហិរញ្ញវត្ថុជប៉ុន-អាស៊ាន ប្រទេសជប៉ុនបានជួយដល់ការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណកម្ពុជាក្នុងរយៈពេល ២០ ឆ្នាំ កន្លងមកនេះ ក្រោមគំនិតផ្តួចផ្តើមទីផ្សារសញ្ញាបណ្ណអាស៊ានបូក៣ (ABMI)។ លោកថា៖«សិក្ខាសាលាដ៏សំខាន់នេះ នឹងជួយ ដល់និយ័តករ និងអ្នកចូលរួមក្នុងទីផ្សារកម្ពុជា សិក្សាស្វែងយល់អំពីឥទ្ធិពលនៃមាគ៌ាអភិវឌ្ឍហិរញ្ញវត្ថុលំនៅឋាន និង មូលបត្រដែលធានាដោយអចលនទ្រព្យនៅក្នុងប្រទេសជប៉ុន និងអាស៊ាន»។
លោក Satoru Yamadera ក៏បានមានប្រសាសន៍ផងដែរថាហិរញ្ញវត្ថុលំនៅឋានកាន់តែមានសារៈសំខាន់ ជាពិសេសសម្រាប់ការរីកលូតលាស់នៃគ្រួសារដែលមានប្រាក់ចំណូលកម្រិតមធ្យម និងកម្រិតទាបនៅក្នុងទីក្រុងនៃតំបន់អាស៊ី។

លោកបានថ្លែងថា៖« ADB ដែលជាលេខាធិការដ្ឋានរបស់ ABMI នឹងបន្តជួយដល់និយ័តករនៅកម្ពុជាក្នុងការធ្វើពិពិធកម្ម ផលិតផលហិរញ្ញវត្ថុ ដូចជាកម្ចីទិញផ្ទះ និងមូលបត្រដែលធានាដោយអចលនទ្រព្យនាពេលអនាគត»៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ