ព័ត៌មានជាតិ
កម្ពុជាអនុម័តស្តងដារជាតិចំនួន២១បន្ថែមទៀត ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក
ក្រុមប្រឹក្សាស្តង់ដារជាតិអនុម័តស្ដង់ដារចំនួន២១បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវរបស់អាស៊ានដែលកំពុងជំរុញការអនុវត្តស្តង់ដារសុខដុមនីយកម្មតំបន់សំដៅលើកកម្ពស់ ភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម លើកកម្ពស់ភាពអនុលោមតាមបទប្បញ្ញត្តិអន្តរជាតិ ដោយពង្រឹងសមាហរណកម្មកម្ពុជា ទៅក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក។

កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ក្រុមប្រឹក្សាស្តង់ដារជាតិ បានបើកកិច្ចប្រជុំលើកទី៣០ ដើម្បីពិនិត្យ និងអនុម័តស្តង់ដារសម្រាប់វិស័យផ្សេងៗ ខណៈដែលអាស៊ានកំពុងជំរុញការអនុវត្តស្តង់ដារសុខដុមនីយកម្មតំបន់ និងស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីក្លាយជាសមាជិកពេញសិទ្ធនៃអង្គការស្តង់ដារអន្តរជាតិ (ISO) ។
សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាស្តង់ដារជាតិលើកទី៣០ បានអនុម័តស្តង់ដារអន្តរជាតិចំនួន ២១ ជាស្តង់ដារជាតិ (CS)។ ស្តង់ដារទាំងនោះរួមមានស្តង់ដារ ISO ចំនួនបី សម្រាប់ប្រព័ន្ធបំពង់ទុយយោប្លាស្ទិករងសម្ពាធ សម្រាប់បំពង់ចែកចាយទឹកស្អាត បំពង់បង្ហូរទឹក លូទឹកកខ្វក់;ស្តង់ដារសម្រាប់ទឹកត្រី ទឹកស៊ីអ៊ីវ និងស្រាអង្ករ;ស្តង់ដារ ISO ចំនួនប្រាំពីរ សម្រាប់ការគ្រប់គ្រងគុណភាព និងការបំពេញចិត្តអតិថិជន;ស្ដង់ដារ UNECE ចំនួនប្រាំ សម្រាប់ឧបករណ៍ចំណាំងផ្លាត ឧបករណ៍បំភ្លឺ និងផ្តល់សញ្ញាយានយន្ត និងរ៉ឺម៉កសណ្តោង និងគន្លឹះទ្វារយានយន្ត;ស្តង់ដារ ISO ចំនួនបី សម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រតិបត្តិការឌីជីថល ដើម្បីធានាសុវត្ថិភាពនៃការធ្វើអាជីវកម្មពីធុរកិច្ចទៅអ្នកប្រើប្រាស់។

កិច្ចប្រជុំបានពិភាក្សា និងស្នើឱ្យមានការសិក្សាអំពីលទ្ធភាពនៃការបង្កើតគណៈកម្មាធិការបច្ចេកទេសបន្ថែមផ្នែកគ្រឿងអលង្ការ។ ក្រុមប្រឹក្សាស្តង់ដារជាតិក៏បានលើកឡើងពីភាពចាំបាច់ក្នុងការពង្រឹងសមត្ថភាពសេវាមន្ទីរពិសោធន៍នានានៅក្នុងប្រទេស ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍស្តង់ដារ តាមរយៈការបង្កើនប្រសិទ្ធភាពប្រើប្រាស់ធនធានរបស់មន្ទីរពិសោធន៍ទូទាំងប្រទេស ព្រមទាំងការបង្កើតយន្តការសម្របសម្រួល និងដោះស្រាយបញ្ហាក្នុងចំណោមមន្ទីរពិសោធន៍នានា។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន ក្រុមប្រឹក្សាស្តង់ដារជាតិ បានលើកឡើងពីសារៈសំខាន់នៃការវាយតម្លៃទទួលស្គាល់សម្រាប់មន្ទីរពិសោធន៍ទាំងអស់ និងកិច្ចសហការ រួមទាំងភាពជាដៃគូជាមួយមន្ទីរពិសោធន៍ឯកជន ដើម្បីបង្កើនសមត្ថភាពមន្ទីរពិសោធន៍របស់កម្ពុជា។

លោកបានលើកឡើងថា៖«ក្រុមប្រឹក្សាស្តង់ដារជាតិបានបន្តអនុម័តស្តង់ដារថ្មីៗជាបន្តបន្ទាប់ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យនានារបស់សេដ្ឋកិច្ចជាតិ ទាក់ទាញការវិនិយោគ គាំទ្រការនាំចេញ និងធានាសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់»។
លោកបានបន្ថែមថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងស្នើឱ្យកម្ពុជាចូលជាសមាជិកពេញសិទ្ធិរបស់អង្គការ ISO ក្នុងឆ្នាំ ២០២៥ នេះ ដើម្បីពង្រឹងតួនាទី និងសិទ្ធិរបស់កម្ពុជា រួមទាំងសិទ្ធិបោះឆ្នោត និងការតវ៉ាផ្សេងៗ ចំពោះស្តង់ដារ និងបទប្បញ្ញត្តិដែលអាចប៉ះពាល់ដល់ផលប្រយោជន៍កម្ពុជា។

បន្ថែមពីលើស្តង់ដារទាំង ២១ ដែលត្រូវបានអនុម័តនេះ ក្រុមប្រឹក្សាស្តង់ដារជាតិបានអនុម័តស្តង់ដារចំនួន ៣៦ ក្នុងកិច្ចប្រជុំលើកទី២៩ កាលពីខែធ្នូ ឆ្នាំ២០២៤។ បញ្ជីស្តង់ដារដែលបានអនុម័តទាំងអស់ត្រូវបានដាក់ផ្សាយនៅលើគេហទំព័ររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង វិទ្យាស្ថានស្តង់ដារកម្ពុជា ដើម្បីបង្កើនភាពងាយស្រួលក្នុងការស្វែងរក និងលើកកម្ពស់ការយល់ដឹងអំពីស្តង់ដារទាំងនេះ៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៨ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង