សេដ្ឋកិច្ច
តម្រូវការឥណទានលក្ខណៈបុគ្គលធ្លាក់ចុះ នៅត្រីមាសទី ៤ ឆ្នាំ ២០២៤
ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានចេញផ្សាយនៅក្នុងរបាយការណ៍នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥ នេះថា សន្ទស្សន៍ឥណទានលក្ខណៈបុគ្គលក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៤ បានថមថយចុះ ដែលមានទំហំទឹកប្រាក់ឥណទានសរុបមានជាង ២ លានដុល្លារ ។

យោងតាមរបាយការណ៍បង្ហាញថា ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គល តំណាងឱ្យចេតនារបស់អ្នកប្រើប្រាស់ក្នុងការទទួលបានឥណទានក្នុងទម្រង់ជាឥណទានប្រើប្រាស់ផ្ទាល់ខ្លួន ប័ណ្ណឥណទាន ឬកម្ចីអចលនទ្រព្យ មានការធ្លាក់ចុះ ១៦ ភាគរយ នៃចំនួនពាក្យស្នើសុំ។
ដំណើរការឥណទានលក្ខណៈបុគ្គល ដែលឆ្លុះបញ្ចាំងពីបរិមាណឥណទានលក្ខណៈបុគ្គលគិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៤ បានបង្ហាញពីទីផ្សារឥណទានមានការកើនឡើងតិចតួច ០,៨៣ ភាគរយ បើធៀបនឹងត្រីមាសទី ៣ ក្នុងឆ្នាំ ២០២៤។
ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា បានបញ្ជាក់ថា គុណភាពឥណទានលក្ខណៈបុគ្គល ដែលវាស់ដោយអនុបាតនៃឥណទានសំណងយឺតលើសពី ៣០ ថ្ងៃ (30+DPD) បានកើនឡើង ៦,២៤ ភាគរយ ដែលបង្ហាញថាលទ្ធភាពនៃការប្រើប្រាស់ឥណទាន និងហានិភ័យនៃការខកខានបង់ប្រាក់កម្ចីមានការកើនឡើង។

លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមធនាគារនៅកម្ពុជា និងជាប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា មានប្រសាសន៍ថា ឥណទានមិនដំណើរការចាប់ផ្ដើមកើនឡើងនៅឆ្នាំ ២០២២ រហូតដល់បច្ចុប្បន្ន។ ប៉ុន្តែនៅដំណាច់ឆ្នាំ ២០២៤ ឥណទានមិនដំណើរការធ្លាក់ចុះបន្តិច ហើយទំនងវិស័យនេះ នឹងមានភាពល្អប្រសើរចាប់ពីឆ្នាំ ២០២៥ នេះ។
បើតាមលោក តូច ចៅចេក វិស័យធនាគារនៅក្នុងឆ្នាំ ២០២៤ ជាពិសេសប្រាក់សន្សំធនាគាររីកចម្រើនច្រើន បើតាមរបាយការណ៍របស់ធនាគារជាតិ កាលពីពាក់កណ្ដាលឆ្នាំ ២០២៤ រីកចម្រើនរហូតដល់ ១៣% ហើយសម្រាប់ឥណទាន គឺរីកចម្រើនជាង ២%។
លោក តូច ចៅចេក បានប្រាប់ថា ប្រាក់កម្ចី និងបញ្ញើ មិនមានហានិភ័យក្នុងវិស័យធនាគារនោះទេ ពោលគឺជាសញ្ញាវិជ្ជមានសម្រាប់វិស័យធនាគារទាំងមូល ខណៈសមតុល្យប្រាក់សន្សំទើបតែបាន ៥២ ពាន់លានដុល្លារ រីឯសមតុល្យប្រាក់កម្ចីចំនួន ៥៩ ពាន់លានដុល្លារ។
លោក តូច ចៅចេក៖ «កាលណាសមតុល្យប្រាក់សន្សំកាន់តែច្រើន នៅក្នុងធនាគារគាត់អាចនឹងទម្លាក់ការប្រាក់សមតុល្យប្រាក់សន្សំ កាលណាអត្រាការប្រាក់សន្សំហ្នឹងទាប អញ្ចឹងធនាគារមានឱកាសច្រើននៅក្នុងការផ្ដល់ឥណទានកាន់តែច្រើនក្នុងអត្រាការប្រាក់ទាប»។
យោងតាមធនាគារជាតិនៃកម្ពុជា (NBC) គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៤ មានអតិថិជនប្រមាណ ៥ លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ក្នុងនោះឥណទានអតិថិជនបានកើន ២,៦% ដែលមានទំហំទឹកប្រាក់ប្រមាណ ៥៨,៩ ប៊ីលានដុល្លារ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ