Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនចិនគ្រោងផលិត «មនុស្សយន្ត​ធ្វើការ» ទ្រង់ទ្រាយធំ ដើម្បី​ដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម

បានផុស

នៅ

ក្រុមហ៊ុនផលិតរ៉ូបូតចិន​ UBTech Robotics កំពុងត្រៀម​ផលិតមនុស្សយន្ត​ធ្វើ​ការ​ទ្រង់​ទ្រាយ​ធំ​នៅចុង​ឆ្នាំនេះ ​ក្នុងគោលដៅ​ចែកចាយមនុស្សយន្តឧស្សាហកម្ម​សេរ៊ី Walker S ​ចន្លោះពី ៥០០-១ ០០០ គ្រឿង​ ដើម្បីដោះស្រាយបញ្ហា​កង្វះ​កម្លាំង​ពលកម្ម​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត South China Morning Post (SCMP) បានរាយការណ៍ថា ម៉ូដែលថ្មី​ Walker S2 ​​​រំពឹងថានឹងមានច្រើនជាង ៦០ ភាគរយ​ នៃការចែកចាយមនុស្សយន្ត​សរុប​នៅឆ្នាំនេះ។ តាមសេចក្តីរាយការណ៍ ​មនុស្សយន្ត​ទាំងនេះនឹងត្រូវបញ្ជូនទៅកាន់​ឧស្សាហកម្មផ្សេងៗ រួមទាំងក្រុមហ៊ុនផលិតរថយន្ត ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក​ Foxconn និងក្រុមហ៊ុនដឹកជញ្ជូន SF Express ជាដើម​។

សេចក្ដីរាយការណ៍​លើ​បញ្ហា​នេះ​ ធ្វើ​ឡើង​ចំពេល​ដែល​ឧស្សាហកម្មចិន​ជាច្រើន ជាពិសេសផលិតកម្ម កំពុងប្រឈមនឹងការខ្វះខាតបុគ្គលិក។ កង្វះ​កម្លាំង​ពលកម្ម​ជា​ហេតុផល​ធំ​មួយ​ដែល​ធ្វើឱ្យ​រោងចក្រ​នានា ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​​ការ​ប្រើ​មនុស្ស​យន្ត​ធ្វើការ​។

យោងតាមគេហទំព័ររបស់ក្រុមហ៊ុន មនុស្សយន្ត​ធ្វើការ​ស៊េរី Walker S រួមមាន ម៉ូឌែល Walker S ម៉ូឌែល Walker S1 និងម៉ូឌែលថ្មីមិនទាន់ចេញ​ Walker S2។ ប្រព័ន្ធមនុស្សយន្តទំនើបទាំងនេះ មាន​ភាព​ច្បាស់លាស់ និងសុវត្ថិភាព​ ​និង​មាន​គោលបំណង​ជួយដល់ឧស្សាហកម្មដោយការរួមបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងរ៉ូបូត។

គួរគូស​បញ្ជាក់ថា​ មនុស្សយន្តធ្វើការរបស់​ UBTech Robotics បាន​ដាក់ដំណើរការ​ដោយ​ជោគជ័យ​នៅក្រុមហ៊ុនមួយចំនួន​រួច​ហើយ រួម​ទាំង​នៅរោងចក្រផលិត​​រថយន្តរបស់​ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន​ BYD៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម