ព័ត៌មានអន្ដរជាតិ
ត្រាំ ៖ ពន្ធលើម៉ិកស៊ិក និងកាណាដា អាចនឹងមិនរាប់បញ្ចូលប្រេងកាតទេ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា លោកនឹងសម្រេចចិត្តក្នុងពេលឆាប់ៗនេះ ថាតើត្រូវរាប់បញ្ជូលប្រេងកាតទៅក្នុងទំនិញជាប់ពន្ធគយ ២៥ ភាគរយ ដែលលោកនឹងដាក់លើប្រទេសម៉ិកស៊ិក និងកាណាដា ឬអត់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការថ្លែងរបស់លោកយ៉ាងដូច្នេះ ធ្វើឡើងត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះ មុនកាលកំណត់ដែលលោក បានសន្យាថានឹងដាក់ពន្ធគយលើប្រទេសទាំង២ ពោលគឺថ្ងៃទី ១ កុម្ភៈ ចំពេលមានការព្រមានផ្សេងៗពីសេដ្ឋវិទូថា ពន្ធគយរបស់លោកនឹងធ្វើឱ្យអតិផរណាកើនខ្ពស់ ខណៈដែលម៉ិកស៊ិក និងកាណាដា សុទ្ធតែជាប្រទេសផ្គត់ផ្គង់ប្រេងឱ្យអាមេរិកកំពូលៗ។
លោកថ្លែងអំពីបញ្ហាពន្ធប្រេងនេះយ៉ាងដូច្នេះថា៖ «យើងអាចឬមិនអាច។ យើងនឹងធ្វើការប្តេជ្ញាចិត្តនោះប្រហែលជានៅយប់នេះ ។ លោកបានបន្ថែមថា វាអាចនឹងអាស្រ័យលើតម្លៃខ្លះដែរ និងលើថាតើប្រទេសទាំង២មាន «អាកប្បកិរិយាល្អត្រឹមត្រូវចំពោះយើងដែរទេ»។
គួរគូសបញ្ជាក់ថា លោក ត្រាំ បានគំរាមដាក់ពន្ធលើម៉ិកស៊ិក និងកាណាដា លើបញ្ហា២ធំៗ រួមមានលំហូរជនអន្តោប្រវេសន៍ខុសច្បាប់ និងថ្នាំញៀនហេ្វនតានីល។ ប៉ុន្តែជាថ្មីម្ដងទៀត លោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាមេរិកមាន «ហេតុផលមួយចំនួន» ចំពោះការដាក់ពន្ធ ហើយអត្រាពន្ធ អាចនឹងកើនឡើង ឬនៅថេរ ទៅតាមពេលវេលា។

គួរគូសបញ្ជាក់ថា ម៉ិកស៊ិក និងកាណាដា គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតកំពូលៗរបស់សហរដ្ឋអាមេរិក។ យោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក ម៉ិកស៊ិកគឺជាដៃគូពាណិជ្ជកម្មទ្វេភាគីកំពូលរបស់ប្រទេសក្នុងឆ្នាំ ២០២៣ ជាមួយនឹងទំហំពាណិជ្ជកម្មប្រមាណ ៨០៧ ប៊ីលានដុល្លារ ហើយបន្ទាប់មកគឺកាណាដា (៧៨២ ប៊ីលានដុល្លារ) និងចិន (៥៧៦ ប៊ីលានដុល្លារ)។
យោងតាមទិន្នន័យចុងក្រោយពីរដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក (EIA) នៅខែតុលា ឆ្នាំ ២០២៤ សហរដ្ឋអាមេរិកបាននាំចូលប្រេងពី ៤ លានបារ៉ែល/ថ្ងៃ ពីកាណាដា ដែលធ្វើឱ្យប្រទេសនេះឈរលើកំពូលតារាងខាងផ្គត់ផ្គង់។ បន្ទាប់មកគឺម៉ិកស៊ិក ដែលផ្គង់ផ្គង់ប្រមាណ ៣៨៣ ០០០ បារ៉ែល/ថ្ងៃ។ អ្នកសេដ្ឋវិទូលើកឡើងថា ការដាក់ពន្ធ ២៥ ភាគរយ លើប្រេងនៃប្រទេសទាំង២ អាចនឹងជំរុញកំណើនតម្លៃ ហើយធ្វើឱ្យអតិផរណាកើនឡើង៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ