Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ីទទួលភ្ញៀវទេសចរបរទេស​ ៣៨ លាន​នាក់ នៅឆ្នាំ ២០២៤ វ៉ាដាច់គេ​នៅអាស៊ាន​

បានផុស

នៅ

ប្រទេស​ម៉ាឡេស៊ីបាន​ទទួល​ភ្ញៀវទេសចរបរទេស​ប្រមាណ ៣៨ លាន​នាក់​នៅឆ្នាំ ២០២៤ ដោយ​វ៉ាដាច់​ប្រទេសណាៗទាំងអស់​នៅ​អាស៊ាន រួម​ទាំង​ប្រទេស​ថៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះ​ផ្សាយ​របស់​កាសែត​ Kosmo! ​រដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាឡេស៊ី លោក​ Tiong King Sing បាន​លើកឡើងថា កាលពីឆ្នាំមុន ប្រទេសម៉ាឡេស៊ីបានស្វាគម​ភ្ញៀវទេសចរចំនួន ៣៨ លាននាក់ ​ដោយ​លើសគោលដៅ​ដើម​ ២៧,៣ លាន​នាក់។

លោកថ្លែងយ៉ាងដូច្នេះក្នុងសេចក្ដីថ្លែងការណ៍ថា​៖ «យើងបានឈានដល់ ៣៨ លាននាក់រួចទៅហើយកាលពីឆ្នាំមុន ដូច្នេះវាដល់ពេលដែលត្រូវពិនិត្យឡើងវិញនូវគោលដៅសម្រាប់ TMM 2026 (យុទ្ធនាការទស្សនាម៉ាឡេស៊ី ២០២៦) ។​ ប្រសិនបើយើង​បន្តដាក់ត្រឹម ៣៦ លាន វានឹងទាបជាងសមិទ្ធផលបច្ចុប្បន្នរបស់យើង»។

លោក Tiong បានបន្ថែមថា ក្រសួងចង់កំណត់គោលដៅជាក់ស្តែងបន្ថែមទៀត ដែលអាចនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចកាន់តែច្រើនដល់ប្រទេស តាមរយៈវិស័យទេសចរណ៍។ ទន្ទឹមនឹងការកើនឡើងចំនួនភ្ញៀវទេសចរ ក្រសួង​ទេសចរណ៍មានគោលបំណងជំរុញចំណូលពីទេសចរណ៍ ដោយកំណត់គោលដៅយ៉ាងហោចណាស់ ១៥០ ​ប៊ីលានរីងហ្គីត (៣៧,១៧ ប៊ីលាន​ដុល្លារ)។

គេ​មើលឃើញថា​ អាស៊ាន​ដែល​ពឹង​ផ្អែក​គួរ​ឱ្យ​កត់សម្គាល់លើ​វិស័យ​ទេសចរណ៍​សម្រាប់កំណើនសេដ្ឋកិច្ច​ កាន់តែ​ប្រកួត​ប្រជែង​គ្នា​លើ​ឧស្សាហកម្ម​គ្មាន​ផ្សែង​មួយ​នេះ​ តាម​រយៈការ​បញ្ចេញ​គោលនយោបាយ​ផ្សេង​ៗ​ រួម​ទាំង​ការលើកលែង​ទិដ្ឋាការ និងការរៀបចំព្រឹត្តិការណ៍​ក្នុងស្រុក​ផ្សេង​ៗ​។

តួលេខ​របស់​ម៉ាឡេស៊ីនៅឆ្នាំ​ ២០២៤ បង្ហាញ​ថា​ ប្រទេស​នេះ​វ៉ាដាច់​ទាំង​ថៃក្លាយជា​មហាអំណាច​ទេសចរណ៍ប្រចាំតំបន់អាស៊ីអាគ្នេយ៍។ ថៃបាន​សម្រេច​គោលដៅរបស់​ខ្លួន ដោយ​បាន​ទទួល​ភ្ញៀវទេសចរណ៍​ប្រមាណ​ ៣៥,៥៤ លាន​នាក់ នៅ​ឆ្នាំ​មុន​ ​ខណៈទីក្រុង​បាងកកបាន​ជាប់​ចំណាត់ថ្នាក់​ជាទីក្រុង​ទទួល​ភ្ញៀវទេសចរ​ច្រើន​បំផុត​លើ​បំផុត​។

ក្រៅពីថៃ និងម៉ាឡេស៊ី ប្រទេស​វៀតណាម​បាន​ទទួល​ភ្ញៀវទេសចរប្រមាណ​ ១៧,៥ លាន​នាក់ និងតាមពីក្រោយ​ដោយ​ប្រទេស​សិង្ហបុរី (១៥,៣ លាននាក់) ឥណ្ឌូណេស៊ី (១២,៦ លាននាក់)​ កម្ពុជា (៦,៧ លាន​នាក់) ហ្វីលីពីន (៥,៤៣ លាននាក់) ឡាវ (៥ លាននាក់) និងមីយ៉ាន់ម៉ា (០,៩ លាននាក់)។ តួលេខសិង្ហបុរី ឥណ្ឌូណេស៊ី និងឡាវ គិតត្រឹមតែ​ ១១ ខែ​ដំបូង​ដើម​ឆ្នាំប៉ុណ្ណោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម