ព័ត៌មានអន្ដរជាតិ
តម្លៃមាសកើនឡើងខ្ពស់បំផុត ជុំវិញគោលនយោបាយពន្ធគយរបស់ ត្រាំ
តម្លៃមាសលើទីផ្សារអន្តរជាតិបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត សម្រាប់ការជួញដូរព្រឹកថ្ងៃសុក្រនេះ ជុំវិញកំណើនតម្រូវការពេលមានភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ និងការព្រួយបារម្ភពាក់ព័ន្ធនឹងកំណើនសេដ្ឋកិច្ចពិភពលោក ក្រោមគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

តម្លៃមាសជួញដូរដោយផ្ទាល់ បានកើនឡើង ០,១ ភាគរយ ដល់ ២ ៧៩៧,៨២ ដុល្លារ/អោន សម្រាប់ការជួញដូរលើទីផ្សារអាស៊ី គិតត្រឹមម៉ោង ១០ ព្រឹក ថ្ងៃសុក្រ នៅសិង្ហបុរី។ ការជួញដូរនៅវគ្គមុននោះ តម្លៃមាសដដែល បានហក់ដល់ ២ ៧៩៩,៧១ ដុល្លារ/អោន។ ទាំងនេះសុទ្ធសឹង តែជាតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តសម្រាប់ទីផ្សារមាស និងជាការបន្តឡើងថ្លៃពីការជួញដូរនាថ្ងៃព្រហស្បតិ៍។
អ្នកជំនាញគូសភ្ជាប់ការឡើងថ្លៃមាសនេះ ទៅនឹងទិន្នន័យកំណើនសេដ្ឋកិច្ចអាមេរិក ក៏ដូចជាការគំរាមកំហែងរបស់លោក ត្រាំ ជាមួយនឹងគោលនយោបាយពន្ធគយរបស់លោក។
ប្រធានអ្នកយុទ្ធសាស្រ្តទីផ្សារនៅក្រុមហ៊ុន Blue Line Futures លោក Phillip Streible បានលើកឡើងថា៖ «មានការព្រួយបារម្ភថា កំណើនសេដ្ឋកិច្ចមួយចំនួនអាចធ្លាក់ចុះដោយសារតែគោលនយោបាយ និងពន្ធគយ ដែលរដ្ឋបាល(សហរដ្ឋអាមេរិក)បច្ចុប្បន្នគ្រោងអនុវត្ត»។ លោកបន្តថា៖ «ដូច្នេះ នៅពេលអតិផរណាខ្ពស់ ហើយកំណើនសេដ្ឋកិច្ចទាប ការជាប់គាំងនៃសេដ្ឋកិច្ចនឹងក្លាយទៅជាប្រធានបទសេដ្ឋកិច្ច។ មាសមានទំនោរវិជ្ជមានក្នុងបរិយាកាស នេះ»។

គួរបញ្ជាក់ថា គោលនយោបាយពន្ធគយរបស់លោក ត្រាំ ត្រូវបានសេដ្ឋវិទូចាត់ទុកថាជាឧបករណ៍ជំរុញអតិផរណា និងបង្កើនភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្ម។ លោកគ្រោងនឹងដាក់ពន្ធ ២៥ ភាគរយ លើទំនិញម៉ិកស៊ិក និងកាណាដា នាថ្ងៃទី ១ កុម្ភៈ ស្អែកនេះ។ ការណ៍នេះ បង្កផលប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិនលើស្ថានភាពសេដ្ឋកិច្ច ដែលធ្វើឱ្យតម្រូវការមាសកើនឡើង។
ទន្ទឹមនឹងនេះ ទិន្នន័យពីក្រសួងការងារសហរដ្ឋអាមេរិកបានបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិក បានកើនឡើងទាបជាងការរំពឹងទុក ត្រឹម ២,៣ ភាគរយ នៅត្រីមាសទី ៤ ឆ្នាំ ២០២៤ ដោយថយចុះពីកំណើន ៣,១ ភាគរយ នៅត្រីមាសទី ៣។
ទិន្នន័យនេះបង្ហាញថា កំណើនសេដ្ឋកិច្ចកំពុងថយចុះ ដែលអាចបើកឱកាសឱ្យធនាគារកណ្តាលសហព័ន្ធអាមេរិក (Fed) បន្តកាត់បន្ថយអត្រាការប្រាក់ ទោះបីជា Fed មិនបានកាត់បន្ថយវាក្រោយកិច្ចប្រជុំកាលពីថ្ងៃពុធក៏ដោយ។ ជាធម្មតា ការកាត់បន្ថយអត្រាការប្រាក់ អាចធ្វើឱ្យតម្លៃប្រាក់ដុល្លារថយចុះ ដែលធ្វើឱ្យតម្លៃមាសកើនឡើង៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?