ព័ត៌មានជាតិ
IndiGo នឹងបើកជើងហោះហើរត្រង់មកកាន់ខេត្តសៀមរាបនៅថ្ងៃទី១២ ខែកម្ភៈឆ្នាំ២០២៥ខាងមុខនេះ
មន្ត្រីអាកាសចរណ៍ស៊ីវិលកម្ពុជាបានថ្លែងអះអាងថា ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌានឹងចាប់ផ្តើមជើងហោះហើរត្រង់ រវាងទីក្រុង កុលកាតា-សៀមរាប-កុលកាតា (Kolkata – Siem Reap- Kolkata) ថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដែលជាការឆ្លើយតបទៅនឹងតម្រូវការនៃអ្នកដំណើរឥណ្ឌាដែលមានបំណងមកទស្សនាកម្ពុជា។

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានថ្លែងប្រាប់កម្ពុជាថ្មីថា ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌានឹងចាប់ផ្តើមជើងហោះហើរត្រង់ រវាងទីក្រុង កុលកាតា-សៀមរាប-កុលកាតា (Kolkata – Siem Reap- Kolkata) ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដោយប្រើយន្តហោះប្រភេទ A320 ៣ជើង/សប្តាហ៍ (ចន្ទ-ពុធ-សុក្រ)។ កន្លងមករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានផ្តល់ការអនុញ្ញាតលើផ្នែកពាក់ព័ន្ធនានា ដល់ក្រុមហ៊ុនអាកាសចរណ៍ IndiGo រួចស្រេចហើយ រង់ចាំតែការហោះហើរជាក់ស្តែងរបស់ក្រុមហ៊ុនប៉ុណ្ណោះ។

លោកបានថ្លែងបញ្ជាក់ថា៖«ដំបូងឡើយក្រុមហ៊ុន IndiGo គ្រោងភ្ជាប់ជើងហោះហើរមកកម្ពុជា នៅចុងឆ្នាំ២០២៤ នេះ ប៉ុន្តែដោយសារមានការប្រែប្រួល ការភ្ជាប់ជើងហោះហើរត្រូវបានពន្យារពេលរហូតដល់ដើមឆ្នាំ២០២៥វិញ»។
«ការបើកតភ្ជាប់ផ្លូវថ្មីនេះ នឹងផ្ដល់ផលចំណេញដល់ប្រទេសទាំងពីរ ពាក់ព័ន្ធនឹងការធ្វើដំណើររយៈពេលខ្លី ហើយការចំណាយតិចជាងមុន ជាពិសេសភាគីទាំងពីរចង់ផ្សព្វផ្សាយពីផ្នែកទេសចរណ៍ វប្បធម៌ សាសនា និងសុខភាព ខណៈកម្ពុជាប្រើប្រាស់សេវាសុខាភិបាលនៅឥណ្ឌាច្រើន ខណៈឥណ្ឌាក៏ចង់មកស្រុកខ្មែរ តាមរយៈទេសចរណ៍ វប្បធម៌ និងសាសនា»កាលពីខែមិថុនា ២០២៤ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា Cambodia Angkor Air (K6) បានចាប់ផ្តើម បើកការហោះហើរត្រង់ទៅប្រទេសឥណ្ឌា ដោយធ្វើឡើង ៤ជើងក្នុងមួយសប្តាហ៍។។ នេះបើយោងតាម លោក ស៊ីន ចាន់សិរីវុត្ថា។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិចប្រចាំប្រទេសកម្ពុជា បានថ្លែងប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី២៩ ខែមករានេះថា ក្រុមហ៊ុនអាកាសចរណ៍នេះបានកំណត់ថ្ងៃនៃការបើកជើងហោះហើររបស់ខ្លួនពីទីក្រុង កុលកាតា-សៀមរាប-កុលកាតានាដើមខែកុម្ភៈខាងមុខនេះ។
លោកបានថ្លែងថា៖«បើកជើងហោះហើរថ្មីនេះបង្ហាញអំពីសក្តានុពលរវាងទីក្រុងទាំងពីរ ជាពិសេសការផ្លាសប្តូរនូវទេចរណ៍វប្បធ៌ម។ ភ្ញៀវទេចរឥណ្ឌាគឺពិតជាសក្តានុពលសម្រាប់វិស័យទេចរណ៍របស់យើង ដោយសារតែពួកគេបានធ្វើដំណើរកម្សាន្តយ៉ាងច្រើនទៅកាន់បណ្តាប្រទេសនានានៅក្នុងតំបន់ ដូច្នេះការបើកជើងហោះហើរថ្មីនេះនឹងផ្តល់នូវជម្រើសនិងការសម្រួលដល់អ្នកដំណើរដែលមានបំណងមកទស្សនាប្រាង្គប្រាសាទនានានៅកម្ពុជាយើង»។
ក្ន្នុងឆ្នាំ២០២៤កន្លងទៅនេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិជាង ៦,៧ លាននាក់ ដោយកើនឡើង ២២,៩ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់។ ភ្ញៀវទេសចរបរទេសមកលេងកម្ពុជាច្រើនជាងគេរួមាន ភ្ញៀវទេសចរថៃ វៀតណាម ចិន ឡាវ និងអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ នេះថា នៅមុនពេលវិបត្តិជំងឺកូវីដ១៩ កម្ពុជាទទួលភ្ញៀវទេសចរណ៍សរុបចំនួន ៦,៦ លាននាក់ ក្រោយពីចប់កូវីដ១៩ ប្រទេសទាំងអស់នៅលើពិភពលោករួមទាំងកម្ពុជា បានរៀបចំផែនការ ដើម្បីទាក់ទាញភ្ញៀវទេសចរ ប៉ុន្តែការទាក់ទាញភ្ញៀវទេសចរគឺត្រូវការពេលវេលា ខណៈវិបត្តិកូវីដ១៩ នៅកម្ពុជាឆាប់ចប់មុនគេ តាមរយៈការដាក់ចេញយុទ្ធសាស្ត្រត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?