ព័ត៌មានអន្ដរជាតិ
Alibaba បញ្ចេញម៉ូដែល AI ដែលខ្លួនអះអាងថា ល្អជាង DeepSeek-V3
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Alibaba កាលពីថ្ងៃពុធ បានបញ្ចេញកំណែថ្មីនៃម៉ូដែលបញ្ញាសិប្បនិម្មិត Qwen 2.5 របស់ខ្លួន ដោយអះអាងថា វាដំណើរការល្អជាងដាច់ ធៀបនឹង AI ជំនួយ DeepSeek-V3 របស់ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត DeepSeek។

Alibaba បានបញ្ចេញម៉ូឌែលរបស់ខ្លួននៅថ្ងៃចូលឆ្នាំចិន ដែលការណ៍នេះបង្ហាញពីសម្ពាធនៃការប្រកួតប្រជែងរបស់ DeepSeek ដែលក្លាយជាពេញនិយមយ៉ាងឆាប់រហ័ស ទាំងសម្រាប់ក្នុង និងក្រៅស្រុក។
អង្គភាពខ្លោដ(ពពក)របស់ក្រុមហ៊ុន Alibaba បានប្រកាសថា៖ «ម៉ូឌែល Qwen 2.5-Max ប្រសើរជាងប្រព័ន្ធ AI បង្កើត GPT-4 (របស់ក្រុមហ៊ុន OpenAI), DeepSeek-V3, និង Llama-3.1-405B (របស់ក្រុមហ៊ុនបច្ចេកវិទ្យា Meta)»។

គួរគូសបញ្ជាក់ថា ការដាក់ដំណើរការ AI ជំនួយ របស់ DeepSeek ដែលដំណើរការដោយម៉ូដែល DeepSeek-V3 កាលពីថ្ងៃទី ១០ មករា ក៏ដូចជាការដាក់ដំណើរការ DeepSeek-R1 កាលពីថ្ងៃ ២០ មករា បានបង្កការភ្ញាក់ផ្អើលដល់បណ្ដុំក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅអាមេរិក ដោយធ្វើឱ្យទីផ្សារភាគហ៊ុនបច្ចេកវិទ្យាធ្លាក់ចុះ។ ការចំណាយទាបលើការអភិវឌ្ឍន៍ និងការប្រើប្រាស់នៃម៉ូឌែល AI របស់ DeepSeek បានធ្វើឱ្យវិនិយោគិនចោទសួរអំពីផែនការចំណាយដ៏ធំដោយក្រុមហ៊ុន AI ឈានមុខគេនៅសហរដ្ឋអាមេរិក។
ប៉ុន្តែភាគជោគជ័យរបស់ DeepSeek ក៏បាននាំឱ្យមានការប្រជែងគ្នាក្នុងចំណោមដៃគូប្រកួតប្រជែងក្នុងស្រុករបស់ខ្លួន ក្នុងការធ្វើឱ្យប្រសើរឡើងនូវគំរូ AI ផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។
២ថ្ងៃបន្ទាប់ពីការចេញផ្សាយ DeepSeek-R1 ក្រុមហ៊ុនអ៊ិនធឺណិត ByteDance ដែលជាក្រុមហ៊ុន TikTok បានចេញផ្សាយការកំណែថ្មីសម្រាប់ម៉ូដែល AI ដ៏ល្បីរបស់ខ្លួន ដែលអះអាងថា វាដំណើរការល្អជាង AI បង្កើត o1 របស់ OpenAI ក្នុងការវាស់វែង និងការវាយតម្លៃបញ្ញាសិប្បនិម្មិត (AIME)៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៥ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានជាតិ៨ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ