Connect with us

ព័ត៌មានអន្ដរជាតិ

PTT ព្យាករពីតម្លៃប្រេងសកលធ្លាក់ចុះ

បានផុស

នៅ

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិថៃ PTT Plc បានចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ស្ដីពីទីផ្សារប្រេងពិភពលោកប្រចាំសប្តាហ៍ ដែលថា​ តម្លៃទីផ្សារថាមពលសកលរំពឹងថានឹងធ្លាក់ចុះ ជុំវិញ​ការផ្លាស់​គោលនយោបាយ​ថាមពលនៅសហរដ្ឋ​អាមេរិក​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​ថ្ងៃ​ពុធ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​ PTT បាន​លើក​ឡើងថា​ ផលិតកម្មប្រេង​សកលរំពឹង​ថា​នឹង​កើន​ឡើងលើសតម្រូវការ​ ​ក្រោយ​ប្រធានាធិបតីអាមេរិក​ថ្មី​ លោក ដូណាល់ ត្រាំ បានប្រកាសពី​ភាពអាសន្នផ្នែកថាមពលជាតិនៅថ្ងៃដំបូងដែលលោកចូលកាន់តំណែង ហើយបានចុះហត្ថលេខាលើអធិបញ្ជាស្តីពីថាមពល ដើម្បីបង្កើន​ការខួងយក និងផលិតកម្ម​ប្រេង។

លោក Poonpat Leesombatpiboon អគ្គលេខាធិការនៃគណៈកម្មាការនិយតកម្មថាមពលថៃ បាននិយាយថា ការបញ្ជារបស់លោក ត្រាំ នឹងមិនត្រឹមតែប៉ះពាល់ដល់តម្លៃប្រេងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតម្លៃឧស្ម័នធម្មជាតិផងដែរ ពីព្រោះសហរដ្ឋអាមេរិកគឺជាអ្នកនាំចេញឧស្ម័នធម្មជាតិរាវ និងប្រេងឆៅលំដាប់កំពូលរបស់ពិភពលោកក្នុងឆ្នាំ ២០២៣ ដោយ​ផ្អែក​លើរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក។

ទោះ​បីជា​មាន​ការ​ព្យាករបែប​នេះ​ក៏ដោយ​ អ្នកជំនាញខ្លះ​បាន​លើក​ឡើងថា​ ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​សកលអាច​នឹង​មាន​កម្រិត ហើយ​ស្ថិត​នៅ​ក្នុងភាព​ស្រពិចស្រពិលនៃការ​ឡើងចុះ​ ដោយសារតែ​​ទណ្ឌកម្ម​របស់​អាមេរិក​លើ​រុស្ស៊ី និងកូឡុំប៊ី ដែល​ជា​ប្រទេស​ផ្គត់​ផ្គង់​ប្រេង​ដ៏សំខាន់ៗ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់ ខណៈការជំរុញ​សេដ្ឋកិច្ចរបស់​ចិន​អាច​ធ្វើ​ឱ្យ​ប្រទេស​នេះ​នាំចេញ​ប្រេង​ច្រើន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម