Connect with us

ព័ត៌មានជាតិ

ជេអេស លែនទទួលកម្ចីរយៈពេលវែង​ជាង ២,៥៧ លានដុល្លារពីធនាគារក្នុងស្រុក​

បានផុស

នៅ

ក្រុមហ៊ុន ជេអេស លែន​ ភីអិលស៊ី (JS Land Plc)  ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ និងបាន​ចុះបញ្ជី​នៅផ្សារមូលបត្រ​កម្ពុជា​(CSX) បានទទួលកម្ចីចំនួនជាង ២,៥៧ លានដុល្លារ ពីធនាគារ​ ពាណិជ្ជ ឈីហ្វ (ខេមបូឌា) ​យកទៅគាំទ្រដល់ការពង្រីកគម្រោងអាជីវកម្មរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនផ្ញើរទៅកាន់ CSX កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន ជេអេស លែន​ ភីអិលស៊ី​ បានចុះកិច្ចសន្យាប្រាក់កម្ចីចំនួន ២,៣ លានដុល្លារអាមេរិក និង ១​,១២០ លានរៀល ជាមួយ​ ធនាគារ​ ពាណិជ្ជ ឈីហ្វ (ខេមបូឌា) ជាមួយអត្រាការប្រាក់នៃកម្ចី១១%សម្រាប់រយៈពេល១៥ឆ្នាំ​គិតចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣៩ពីធនាគារ ពាណិជ្ជ ឈីហ្វ។

ក្រុមហ៊ុនបានបញ្ជាក់ថា៖«កម្ចីប្រាក់ជាមួយ ធនាគារ​ ពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក. គឺក្នុងគោលបំណងប្រើប្រាស់សម្រាប់គ្រប់គ្រងលើតម្រូវការប្រាក់ចំណូលអាជីវកម្ម។ កម្ចីប្រាក់នេះ ក៏មានគោលបំណងដើម្បីធានាបានការបន្តកិច្ចប្រតិបត្ដិការ និងការគាំទ្រយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនដើម្បីបន្តការអភិវឌ្ឍ»។

ក្រុមហ៊ុន JS Land Plc គឺជា​​ក្រុមហ៊ុន​ទី​២ ដែល​បាន​ចុះបញ្ជី​លើ​ទីផ្សារ​កំណើន របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ ដោយ​ប្រមូល​មូលនិធិ​បាន ៤៨,៨៤៩ ពាន់​លាន​រៀល (១២ លាន​ដុល្លារ​)​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

សន្តិសុខសង្គម២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម