សេដ្ឋកិច្ច
រដ្ឋមន្ត្រីណែនាំឱ្យកសិករងាកមកដាំដុះពូជស្រូវក្នុងស្រុក ដូចជា សែនក្រអូប ដែលមានតម្លៃទីផ្សារល្អ
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់ប្រជាកសិករទាំងអស់ងាកមកដាំដុះនូវពូជស្រូវក្នុងស្រុកដូចជា សែនក្រអូប ចំបុីស៧០ និងស្រង៉ែថ្មី ដែលមានតម្លៃខ្ពស់ក្នុងទីផ្សារបច្ចុប្បន្ន និងមានតម្រូវការខ្ពស់សម្រាប់រោងម៉ាសុីនក្នុងស្រុក។

លោករដ្ឋមន្ត្រីបានលើកឡើងក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយកសិករកាលពីរសៀលថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ នៅភូមិកោះគ្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
នៅក្នុងជំនួបសំណេះសំណាលនេះ លោករដ្ឋមន្ត្រី បានពន្យល់ណែនាំពីសារៈសំខាន់នៃការចងក្រងសហគមន៍កសិកម្មទំនេីប ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដេីមផលិត មានផែនការផលិតកម្មច្បាស់លាស់ មានកិច្ចសន្យាផលិតកម្ម ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានការចាត់ចែង ទូទាត់ចំណាយ-ចំណូលត្រឹមត្រូវ ទទួលបានកម្ចីការប្រាក់ទាប និងមានទីផ្សារពិតប្រាកដ។

លោក ឌិត ទីណា បានបញ្ជាក់បន្ថែមថា ក្នុងការងារនេះក្រសួងនឹងជួយគាំទ្រផ្នែកបច្ចេកទេស និងការសហការជាមួយមន្រ្តីកសិកម្មឃុំ ប្រការសំខាន់ប្រជាកសិករត្រូវចេះសហការធ្វេីការជាមួយគ្នា គោរពច្បាប់វិន័យរបស់សហគមន៍ មានភាពស្មោះត្រង់ និងធ្វេីក្នុងគោលដៅរួមគ្នា ដេីម្បីទទួលបានផលចំនេញសេដ្ឋកិច្ច និងផលប្រយោជន៍យូរអង្វែង។
ជាយន្តការបន្ទាប់ លោករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារជំនាញសហការជាមួយប្រជាកសិករក្នុងការចុះចុចគោលដៅរួមគ្នានូវផ្ទៃដីផលិតកម្មជាមួយផែនការជាក់លាក់ ចុះបញ្ជីសហគមន៍កសិកម្មទំនេីប ដេីម្បីងាយស្រួលក្នុងការផ្តល់ជាទុនវិនិយោគ សម្រាប់ដំណេីរការផលិតកម្មនារដូវបន្ទាប់។
សូមជម្រាបជូនថា បច្ចុប្បន្ននេះក្នុងឃុំកំពង់គោមានកសិករដាំស្រូវចំនួន ៤០០គ្រួសារ និងមានផ្ទៃដីផលិតកម្មដំណាំស្រូវចំនួន ១០ ០០០ហិកតា កំពុងពិចារណា និងស្នេីសុំរដ្ឋមន្ត្រីក្នុងការចងក្រងសហគមន៍កសិកម្មទំនេីប ដេីម្បីទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ច និងទទួលបានផលប្រយោជន៍រួមគ្នា៕


-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច