ព័ត៌មានជាតិ
ឆ្នាំ២០២៥ តំបន់ឆ្នេរសមុទ្រកម្ពុជា រំពឹងទទួលភ្ញៀវទេសចរអន្តរជាតិ ៨០ ម៉ឺននាក់
ខណៈចូលរួមបើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ផ្ដល់ឱកាសសម្រាប់ទាំងអស់គ្នា» កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍មើលឃើញពីសក្តានុពលទេសចរណ៍នៅខេត្តតំបន់ឆ្នេរ ដោយរំពឹងថានៅឆ្នាំ ២០២៥ ខេត្តតំបន់ឆ្នេររបស់ប្រទេសកម្ពុជា នឹងទទួលបានទេសចរណ៍អន្តរជាតិមកកម្សាន្តប្រមាណ ៨០ ម៉ឺននាក់។

ថ្លែងក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្មនៅខេត្តព្រះសីហនុ ដែលមានការចូលរួមពីអភិបាលខេត្តត្រាតប្រទេសថៃ រួមទាំងតំណាងអគ្គកុងស៊ុល និងកុលស៊ុលប្រទេសវៀតណាម និងចិន លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានគូសបញ្ជាកថា វិស័យទេសចរណ៍កម្ពុជា គឺជាវិស័យអាទិភាពនិងជាមាសបៃតង ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបានចូលរួមចំណែកប្រមាណជា ៣ ភាគរយ នៃផលិតផលក្នុងស្រុកសរុប។

ពាក់ព័ន្ធការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តតំបន់ឆ្នេរ លោករដ្ឋមន្រ្តីបានថ្លែងថា តាមការព្យាករណ៍ឆ្នាំ២០២៥ តំបន់ឆ្នេរសមុទ្រកម្ពុជា អាចទទួលភ្ញៀវទេសចរអន្តរជាតិ ៨០ ម៉ឺននាក់ និងទេសចរជាតិប្រមាណ ៨ លាននាក់។ ដោយឡែកសម្រាប់ខេត្តព្រះសីហនុ ក៏រំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤៥ ម៉ឺននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៤ លាននាក់មកកម្សាន្ត។
ក្រសួងទេសចរណ៍បានដាក់ចេញនូវសសរស្តម នៃកិច្ចសហប្រតិបត្តិការចំនួន ៥ ក្នុងនោះមានដូចជា ១.កិច្ចសហប្រតិបត្តិការជាមួយអន្តរក្រសួង ស្ថាប័នថ្នាក់ជាតិ ២.កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ សាលារដ្ឋបាលខេត្តទាំង ២៤ ៣.កិច្ចសហប្រតិបត្តិការស្ថានឯកអគ្គរដ្ឋទូត ស្ថានឯកអគ្គរាជទូតបរទេសប្រចាំកម្ពុជា ដៃគូរអភិវឌ្ឍ ស្ថានឯកអគ្គរដ្ឋទូតកម្ពុជា ស្ថានកុងស៊ុលកម្ពុជានៅបរទេស កិច្ចសហប្រតិបត្តិការជាអន្តរជាតិ ក្នុងតំនប់អាស៊ាន និងពិភពលោក ៤.កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនក្នុងស្រុក និងក្រៅស្រុក ៥.កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយបណ្តាសារព័ត៌មានជាតិ និងអន្តរជាតិ។ សូមចូលរួមទាំងអស់គ្នាក្នុងយុទ្ធ នាការទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍ និងម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់។

ខេត្តព្រះសីហនុ បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ផ្ដល់ឱកាសសម្រាប់ទាំងអស់គ្នា» រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅទីលានសម្តេចតេជោ (ពយតាមូង)។ ពិព័រណ៍នេះមានការចូលរួមពីលោក ណាត់ថៈផុង សាងគុលឆិត (Natthapong Sanguanchit) អភិបាលខេត្តត្រាត ប្រទេសថៃ អគ្គកុងស៊ុល នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តព្រះសីហនុ ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ តំណាងរដ្ឋបាលខេត្តកោះកុង ខេត្តកំពត និងខេត្តកែប។
លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានលើកឡើងថា ព្រឹត្តិការណ៍ពិព័រណ៍នេះធ្វើឡើងក្នុងគោលបំណង បង្កើនការទាក់ទាញទេសចរឲ្យមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុកាន់តែច្រើន និងស្នាក់នៅយូរថ្ងៃ ក៏ដូចជាជួយជម្រុញការផ្សព្វផ្សាយពីផលិតផល និងសក្ការនុពលទេសចរណ៍ និងលើកកម្ពស់តម្លៃវប្បធម៌ជាតិខ្មែរ និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្មកាន់តែមានការរីកចម្រើន។
យុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ មានផែនការជាក់លាក់ និងយុទ្ធនាការជាច្រើន ដើម្បីជួយជំរុញសន្ទុះវិស័យទេសចរណ៍សំដៅចូលរួមសម្រេចឪ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។
ខេត្តព្រះសីហនុសម្រេចបានសមិទ្ធផលជាច្រើនក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ក្នុងនោះសម្រេចបានដូចជា ជ័យលាភីទីក្រុងស្អាត ជ័យលាភីទីក្រុងទេសចរណ៍គ្មានផ្សែងបារី ជ័យលាភីផ្ការំដួលបីទង ជ័យលាភីលេខ១ ចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២៣ ជ័យលាភីបង្គន់សាធារណស្តង់ដារអាស៊ាន ស្បាម៉ាហ្សាស្តង់ដារអាស៊ាន និងសហគមន៍ទេសចរណ៍ស្តង់ដារអាស៊ានផងដែរ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត