Connect with us

ព័ត៌មានអន្ដរជាតិ

TikTok គ្រោង​វិនិយោគលើមជ្ឃមណ្ឌលទិន្នន័យនៅថៃ ទំហំ ៣,៧ ប៊ីលាន​ដុល្លារ

បានផុស

នៅ

ក្រុមប្រឹក្សាវិនិយោគថៃ (BOI) បាន​ឱ្យដឹង​កាល​ថ្ងៃពុធថា ក្រុមហ៊ុន TikTok ដែលជា​ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់​ក្រុមហ៊ុនអ៊ិនធឺណិតចិន​ ByteDance គ្រោង​នឹង​វិនិយោគ​លើ​មជ្ឈមណ្ឌលទិន្នន័យនៅ​ក្នុងប្រទេសថៃ តម្លៃប្រមាណ​ ១២៦,៨ ប៊ីលាន​បាត (៣,៧៦ ប៊ីលាន​ដុល្លារ)។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវិនិយោគរបស់ TikTok ដែលធ្វើឡើងតាមរយៈអង្គភាពប្រចាំសិង្ហបុរីរបស់ខ្លួន នឹងគាំទ្រដល់ក្រុមហ៊ុនដែលពាក់ព័ន្ធរបស់ខ្លួន ជាមួយនឹងប្រតិបត្តិការផ្សេង​ៗ​ចាប់ផ្តើមនៅឆ្នាំ ២០២៦។ ​​យោងតាម BOI ការវិនិយោគដដែល​ ត្រូវបាន​ BOI អនុម័ត​កាល​ពីថ្ងៃពុធ​។

អគ្គលេខាធិការនៃ BOI លោក Narit Therdsteerasukdi បាន​លើកឡើង​ថា៖ «ការវិនិយោគនេះគឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) របស់ប្រទេសថៃ។ វានាំយើងឱ្យខិតទៅជិតគោលដៅរបស់យើងក្នុងការក្លាយជាមជ្ឈមណ្ឌលឌីជីថលប្រចាំតំបន់»។

ក្រុមហ៊ុន TikTok មិន​ទាន់​បក​ស្រាយ​យ៉ាងណា​ទេ ជុំវិញ​បញ្ហា​នេះ​។ ការណ៍គួរ​ឱ្យ​កត់​សម្គាល់នោះគឺ​ថា​ ​ការវិនិយោគរបស់​ក្រុមហ៊ុនចិន​មួយ​នេះ ធ្វើ​ឡើងនៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើនគ្រោងបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅ​ថៃ ដែលជាប្រទេស​មាន​សេដ្ឋកិច្ចធំទី២​របស់អាស៊ីអាគ្នេយ៍។

​ក្រុមហ៊ុន Google របស់ Alphabet Inc បាននិយាយថា ខ្លួននឹងវិនិយោគប្រាក់ ១ ប៊ីលាន​ដុល្លារ លើមជ្ឈមណ្ឌលទិន្នន័យ ក្នុងខេត្ត Chon Buri នៃប្រទេសថៃ កាលពី​ឆ្នាំ​មុន ពោលគឺ ១ ឆ្នាំបន្ទាប់ពីក្រុមហ៊ុនអាមេរិក​ Amazon Web Services បានប្រកាសការវិនិយោគ ៥ ​ប៊ីលានដុល្លារនៅក្នុងប្រទេសនេះ ក្នុងរយៈពេល ១៥ ឆ្នាំ។ ក្រុមហ៊ុន Microsoft ក៏បានប្រកាសថា ខ្លួននឹងបើកមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់ដំបូងរបស់ខ្លួននៅ​ថៃផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ នាទីutes មុន

ស្រាបៀរ Heineken® បាននាំមកនូវផលិតផលថែរក្សាស្បែក Heineken® Smootheriser ដែលមានចំនួនកំណត់មកប្រទេសកម្ពុជា​

ជីវិតកម្សាន្ដ៤៣ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១ ម៉ោង មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម